ព័ត៍មានទាន់​ហេតុការណ៏
Search

បុរស​អាល្លឺម៉ង់​ ហែល​ទឹក​ចម្ងាយ ​២​គីឡូម៉ែត្រ រៀងរាល់ថ្ងៃ ​ដើម្បី​បញ្ចៀស​ការកកស្ទះ​ចរាចរ​

មនុស្ស​ភាគច្រើន​ណាស់ ដែល​ធ្វើដំណើរ​ដោយ​ថ្មើរជើង​ ដើម្បី​ធ្វើការ​ចិញ្ចឹមជីវិត អាច​បញ្ជាក់ប្រាប់ បាន​ថា តើ​នាំ​ឲ្យ​ខូច​ទឹកចិត្ត​បាន យ៉ាងណា​ពេលចេញ​ដំណើរ​ពី​ផ្ទះ​ទៅ​កន្លែងធ្វើការ​នៅពេល​ព្រឹក​នោះ​។​

​ដោយ​ចៀស​ពី​ដងផ្លូវ​ដែល​កកស្ទះ និង​ចរាចរ​តាម​ទីក្រុង​ដែល​មិនអាច​រក​ច្រកចេញ​រួច​ពី​ការស្ទះ​នោះ ​បុគ្គលិក​ការិយាល័យ​លោក Bejamin David បានសម្រេច​ចិត្ត​មិន​ធ្វើដំណើរ​តាម​ដងផ្លូវ​ឡើយ ដោយ​ហែល​ទឹក​ទៅធ្វើ​ការ​ចម្ងាយ​ ២​គីឡូម៉ែត្រ ពី​ផ្ទះ​របស់គាត់ តាម​ដង​ទន្លេ​មួយ​ ដែល​ទៅ​ក្បែរ​លំនៅដ្ឋាន​។​

​បុរស​ជនជាតិ​អាល្លឺម៉ង់​អាយុ​ ៤០​ឆ្នាំ​បាន​ប្រាប់ BBC ថា ដើម្បីចៀសវាង​ដងផ្លូវ​ដែល​កកស្ទះ​ គាត់ ​ក៏​សម្រេចចិត្ត​ហែល​ទឹក​តាម​ដង​ទន្លេ The Isar River នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​ត្រូវ​ហែល​ខ្លួន​ចេញពី​លំនៅដ្ឋាន​អា​ប៉ារ​តឺ​ម៉​ង់​របស់គាត់​នៅ​។​

​គាត់​និយាយថា ពេល​ខ្ញុំ​ហែល​ទឹក ​នៅ​ខ្ញុំ​អាចធ្វើ​ដំណើរ​បាន​កាន់តែ​ឆាប់រហ័ស ហើយ​ក៏បាន​សម្រាក​ច្រើន​ផងដែរ​។​
​ ​
ជំនួស​ឲ្យ​ការ​ស្លៀកពាក់​ដូច​សព្វដង​វិញ លោក David ស្លៀកពាក់​តែ​អាវ​-​ខោខ្លី​សម្រាប់​ហែល​ទឹក​ ឬ​សំលៀកបំពាក់​ដែល​សើម ជាមួយ​ស្បែកជើងផ្ទាត់ សង់​ដាល​កៅស៊ូ ដើម្បី​ការពារ​ជើង​របស់គាត់​ពី​ដុំ​ថ្ម និង​សំរាម​ពី​ក្នុង​ទន្លេ​។​

​គាត់​ដាក់​សំលៀកបំពាក់ សម្រាប់ធ្វើ​ការងារ​ និង​Laptop ព្រមទាំង​ស្បែកជើង​នោះ នៅក្នុង​ស្បោង​មួយ​ដែល​មិន​ជ្រាប​ទឹក​។​

​រយៈពេល​ហែល​ចម្ងាយ​ ២​គីឡូម៉ែត្រ គាត់​ត្រូវ​ប្រើពេល​វេលា​ហែល​រយៈ​ ៣០​នាទី ទើប​ទៅដល់​គោលដៅ​ដែល​គាត់​ត្រូវ​ផ្លាស់ប្តូរ​សំលៀកបំពាក់​ឡើងវិញ​ពេល​ត្រូវ​ចូលធ្វើការ​៕
ANN

​ ​