ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​ចិន បញ្ជា​ឲ្យ​ក្រុមហ៊ុន​ឧស្សាហកម្ម​ចំនួន​ ៨២​ សុំ​អាជ្ញាប័ណ្ណ​ធ្វើ​ប្រតិបត្តិការ​នៅ​មុនពេល​ការបញ្ចេញ​សារធាតុពុល​

ប្រទេស​ចិន​បានចេញ​ផ្សាយ​នូវ​បញ្ជី​របស់​ក្រុមហ៊ុន​ឧស្សាហកម្ម​ចំនួន​៨២ ដែល​នឹងត្រូវ​ទទួល​អាជ្ញាធរ​នៅមុន​ពេល​បញ្ចេញ​ចោល​សារធាតុពុល ឬក៏​ប្រឈម​នឹង​ការដាក់​ទណ្ឌ​ដាក់​ដូចជា​ការផាកពិន័យរ​ហូត​ដល់​មួយ​លាន​យ័ន (១៤៨,៩២០.៣៣​ដុល្លារ​) ជាដើម​។ ឧស្សាហកម្ម​ទាំងនោះ​រួមមាន​ឧស្សាហកម្ម​ដំណើរការ​ចិញ្ចឹមសត្វ ឧស្សាហកម្ម​ផលិត​ស្រា​ទំពាំងពាយជូរ ឧស្សាហកម្ម​ផលិត​ក្រដាស ក៏ដូចជា​វិស័យ​ដែកថែប និង​គីមី​ផងដែរ​។ នេះ​បើ​យោងទៅតាម​បញ្ជី​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការពារ​បរិស្ថាន​នៅលើ​ទំព័រ​វែបសាយ​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​០៣ ខែសីហា​។​

​ក្រសួង​នេះ​បាន​បន្តថា ឧស្សាហកម្ម​ទាំង​៨២​នេះ​ត្រូវមាន​អាជ្ញាប័ណ្ណ​នៅ​ឆ្នាំ​២០២០​។ អាជ្ញាប័ណ្ណ​ទាំងនេះ​នឹង​បញ្ជាក់​នូវមុខ​ប្រភេទ​ការងារ​ផ្សេងៗ​ដូចជា​ទីកន្លែង និង​ផ្លូវ​បញ្ចេញ​ចោល​សារធាតុពុល​ចំនួន​ប៉ុន្មា​ន ​ដែល​ឧស្សាហកម្ម​នីមួយៗ​អាចមាន តើ​ពួកគេ​អនុវត្ត​ការបញ្ចេញ​សារធាតុពុល​យ៉ាងដូចម្តេច ហើយនឹង​កំណត់​អំពី​កម្រិត​ខ្ពស់បំផុត​ទៅលើ​កំហាប់ និង​ចំនួន​នៃ​សារធាតុពុល​។​
​ ​
ក្រុមហ៊ុន​ណា​ដែល​មិនបាន​អនុវត្តតាម​នោះ​អាច​ប្រឈម​នឹង​ការផាកពិន័យ​រហូតដល់​មួយ​លាន​យ័ន ឬក៏​ផ្អាក​ការធ្វើ​ប្រតិបត្តិការ​របស់​ពួកគេ​។ ក្រសួង​ការពារ​បរិស្ថាន​បាន​និយាយ​ដូច្នេះ​។ អាជ្ញាប័ណ្ណ​ជាង ​៥១០០​សន្លឹក​ត្រូវ​បានចេញ​ត្រូវបាន​រួចហើយ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទាំងឡាយ​នៅក្នុង​ឧស្សាហកម្ម​ថាមពល​អគ្គិសនី និង​ឧស្សាហកម្ម​ផលិត​ក្រដាស​ដែលជា​ឧស្សាហកម្ម​មុនគេ ដែល​ត្រូវបាន​តម្រូវ​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ដោយមាន​ការអនុញ្ញាត​នោះ​។​
​ ​
ចិន​កំពុងតែ​ប្រយុទ្ធ​ដើម្បី​សម្អាត​ផ្ទៃមេឃ និង​ដី​របស់ខ្លួន បន្ទាប់ពី​រាប់​ទសវត្ស​នៃ​កំណើនសេដ្ឋកិច្ច​ដ៏​ឆាប់រហ័ស​របស់ខ្លួន​បាន​បណ្តាល​ឲ្យ​ខូចខាត​បរិស្ថាន​នោះមក​៕
Reuters
​ថា​លី​យ៉ា​ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684