ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី ដែលមាន​ការពិបាក​នោះ ​ផ្តល់​ដល់​ក្រុមអាកាសយានិក​ឈប់សម្រាក​ពី​ការងារ​ ដោយ​មិន​ទទួលបាន​ប្រាក់ខែ

​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី (SA) បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ ទី​០៤ ខែសីហា​ថា ខ្លួន​កំពុងតែ​ផ្តល់​ឲ្យ​ក្រុម​អាកាសយានិកឈប់​ពី​ការងារ​ ដោយ​ពុំទទួលបាន​ប្រាក់ ​នៅក្នុង​វិធានការ​កាត់បន្ថយ​ការចំណាយ​ នៅពេលដែល​ខ្លួនតស៊ូ ដើម្បី​រក្សា​ការបន្ត​ធ្វើ​ប្រតិបត្តិការ​នៅក្នុង​ទីផ្សារ​មួយ ​ដែលមាន​សភាពតឹងតែង​កាន់តែខ្លាំង​ឡើង​នោះ​។

​ក្រុមហ៊ុន​អាកាសចរណ៍ ​ដែល​ដាក់​សញ្ញា​ទង់ជាតិ​របស់​រដ្ឋ​ជាទី​ក្រុង​នេះ​ បាន​តស៊ូយ៉ាងខ្លាំង​ក្នុងការ​ប្រកួតប្រជែង​ ពី​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​នៅ​អា​ស៊ី និង​ក្រុមហ៊ុន​អាកាសចរណ៍​នៅ​មជ្ឈិម​បូព៌ា ដែល​ឥឡូវនេះ ​កំពុងតែ​អួត​អំពី​កងយន្តហោះ​ដ៏​ទំនើបៗ និង​ការ​បម្រើសេវា​នៅក្នុងពេល​ហោះហើរ ​ប្រកបដោយគុណភាព​ខ្ពស់​របស់​ពួកគេ​នោះ​។ ក្រុមហ៊ុន SA ដែល​បានប្រកាសអំពី​ការខាតបង់​សុទ្ធ​ នៅក្នុង​ត្រីមាស​ទី​៤​ នៃ​ឆ្នាំ​ហិរញ្ញវត្ថុកន្លងមកនេះ បានចាប់ផ្តើម​ការពិនិត្យ​មើល​ឡើងវិញយ៉ាងទូលំទូលាយ និង​មិនបាន​បដិសេធ​អំពី​ការកាត់បន្ថយ​ការងារ​នោះទេ​។

​ក្រុមហ៊ុន​នេះ​បាន​និយាយថា ខ្លួន​បានផ្តល់​ដល់​ក្រុមហ៊ុន​អាកាសយានិករបស់ខ្លួន ​នូវ​ជម្រើស​ដើម្បី​ឈប់សម្រាក​ពី​ការងារ​ ដោយ​មិនទទួលបាន​ប្រាក់ខែ​នៅ​ចន្លោះ​ខែកញ្ញា និង​ខែវិច្ឆិកា ​ក្នុង​ឆ្នាំនេះ​ ដោយសារការ​លើស​តម្រូវ​ការជាប​ណ្តោះ​អាសន្ន ​នូវ​ក្រុម​អាកាសយានិក​នោះ​។ ដោយមាន​ការ​លើស​តម្រូវ​ការ​ជា​បណ្តោះអាសន្ន ឬក៏​ឱនភាព​អាកាសយានិកមិនធម្មតា​ ដោយសារ​លក្ខណៈ​នៃ​អាជីវកម្ម​របស់​យើង និងគម្រោង​ស្ម័គ្រចិត្ត​នៅក្នុង​រយៈពេល​ជាក់លាក់​នេះ គឺ​ដើម្បី​ធានាថា ​យើង​បានគ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព ​នូវ​ធនធាន​អាកាសយានិក និង​តម្រូវការធ្វើ​ប្រតិបត្តិការ​។ អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​ដូច្នេះ​។ អ្នកនាំពាក្យ​រូបនេះបាន​បន្ថែមថា ក្រុមហ៊ុន​អាកាសចរណ៍​នេះ ឥឡូវនេះ​មានផែនការ​ដើម្បី​ផ្តល់នូវ​ជម្រើស​បែបនេះ​យូរៗ​ម្តង​ នៅក្នុង​ពេលអនាគត​។

​​ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី ​មិនបាន​និយាយ​អំពី​ថា តើ​សមាជិកអាកាសយានិក​ប៉ុ​ន្មា​ន​នាក់​ នៅក្នុង​ចំណោម​សមាជិក​អាកាសយានិកចំនួន ​៨២០០​នាក់របស់ខ្លួន​ មកដល់ពេលនេះ​បាន​ទទួលយកការផ្តល់​នេះ​ទេ ឬក៏​ថា​ តើ​បុគ្គលិក​ប៉ុន្មា​ន​នាក់ ​ដែល​ពួកគេ​សង្ឃឹមថានឹង​ជ្រើសរើស​ ដើម្បី​ចូលរួម​នៅក្នុង​គម្រោង​នេះនោះ​ទេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114