ព័ត៍មានទាន់​ហេតុការណ៏
Search

“​ឆ្នេរសមុទ្រ​ហុងកុង​” ​១០កន្លែង​ត្រូវបាន​បិទ បន្ទាប់ពី​​លិច​ធ្លាយប្រេងដូង​ ចេញពី​នាវា​មួយគ្រឿង

ឆ្នេរសមុទ្រ​ទាំង ​១០​កន្លែង ដែលជា​ចំណុចទាក់ទាញបំផុត សម្រាប់​មនុស្ស​មកលេង​កម្សាន្ត និង​មុជទឹក នា​ថ្ងៃ​ចុង​សប្តាហ៍​ ត្រូវបាន​បិទ​នៅ​ទីក្រុង​ហុងកុង កាលពី​ថ្ងៃអាទិត្យ ដោយសារតែ​មានការ​កំ​ពប់​លិច​ធ្លាយ ​ប្រេងដូង ពី​នាវា​មួយគ្រឿង ​ដែល​ប៉ះ​ទង្គិច​គ្នា នៅក្នុង​ដែនទឹក ​នៃ​ប្រទេស​ចិនដីគោក​។​

​រូប​ថ​តទាំងឡាយ បានបង្ហាញ​ឲ្យ​ឃើញ​ពពុះ Styrofoam ឡើង​អន្លាយ​ដូច​កាវ ​លាតសន្ធឹង​នៅលើ​មាត់សមុទ្រ ខណៈពេលដែល​ទឹក​នៅឯ​ភូមិ​នេសាទ​មួយ ​ជាទី​ពេញនិយម​នៃ​អ្នកទេសចរ ត្រូវបាន​គេ​ឃើញ​គ្របដណ្តប់​ដោយ​ប្រេង​ និង​សំរាម​។​

​ទីក្រុង​ហុងកុង​មាន​ជាង ​២០០​កោះ ដែល​កោះ​ភាគច្រើន​ មាន​ឆ្នេរ​កម្សាន្ត​ដ៏​ពេញនិយម ប៉ុន្តែ​ក៏មាន​ការកើនឡើង​ នូវ​ក្តីបារម្ភ​អំពី​ភាពកខ្វក់ និង​សំរាម​ដែល​តែងតែ​ទើរ ​នៅ​ច្រាំង​សមុទ្រ​នៃ​ទីក្រុង​នោះដែរ​។

​រដ្ឋបាល​ទីក្រុង​ហុងកុង​ បាន​បិទ​ឆ្នេរ​ ៦​កន្លែង ដោយសារតែ​ប្រេងដូង​កំពប់ លេច​ធ្លាយ​ ជាមួយនឹង​ការដាក់​បម្រាម​ថា “White, Oily Substance” ។​

​នៅមាន​ឆ្នេរសមុទ្រ ​៤​កន្លែង បន្ថែមទៀត នៅ​ឆ្នេរ​ភាគខាងត្បូង​ នៃ​កោះ​ហុងកុង ​ត្រូវបាន​បិទ​ផងដែរ ពេលដែល​ក្រុម​បុគ្គលិក​ឆ្នេរ ​បាន​រកឃើញ​នូវ​សារធាតុ​ពណ៌​សព​ពុះៗ​ ដូចជា​គ្រាប់​តូចៗ​ នៅ​ពីលើ​ឆ្នេរ​ទាំងនោះ​។​
​ ​
ការលេចចេញ​ប្រេង ​ពី​នាវា​ទាំងឡាយ​ រមែងតែងតែ​កើតមាន​ជាទូទៅ ទៅហើយ​នៅ​ហុងកុង ហើយ​ការ​លេច​ធ្លាយ​ប្រេងដូង​បែបនេះ អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ ដោយ​ចៃដន្យ​ជាថ្មីទៀត ដែល​បង្ក​ឲ្យ​មានការ​ស្រូបយក​ ជាតិពុល​តុ​កស៊ី​ន (Toxins) នៅក្នុង​មហាសមុទ្រ​។ នេះ​បើតាម​ការលើកឡើង ​ពី​សមាគម The Gary Stokes of Sea Shepherd Conservation Society ដែល​ត្រូវបាន​កត់ត្រា​សម្តី ​និយាយ​ដោយ​កាសែត The South China Morning Post ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684