ព័ត៍មានទាន់​ហេតុការណ៏
Search

IOC នឹង​តាមដាន​វិបត្តិ​នៅ​តំបន់​ឧបទ្វីប​កូរ៉េ មុន​ការប្រកួត​ 2018 Games

​រ៉​យ​ទ័​រ ៖ គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ ​(IOC) បាន​និយាយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា ខ្លួន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ​ចំពោះ​ភាព​តានតឹង​ នៅ​តំបន់​ឧបទ្វីប​កូរ៉េ រយៈពេល​មិន​ដល់​២០០​ថ្ងៃ​ផង​ មុន​ព្រឹ​ត្តិ​ការណ៍ Winter Olympics 2018​ ដែល​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ទីក្រុង Pyeongchang របស់​កូរ៉េខាងត្បូង​។​

ការប្រកួត Games នឹង​វិលត្រឡប់​មកកាន់​កូរ៉េខាងត្បូង​ នៅ​ឆ្នាំក្រោយ​ជា​លើកដំបូង​ចាប់​តាំង​ពី​ព្រឹ​ត្តិ​ការណ៍ Summer Olympics 1988 ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​។​

ប៉ុន្តែ​ព្រឹ​ត្តិ​ការណ៍ Winter Games​ លើកដំបូង​នៅ​អាស៊ី ក្រៅពី​ជប៉ុន និង​ជា​ព្រឹ​ត្តិការណ៍​កីឡា​អូឡាំពិក​ ៣​លើក​ជាប់ៗ​គ្នា​លើកដំបូង​គេ​នៅ​អាស៊ី​នេះ ត្រូវបាន​គ្របដណ្តប់​ទាំងស្រុង ​ដោយសារ​វិបត្តិ​ឡើងក​ម្តៅ​ខ្លាំង​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង​។​

ការរីកចម្រើន​របស់​កូរ៉េខាងជើង​ក្នុងការ​អភិវឌ្ឍ ​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ដែល​អាច​វាយប្រហារ​មក​លើ​សហរដ្ឋអាមេរិក បាន​នាំ​ឲ្យ​មាន​សង្គ្រាមពាក្យសម្តី​នៅក្នុង​សប្តាហ៍​នេះ រវាង​ប្រទេស​២ ដែលជា​ប្រទេស​មហាអំណាច​ខ្លាំង​ដូចគ្នា។​

អ្នកនាំពាក្យ IOC បាន​និយាយថា ​៖ “​យើង​កំពុង​តាមដាន​ស្ថានភាព​នៅ​តំបន់​ឧបទ្វីប​កូរ៉េ និង​តំបន់​យ៉ាង​យកចិត្តទុកដាក់​បំផុត​”​។ IOC​ នឹ​ងបន្ត​ជូនដំណឹង​រាល់​ដំណើរ​វិវត្តន៍​ចុងក្រោយ ហើយ​យើង​នឹង​បន្ត​ធ្វើការ​ជាមួយ​គណៈកម្មាធិការ​រៀប​ចំការ​ប្រកួត លើ​ការត្រៀមខ្លួន​សម្រាប់​ព្រឹ​ត្តិការណ៍ Games ទាំងនេះ ដែល​នឹង​បន្ត​តាម​ផែនការ​កំណត់​។​

កាលពី​ខែ​មុន ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក Moon Jae-in បាន​និយាយថា កូរ៉េខាងជើង នឹង​ទទួលបាន​ឱកាស​រហូតដល់​នាទីចុងក្រោយ​ ឲ្យ​សម្រេចចិត្តថា​តើ​ពួកគេ​នឹងចូលរួម​ព្រឹ​ត្តិការណ៍​កីឡា​អូឡាំពិក​ ឬ​យ៉ាងណា ហើយ​លោក​ក៏​ចង់​ឲ្យ​ពួកគេ​រួមចំណែក​ផងដែរ បើទោះបីជា​គ្មាន​អត្ត​ព​លិ​កណា​ម្នាក់ បាន​ឈានដល់​ស្តង់ដារ​ជម្រុះ​ក៏ដោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684