ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​រស់នៅ​ជាមួយ​ជំងឺ​អេដស៍ ​នៅ​ក្រុង​ហ្សា​ការ​តា ​មាន​ការ​កើនឡើង​ ​​

ចំនួន​មនុស្ស​ដែល​កំពុងតែ​រស់នៅ​ជាមួយ​ជំងឺ អេដស៍ នៅក្នុង​ក្រុង​ហ្សា​ការ​តា បាន​កើនឡើង​បន្ថែម​៥៦៣​នាក់​ទៀត គឺ​កើន​ពី​ចំនួន​ ៨.០៩៣​នាក់ នៅ​ខែធ្នូ ឆ្នាំ​២០១៥ មកដល់​៨.៦៥៦​នាក់ នៅ​ខែធ្នូ ឆ្នាំ​២០១៦​។ ទិន្នន័យ​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​គណៈកម្មាធិការ​ជាតិ​ទទួលបន្ទុក​ផ្នែក​ជំងឺអេដស៍ KPAP នៅ​ក្រុង​ហ្សា​ការ​តា។​

ប្រមុខ​គណៈកម្មាធិការ KPAP ផ្នែក​ផ្សព្វផ្សាយ​ការបង្ការ​ជំងឺ​ប្រចាំ​ក្រុង​ហ្សា​ការ​តា លោកស្រី Kristina Suharto បាន​និយាយថា រឿងនេះ​កើតឡើង​ដោយសារតែ​មនុស្ស​ជាច្រើន​ផ្ទុក​វីរុស​ហ៊ីវ ដែល​មិនបាន​ទៅធ្វើ​ការពិនិត្យ​អំពី​ស្ថានភាព​របស់ខ្លួន​។​

លោកស្រី Kristina បាន​ប្រាប់​កាសែត Jakarta Post កាលពី​ថ្ងៃ​ពុធ ថា ពួកគេ​មិនបាន​ដឹងថា ខ្លួន​មាន​ផ្ទុក​វីរុស​ហ៊ី​វ ហើយ​កន្លង​មកទៀត​នោះ គេ​ក៏​មិនបាន​ទទួលយក​ការព្យាបាល​ដោយ​ប្រើ​ថ្នាំ​ពន្យារ​ជីវិត​ឬ​ថ្នាំ​ប្រឆាំងនឹង​វីរុស ARV នោះ​ទៅទៀត​។ ក្រោយមកទៀត ​នៅ​ទីបញ្ចប់​ទើប​គេ​ទៅធ្វើ​ការពិនិត្យ​ដោយផ្ទាល់​ខ្លួន​។ គេ​បង្ហាញ​ឲ្យ​ឃើញ​ពី​រោគសញ្ញា​នៃ​ជំងឺអេដស៍​។​

ទោះជា​យ៉ាងណា​ក៏​លោកស្រី Kristina បាន​និយាយថា អង្គការ​នេះ​នៅតែមាន​សុទិដ្ឋិនិយម​​ដែលថា នៅតែ​អាច​បញ្ឈប់​ការ​រាលដាល​នៃ​ហ៊ី​វ​/​អេដស៍ នៅ​ក្រុង​ហ្សា​ការ​តា​បាន​នៅ​ឆ្នាំ​២០២០​។​
​ ​
ក្នុង​ឆ្នាំ​២០១៦ គណៈកម្មាធិការ​បានចាប់ផ្តើម​បើក​យុទ្ធនាការ​មួយ​តាមរយៈ​កម្មវិធី​របស់​ខ្លួន​ហៅថា Fast Track City 2020-Ending the Aids Epidemic​។​

ក្រសួងសុខាភិបាល​បាន​ប៉ា​ន់​ស្មានថា នៅ​សព្វថ្ងៃនេះ​ក្នុង​ក្រុង​ហ្សា​ការ​តា​មាន​អ្នក​ផ្ទុក​ហ៊ីវ​ដល់​ទៅ​៩២.៩២០​ករណី​។ នៅ​ឆ្នាំ​២០១៥ គេ​បាន​រកឃើញ​អត្ត​សញ្ញាណ​អ្នក​ផ្ទុក​ហ៊ីវ​នេះ​ថា​មាន​ដល់​ទៅ​៤៧.៤៤០​ករណី​ ហើយ​បាន​ទាំង​ព្យាករណ៍​ថា ការធ្លាក់​ថយចុះ​នៃ​ករណីនេះ នឹង​អាច​ត្រូវបាន​អះអាង​ក្នុង​ឆ្នាំ​២០២០​។​

​លោកស្រី Kristina បាន​លើកឡើងថា ល្គឹកណា យើង​ជំរុញ​មនុស្ស​ឲ្យ​ទៅធ្វើ​ការពិនិត្យ​ដោយ​ខ្លួនឯងបាន ដូច្នេះ​ទើប​យើង​អាច​រកឃើញ​អត្តសញ្ញាណ​នៃ​ហ៊ី​វ​ដែល​កន្លងមក​គេ​មិន​បានដឹង​អំពី​ស្ថានភាព សុខភាព​របស់គេ​៕
ANN

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684