Connect with us

ព័ត៌មានអន្ដរជាតិ

រលកកម្តៅ ផ្តាច់សង្ខារមនុស្ស ៦១នាក់ នៅ ថៃ

បានផុស

នៅ

ត្បិតធាតុអាកាសរៀងធូរស្បើយបន្តិចមែន ប៉ុន្តែបើយោងតាមរបាយការណ៍ថ្មីមួយ ផ្សាយដោយ CNA បានបង្ហាញថា ក្នុងឆ្នាំ២០២៤ គិតត្រឹមខែឧសភានេះ រលកកម្តៅបានផ្តាច់ជីវិតមនុស្សចំនួន៦១នាក់ទៅហើយ នៅទូទាំងប្រទេសថៃ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មានខែមកនេះ សីតុណ្ហភាពហក់ឡើងដល់កម្រិតកំពូលបានវាយប្រហារប្រទេសថៃ យ៉ាងធ្ងន់ធ្ងរ ជាហេតុជំរុញឲ្យអជ្ញាធរ ចេញការព្រមានដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន កុំចេញទៅណាផ្តេសផ្តាស ហើយត្រូវពិសាទឹកឲ្យបានច្រើន។

មកដល់ថ្ងៃសុក្រទី១០ខែឧសភា ក្រសួងសុខាភិបាលថៃ បានប្រកាសថា មនុស្សចំនួន៦១នាក់ ត្រូវបាត់បង់ជីវិតដោយសាររលកកម្តៅចាប់តាំងពីដើមឆ្នាំ២០២៤មក ហើយបើប្រៀបធៀបទៅនឹងឆ្នាំ២០២៣ទាំងមូល តួលេខនេះគឺលើសសឹងតែទ្វេដងទៅហើយ ដែលកាលពីឆ្នាំមុន មនុស្សស្លាប់មានត្រឹម ៣៧នាក់ប៉ុណ្ណោះ។

(រូបថត៖ EPA)

ស្របពេលជាមួយគ្នានោះដែរ តាមការបញ្ជាក់ពីលោក Apichart Vachiraphan អនុប្រធាននាយកដ្ឋានគ្រប់គ្រងជំងឺរបស់ប្រទេសថៃ បានឲ្យដឹងថា មនុស្សស្លាប់ភាគច្រើនគឺជាអ្នករស់នៅតំបន់ពឹងផ្អែកលើវិស័យកសិកម្មភាគឦសានប្រទេសថៃ ហើយអ្នកមានជំងឺរ៉ាំរ៉ៃ គឺជាជនងាយរងគ្រោះបំផុត ដោយសារកម្តៅក្តៅសឹងខ្លោចនេះ។

យោងតាមអង្គការឧតុនិយមពិភពលោករបស់ UN, កម្តៅសកលហក់ឡើងដក់កម្រិតកំពូលបែបនេះ គឺបណ្តាលមកពីបាតុភូត El Nino ហើយអាស៊ី ជាតំបន់រងគ្រោះខ្លាំងបំផុតមួយ ខណៈក្រុមអ្នកវិទ្យាសាស្ត្របានព្រមានជាយូរមកហើយថា បម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយមនុស្សផ្ទាល់ គឺនឹងបង្កើតជារលកកម្តៅកាន់តែញឹកញាប់ អូសបន្លាយពេលយូរ និងធ្ងន់ធ្ងរទៅៗ។

(រូបថត៖ Phys)

នៅប្រទេសថៃ សីតុណ្ហភាពខ្ពស់ជាមធ្យមសម្រាប់ខែមេសា គឺត្រូវបានកត់ត្រាក្នុងខេត្ត Lampang ភាគខាងជើង ដោយឈានដល់ ២២.២អង្សាសេ ប៉ុន្តែវានៅតែមិនទាន់បំបែកកំណត់ត្រាចាស់កាលពីឆ្នាំមុន ដែលឈានដល់ ៤៤.៦អង្សាសេឯណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កុមារថៃ ជាង ១០លាននាក់ រងគ្រោះដោយរលកកម្តៅធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ វិនាទី មុន

Visa ដាក់ចេញនូវកម្រងជំនួយអាជីវកម្ម ដើម្បីគាំទ្រម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ ​ ក្នុងការទាញយកអត្ថប្រយោជន៍អតិបរមាពីការទទួលការទូទាត់ តាមរយៈបច្ចេកវិទ្យា contactless

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

រលកកម្តៅ ផ្តាច់សង្ខារមនុស្ស ៦១នាក់ នៅ ថៃ

នយោបាយ៩ នាទី មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

សេចក្ដីជូនដំណឹង១០ នាទី មុន

សេចក្ដីជូនដំណឹង ស្ដីពីការចូលរួមការដាក់ពិគ្រោះថ្លៃ សម្ភារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា និងសម្ភារបច្ចេកទេសព័ត៌មានវិទ្យា ជូនមន្ទីរពេទ្យកុមារជាតិសម្រាប់ ឆ្នាំ ២០២៤

សេដ្ឋកិច្ច១៨ នាទី មុន

បណ្តាទី​ក្រុង​នៅ​ចិន​លុប​ចោល​ការ​រឹត​ត្បឹត​ស្ដី​ពី​ការ​ទិញ​ផ្ទះ​ ខណៈ​វិបត្តិ​អចលនទ្រព្យ​កំពុង​បន្ត​

Sokha Hotels

ព័ត៌មានពេញនិយម