ព័ត៍មានទាន់​ហេតុការណ៏
Search

ការប្រកួត​លេង​ហ្គេម e-sports អាច​នឹង​បញ្ចូល​នៅ​ការ​ព្រឹ​ត្តិការណ៍ Games 2024

ការប្រកួត​លេង​ហ្គេម​សម្រាប់​មេដាយមាស​អូឡាំពិក អាច​នឹង​ក្លាយជា​ការពិត​នៅ​ឆ្នាំ​២០២៤​ពេលដែល​រដ្ឋធានី​ប៉ារីស​របស់​បារាំង​ធ្វើ​ម្ចាស់​ព្រឹ​ត្តិ​ការណ៍​ប្រកួត​មួយ​នេះ​។​

ថ្លែង​ទៅកាន់​កាសែត AP ​សហប្រធាន​គណៈកម្មាធិកា​រ​ដេញថ្លៃ Paris Olympic​ លោក Tony Estanguet បាន​និយាយថា លោក​នឹងចូលរួម​កិច្ចប្រជុំ​ជាមួយ​ក្រុម​អ្នកតំណាង​ហ្គេម e-sports និង​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​ (IOC)​ អំពី​លទ្ធភាព​នៃ​ការប្រកួត​លេង​ហ្គេម​នៅ Paris Games​។​

លោក Estanguet បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ AP ​ក្នុង​ទីក្រុង​ឡុង​ដ៍​ ថា លោក​មិន​ចង់​និយាយថា “​ទេ​”​តាំងពី​ដំបូង​ទីនោះ​ឡើយ​។ ​លោក​គិតថា វា​គួរ​ឲ្យ​ចាប់អារម្មណ៍ ​ដើម្បី​ផ្លាស់ប្តូ​រមតិ​ជាមួយ IOC ជាមួយ​គ្រួសារ e-sports ដើម្បី​យល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​ដំណើរការ​អ្វីខ្លះ និង​ហេតុផល​ដែល​នាំ​ឲ្យ​វា​ជោគជ័យ​។​

យើង​ត្រូវតែ​ពិនិត្យ​ការប្រកួត​មួយ​នេះ ដោយសារតែ​យើង​មិនអាច​និយាយថា វា​មិនមែនជា​យើង វា​មិនមែនជា​កីឡា​អូឡាំពិក​បានឡើយ​។​

លោក Estanguet បានបញ្ជាក់​ប្រាប់​ AP ​ទៀតថា ជា​ការពិត​ខ្លាំងណាស់​ថា ក្រុមយុវជន​ចាប់អារម្មណ៍​លើ​ហ្គេម e-sports ហើយ​នេះ​គឺជា​អ្វីដែល​ពួកគេ​ចង់បាន​។ សាកល្បង​ទាំងអស់គ្នា បើសិនជា​យើង​រកឃើញ​ស្ពាន​ឆ្លង​ហើយ​នោះ​។​

សូមបញ្ជាក់ថា E-sports នឹង​ក្លាយជា​ព្រឹ​ត្តិការណ៍​ដណ្តើម​មេដាយ​ នៅ Asian Games 2022 ក្នុងប្រទេស​ចិន​។ ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ (OCA)​ បានប្រកាស​កាលពី​ខែមេសា​ថា ពួកគេ​នឹង​ពិនិត្យមើល​កីឡា​មួយ​នេះ នៅ​ការប្រកួត Asian Games 2018 ក្នុងប្រទេស​ឥណ្ឌូនេស៊ី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684