ព័ត៍មានទាន់​ហេតុការណ៏
Search

រតនាគារ​អាមេរិក​ចោទប្រកាន់​កីឡាករ Rafael Marquez ថា​ជា​មេខ្លោង​ជួញ​ដូរ​គ្រឿងញៀន​ ​

​កាលពី​ថ្ងៃ​ពុធ រតនាគារ​អាមេរិក​ចោទប្រកាន់​កីឡាករ Rafael Marquez ដែលជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក និង​ជា​អតីត​កីឡាករ​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona​ នោះ ថា​ជា​មេខ្លោង​ជួរមុខ​ក្នុង​ក្រុម​បណ្តាញ​ជួញដូរ​គ្រឿងញៀន​។​

​កីឡាករ Marquez ដែល​បានធ្វើ​ប្រធាន​ជម្រើសជាតិ​ម៉ិ​ក​ស៊ិ​ក​ ៤​លើក​នៅ​ការប្រកួត World Cup ​នោះ​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ ២២​នាក់ និង​ ៤៣​អង្គភាព​ដែល​រតនាគារ​អាមេរិក ចុះ​ក្នុង​បញ្ជី​ទណ្ឌកម្ម ពាក់ព័ន្ធ​នឹង​ក្រុម​ជួញដូរ​គ្រឿងញៀន​ ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង Guadalajara គ្រប់គ្រង​ដោយ​អ្នកជំនួញ​ឈ្មោះ Raul Flores Hernandez ។​

​រតនាគារ​អាមេរិក បាន​និយាយថា កីឡាករ Marquez មាន​ទំនាក់​ទំ​ន​ងជា​យូរ​មកហើយ​ជាមួយ​លោក Flores ដើរតួ​ជា​មេខ្លោង​ជួរមុខ​សម្រាប់​គាត់ ហើយ​បាន​គ្រប់គ្រង​អចលនទ្រព្យ​តាងនាម​ឲ្យ​ស្តេច​គ្រឿងញៀន​ម្នាក់នេះ​។​

​លោក John Smith ដែលជា​ប្រធានការិយាល័យ​គ្រប់គ្រង​អចលនទ្រព្យ​បរទេស​របស់​រតនាគា​រ​អាមេរិក និង​បានដាក់​ទណ្ឌកម្ម​មួយ​នេះ បាន​និយាយថា លោក Raul Flores Hernandez បាន​រកស៊ី​គ្រឿងញៀន​អស់​រយៈពេល​ជាច្រើន​ទសវត្ស​មកហើយ​ ដោយសារតែ​គាត់​មាន​ទំនាក់ទំនង​យូរអង្វែង​ជាមួយនឹង​ស្តេច​គ្រឿងញៀន​ជាច្រើន​ទៀត ហើយ​នឹង​បាន​ប្រើប្រាស់​មនុស្ស​ជួរមុខ ​ដើម្បី​បិទបាំង​ការវិនិយោគ​ទុ​ន​លើ​គ្រឿងញៀន​ខុសច្បាប់​។​

​ទណ្ឌកម្ម​នេះដែរ នឹង​បង្កក​រាល់​អចលនទ្រព្យ​នានា ដូចជា​គណនី​ធនាគារ និង​ទ្រព្យសម្បត្តិ​ដែល​មនុស្ស​ក្នុង​បញ្ជីខ្មៅ​តាម​អំណាចច្បាប់​សហរដ្ឋ​អាមេរិក ហើយ​ហាមប្រាម​ពលរដ្ឋ ឬ​ក្រុមហ៊ុន អាមេរិក​ពី​ការធ្វើ​មុខជំនាញ​ជាមួយ​ពួកគេ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684