ព័ត៍មានទាន់​ហេតុការណ៏
Search

សណ្ឋាគារ​ជា​កេរតំណែល​ពី​បុរាណ​នៅ​រដ្ឋ Penang របស់​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ធ្លាក់​ទៅក្នុង​ពេលវេលា​ដ៏​ពិបាក​ ​

​រតនសម្បត្តិ​ជា​ប្រវត្តិសាស្ត្រ​កង់ ​នៅ​ពី​បុរាណ ​ដែល​លម្អ​សណ្ឋាគារ​ជា​កេរតំណែល​មួយ​នោះ ត្រូវបាន​ដាក់​ឲ្យ​ដេញថ្លៃ បន្ទាប់ពី​គេ​មិនអាច​បង់ថ្លៃ​ជួល​បាន​នោះមក​។ ដោយ​លើកសរសើរ​ថា សណ្ឋាគារ​កេរតំណែល​របស់​ចិន​លើកដំបូង​នៅ Penang នៅក្នុង​ឆ្នាំ​ ១៨៨១ ​នោះ Chong Tian ត្រូវបាន​តុបតែង​លម្អ​យ៉ាង​ប្រណីត​ដោយ​វត្ថុ​ពី​បុរាណ​ដ៏​មានតម្លៃ​នៅក្នុង​ការរៀប​ជា​ជួរ​នៅក្នុង​អគារ​ទាំងឡាយ​ដែលមាន​អាយុកាល ​១៣០​ឆ្នាំ​នោះ​។​

​មន្ត្រី​ទទួលបន្ទុក​សម័យប្រជុំ​របស់​តុលាការ​ម្នាក់ និង​ជា​អ្នកចាត់ចែង​ការដេញថ្លៃ​ដែលមាន​ការតែងតាំង​ដោយ​តុលាការ​បាន​ស្ថិត​នៅឯ​កន្លែង​កម្មសិទ្ធិ​នៅ Jalan Pintal Tali កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ធ្វើការ​ដេញថ្លៃ ​នូវ​វត្ថុ​បុរាណ ​ចំនួន​ ១០៨​ប្រភេទ​ភាគច្រើន​ជា​វត្ថុ​បុរាណ​ពី ​ប្រទេស​ចិន​។ វត្ថុ​បុរាណ​ទាំងនោះ​រួមមាន ​ថូ​ចំនួន ​៣៤ ផ្ទាំងគំនូរ​ លាប​ ពណ៌​ចំនួន​ ១៨​ចង្កៀង​ ចំនួន​ ១៦ កៅអី​១០ ឈើ​ដែល​ឆ្លាក់​ជា​ក្បាច់​ក្បួ​រ​ចំនួន​៦ ទូ​ដាក់​ចាន​ ពែង​ កែវ​ ចំនួន​៦ ហ៊ឹ​ង​ចំនួន​៣ កន្ត្រក​២ តុ​មួយ គ្រែ​ដេក និង​ចាន​ពី​បុរាណ​របស់​ចិន​មួយឈុត​។ តុ​ទទួលភ្ញៀវ និង​កង្ហារ​៣ ក៏ត្រូវ​បានដាក់​លក់​ដេញថ្លៃ​ផងដែរ​។​
​ ​
លោក Seah Kok Heng នាយក​គ្រប់គ្រង​បាន​លាលែង​ខ្លួនឯង​ ដោយសារតែ​ប្រភេទ​នៃ​វត្ថុ​បុរាណ​ទាំងអស់​ ត្រូវ​បានដាក់​ដេញថ្លៃ​ក្នុងតម្លៃ​ខ្ពស់បំផុត​ ចំនួន​៣០.០០០​ដុល្លារ​។ លោក Seah បាន​និយាយថា វត្ថុ​បុរាណ​ទាំងនេះ គឺ​មិនអាច​កាត់ថ្លៃ​បានឡើយ​។ ​ខ្ញុំ​បាន​ចំណាយពេល​ជាង​ ១០​ឆ្នាំ ​ដើម្បី​ប្រមូល​ពួកវា​។ លោក Seah បាន​បន្តថា នេះ​គឺជា​សុបិន​របស់ខ្ញុំ ​ដើម្បី​កសាង​សណ្ឋាគារ​មួយ​ដែល​ពោរពេញ​ទៅដោយ​វត្ថុ​បុរាណ​។ ខ្ញុំ​យល់ថា អ្នកទេសចរ​នឹង​ចូលចិត្ត​វា​។

លោក Seah បាន​បន្តទៀតថា គាត់​បាន​ទិញ​វត្ថុ​បុរាណ​ទាំងនេះ​ពី​គ្រួសារ​ចាស់ៗ​នៅ​ទូទាំង​រដ្ឋ Penang និង​បណ្តា​រដ្ឋ​ផ្សេងៗ​ទៀត​។​

​បន្ទប់​ដែល​ថ្លៃ​ខ្ពស់បំផុត​របស់​សណ្ឋាគា​រ​ពី The Seah Suite មានតម្លៃ​ជា​អតិបរមា​ចំនួន​ជាង ​៥០០​ដុល្លារ​នៅក្នុង​មួយ​យប់​ជាមួយ​អត្រា​ផ្សាយពាណិជ្ជកម្ម​ចំនួន​ ១៨៧​ដុល្លារ ​ទៅ​ ២៣៣​ដុល្លារ​។ នៅក្នុង​ចំណោម​បន្ទប់​១០ ​ផ្សេងទៀត បន្ទាប់​ដែល​ថោក​បំផុត​គឺ Tan និង Chua Suites ជាមួយ​អត្រា​ស្លាក​តម្លៃ​ចំនួន​១៣៨​ដុល្លារ​ក្នុង​មួយ​យប់ និង​អត្រា​ផ្សាយពាណិជ្ជកម្ម​ចំនួន​ ៧០​ដុល្លារ​។​
​ ​
យោងទៅតាម​ការសម្រេច​របស់​តុលាការ​ស្តីអំពី​កម្មសិទ្ធិ​ទ្រព្យសម្បត្តិ​ចុះថ្លៃ​ទី​០៥ ខែមិថុនា មន្ត្រី​របស់​តុលាការ​ត្រូវបាន​ផ្តល់​អំណាច​ដោយ​សម័យប្រជុំរ​បស់​តុលាការ​ ដើម្បី​បើក​ការដេញថ្លៃ​ចំពោះ​អ្នកដើមចោទ លោក Khoo Chooi Poh ដើម្បី​ទទួលបាន​មកវិញ​នូវ​ប្រាក់​ជិត​ ៣០.០០០​ដុល្លារ ដែល​សណ្ឋាគារ​បាន​ជំពាក់​នៅក្នុង​ថ្លៃឈ្នួល​ទាំង​ប្រាក់​ការ និង​តម្លៃ​ជួរ​។ តុលាការ​ក៏បាន​បញ្ជា​ឲ្យ​លោក Seah ប្រគល់​នូវ​ការកាន់កាប់​ដីឡូត៍​លេខ​៣៨ និង​លេខ​៣៤០ របស់​បរិវេណ​សណ្ឋាគា​រ​ផងដែរ​។ សណ្ឋាគារ​នេះ​ត្រូវបាន​កសាង​នៅលើ​ដី​ចំនួន​៣​ឡូត៍​៕
ANN



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684