ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ​ សម្តេច​តេ​ជោ​ នាយក​រដ្ឋ​មន្ត្រី ​អញ្ជើញ​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​រាជបណ្ឌិត​សភា​កម្ពុជា

​ភ្នំពេញ ​៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​វេលា​ម៉ោង​៨ព្រឹក ​ថ្ងៃទី​១១ ខែ​សីហា ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​ជា​អធិបតី ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា របស់​លោក​បណ្ឌិត សុខ ទូច ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅ​វិមាន​សន្តិភាព។

លោក​បណ្ឌិត សុខ ទូច សកលវិទ្យាធិការ​​ នៃ​សាកលវិទ្យាល័យ​ខេមរៈ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៧ បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ជា​ប្រធាន​រាជបណ្ឌិត្យសភា ​ជំនួស​លោកស្រីបណ្ឌិត​សភាចា​រ្យ ខ្លូត ធីតា​។​

សូមបញ្ជាក់ថា ក្រៅពី​ការប្រកាស​ការចូល​កាន់​តំណែង​ជា​ប្រធានរាជបណ្ឌិត្យសភា​ របស់លោក​បណ្ឌិត សុខ ទូច នៅមាន​មន្ត្រី ​០៦​រូបផ្សេងទៀត ក៏​ត្រូវបាន​ប្រមុខរដ្ឋស្តីទី ​សម្រេច​តែងតាំង​ឋានៈ​ជា​មន្ត្រីរាជការ​ នៃរាជបណ្ឌិត្យសភាកម្ពុជា​ផងដែរ៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684