ព័ត៍មានទាន់​ហេតុការណ៏
Search

ស្ដាប់​លោក​ស្នងការ​ខេត្ត​ស្វាយរៀង​ ​រៀបរាប់​ពី​ករណី​រំលោភ​សម្លាប់​​នារី​រងគ្រោះ ​នៅ​ក្រុង​បាវិត

​​​
ស្វាយរៀង ​៖​ បែក​ធ្លាយ​រឿង​ថ្មី​ ​​​ ​ឃាតក​២​នាក់​ ដែល​រំលោភ​សម្លាប់​​នារី​រងគ្រោះ​ម្នាក់ ​នៅ​ក្រុង​បាវិត​កាល​ពី​ថ្ងៃ​ទី​២ ​ខែ​សីហា ​ក៏​ធ្លាប់​រំលោភ​សម្លាប់​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ទៀត​កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា​ ឆ្នាំ២០១៧​ នៅ​ផ្លូវលំ​ថ្នល់​តា​ព្រឹម​ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ​ផង​ដែរ។

លោក​ឧត្ដមសេនីយ៍ទោ​កឹង​ ឃ​ន​ ស្នងការដ្ឋាន​នគរបាល​ខេត្ត បានធ្វើ សន្និសីទកាសែត បង្ហាញមុខ​ឃាតក​​រំលោភ​សម្លាប់​នារី​រងគ្រោះ​ឈ្មោះ​សុវណ្ណ​សុខ​ម៉ា​លីន បុគ្គលិក​កាស៊ីណូ​ហ្គោ​ដ ឡាក់ ក្រុង​បាវិត កាលពី​វេលា​ម៉ោង​២និង០០នាទី​រសៀល​ថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ២០១៧​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ថិតនៅ​ភូមិ​មេភ្លើង ​សង្កាត់​ស្វាយរៀង​ ក្រុង​ស្វាយរៀង។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ កឹង​ ឃ​ន ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​មានប្រសាសន៍ថា តាម​ការសួរចម្លើយ ជនសង្ស័យ ជា​ឃាតក​២​នាក់​នេះ គឺ​ឈ្មោះ​ឆើយ​ សុជាតិ និង​ឈ្មោះ ផ្លេក​សូ​នី​ហៅ មុន្នី អ្នក​រត់​តាក់ស៊ី បាន​សារភាព​ថា រូបគេ​បាន​ធ្វើ​សកម្មភាព រំលោភ​សម្លាប់ នារី​រងគ្រោះ​ មាន​២​ករណី។

លើក​ទី​១ បាន​ធ្វើ​សកម្មភាព នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៧ ដោយ​បាន​ចាប់​ស្ត្រី​ជា​ជនជាតិ​វៀតណាម ដែល​មក​ជិះ​តាក់ស៊ី​ពួកគេ យក​ទៅ​រំលោភ​បូក ហើយ​យក​ខ្សែ​រឹត​ក​សម្លាប់ ​នៅ​ចំណុច​ផ្លូវ​តា​ព្រឹម ស្ថិត នៅ​ភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី​ក្រុង​បាវិត។ ក្រោយ​រំលោភ​រួច​ ក៏​យក​សព​ទម្លាក់​ក្នុង​ទឹក​ប្រឡាយ រួច​យក​ដុំ​ថ្ម​សង្កត់​ពី​លើ ហើយ​បើក​រថយន្ត​គេចខ្លួន។

ករណី​ទី​២ គី​នៅ​ថ្ងៃ​ទី​២​ ខែ​សីហា​ ឆ្នាំ២០១៧ វេលា​ម៉ោង​២​រសៀល​ បាន​ឃើញ​នារី​រងគ្រោះ​ឈ្មោះ​សុវណ្ណ ​សុ​ខម៉ា​លីន​ មក​រក​រថយន្ត​តាក់ស៊ី​ធ្វើដំណើរ​ទៅ​ក្រុង​បាវិត។ ពេល​នោះ ​ឈ្មោះ ឆើយ​ សុជាតិ​ក៏បាន​ហៅ​ជិះ​រថយន្ត ដោយ​មាន​ម៉ូយ​៤​នាក់ ​​ចេញដំណើរ​មកដល់​អ្នក​លឿង​ ​ក៏​​​ដាក់​ម៉ូយ​បាន​២​នាក់​ទៀត​ សរុប​៦​នាក់។ ក្នុងពេលនោះ​ក៏បាន​ទូរស័ព្ទ​ប្រាប់​ឈ្មោះ​ផ្លេក​សូ​នី ថា មាន​ម៉ូយ​ស្រី​ស្អាត​ម្នាក់ ហើយ​ ឈ្មោះ ផ្លេក​សូ​នី​បាន​ឆ្លើយ​ប្រាប់​វិញ​ថា ជួបគ្នា​នៅ​ជី​ភូ រួច​ទៅ​កន្លែង​យើង​មុន។ លុះ​មកដល់​ស្វាយរៀង រថយន្ត​នេះ​​បាន​ដាក់​ម៉ូយ​ចុះ​តាមផ្លូវ​បណ្តើរៗ និង​ឈប់​ពន្យារពេល លុះដល់​ផ្សារ​ជី​ភូ​ក៏បាន​ដាក់​ម៉ូយ​ចុះ​២​នាក់​ទៀត​នៅសល់​តែ​នារី​រងគ្រោះ​តែ​ម្នាក់ឯង។

ពេល​នោះ ​ឈ្មោះ ផ្លេក​សូ​នី​ហៅ​មុន្នី បាន​យក​រថយន្ត​របស់​គេ​ម៉ាក លុច​ស៊ី​ស RX300 ពណ៌​ស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AL-4238 ទៅ​ផ្ញើ​ទុក​នៅផ្ទះ​អ្នក​ស្គាល់គ្នា​នៅ​ផ្សារ​ជី​ភូ រួច​ឡើង​ជិះ​រថយន្ត ទៅជា​មួយ ឈ្មោះ​ឆើយ​សុជាតិ ម៉ាក​ហាយ​លែន​ឌ័​រ ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AQ -0525 ​ដោយ​ជិះ​គ្នា​​បី​នាក់ ទាំង​នារី​រងគ្រោះ​ផង ​​ទៅ​ចំណុច ផ្លូវ​តា​ព្រឹម ក៏​ប៉ុន្តែ​មិន​មាន​កន្លែង​​​ស្ងាត់​ ក៏​បន្ត​បើក​រថយន្ត ​​រហូត​ដល់​ភូមិ​មេស ថ្ង​ក ឃុំ​មេស​ទីប្រជុំជន​ស្រុក​ចន្ទ្រា ព្រលប់​ម៉ោង​៦​ល្ងាច​ល្មម​ក៏​បន្ត​ដឹក​នារី​រងគ្រោះ​មកកាន់​ផ្លូវ​ចុង​សំរិទ្ធ ហើយ​ឈ្មោះ ផ្លេក​សូ​នី​ក៏បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ចាប់​នារី​រងគ្រោះ​ឱប ស្ទាបអង្អែល​កេរខ្មាស ធ្វើ​ឲ្យ​នារី​រងគ្រោះ​រើ​បម្រាស់​តបត។ ពេល​នោះ​ ជន​សង្ស័យ​ក៏​ចាប់​ចងដៃ​នាង​ទៅ​ក្រោយ ​រួច​ចាប់​សម្រាត​សំលៀកបំពាក់​ ​ហើយ​​ច្របាច់ក រហូត​នាង​សន្លប់។ ក្រោយ​មក​ជន​ល្មោភកាម​ទាំង​២​នាក់​បាន​រំលោភ​បូក​ម្នាក់​ម្តង​បានសម្រេច​ រួច​ក៏​យក​កន្សែង​រឹត​.ក​នារី​រងគ្រោះ​រហូត​ស្លាប់​ រួច​អូស​ចេញពី​រថយន្ត​យក​ទៅ​ទម្លាក់​ក្នុង​ទឹក ​ហើយ​យក​ដុំ​ថ្ម​សង្កត់​ពី​លើ​។ ក្រោយ​ធ្វើ​សកម្មភាព​រួច ក៏​ត្រឡប់​មក​រថយន្ត​វិញ​ ដោយ​ឈ្មោះ​ឆើយ​ សុជាតិ ​យក​ខ្សែក​១​ខ្សែ និង​ចិញ្ចៀន​មួយ​វង់ ​រីឯ ឈ្មោះ ផ្លេក​សូ​នី យក​ទូរ​ស័ព្ទ​ដៃ និង​កងដៃ​​ រួច​នាំគ្នា​បើករថយន្ត​បាន​២០០​ម៉ែត្រ ក៏​ឈប់​បើក​គូថ​រថយន្ត​យក​អីវ៉ាន់​នារី​រងគ្រោះ​បោះចោល​មាន​អង្ករ ថង់​ខ្មៅ​មាន​មាន់​ដុត​មួយ​ កាបូបស្ពាយ​ពីក្រោយ​មួយ​ កាបូប​តូច​ស្ពាយ​ពីមុខ​មួយ គេចខ្លួន​ទៅផ្ទះ​រៀង​ៗ​ខ្លួន​។ រហូតដល់​ថ្ងៃទី​៤ ខែសីហា​ ឆ្នាំ២០១៧​ ទើប​ប្រជាពលរដ្ឋ​ឃ្វាល​ក្របី​ ប្រទះ​ឃើញ​សព​នារី​រងគ្រោះ ក៏​រាយ​ការណ៍​ជូន​សមត្ថកិច្ច​ ទើប​មានការ​ឆោឡោ​ឡើង​។ រហូតដល់​ថ្ងៃទី​៨ ខែ​សីហា​ ទើប​សមត្ថកិច្ច​ចាប់​ជ​ន​សង្ស័យ​បាន​ទាំង​២​នាក់ ជនដៃ​ដល់​សម្លាប់​ជនរងគ្រោះ​គឺ​ឈ្មោះ​ផ្លេក​សូ​នី​៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684