ព័ត៍មានទាន់​ហេតុការណ៏
Search

មាន​ដឹង​អត់! វណ្ណ ម៉ូ​នី​កា ពេល​នេះ​ទៅ​ដល់​ណា​ហើយ​ ក្រោយ​ផ្ទុះ​ជម្លោះ​ជាមួយ​អតីត​គូស្នេហ៍?

ភ្នំពេញ​ ៖​ តារា​សម្ដែង​សម្តី​ចាក់​ទឹក​មិន​លិច​ សាច់​ខ្ចី​កញ្ញា​វណ្ណ ម៉ូ​នី​កា រយៈពេល​ប្រមាណ ​១​ឆ្នាំ​ចុង​ក្រោយនេះ ​តាម​ការ​កត់​សម្គាល់ ​ឃើញ​ថា​អាជីព​សិល្បៈ ​របស់​នាង ​ហាក់​ស្ទើរតែ​បាត់​មុខ​ទាំងស្រុង​ ពី​វិស័យ​មួយ​នេះ​ ពោល​គឺ​គិត​ចាប់​តាំងតែ​ពី​នាង ​បាន​ផ្ទុះ​ជម្លោះ​ជាថ្មី​ ជាមួយ​អតីត ​គូស្នេហ៍​ចាស់​ដែល​ត្រូវ​បាន​មហាជន ​ដឹង​ថា​ ជា​អ្នកដឹកនាំ​តួ​សម្ដែង ​របស់​ផលិតកម្ម​ក្នុង​ស្រុក​មួយ។

កញ្ញា វណ្ណ ម៉ូ​នី​កា កន្លងមក​ត្រូវបាន​មហាជន​ស្គាល់​តាមរយៈ​ការបង្ហាញ​វត្តមាន​សម្តែង ​ខ្សែភាពយន្ត​និង​ឈុត​កាយវិការ​ខារ៉ាអូខេ​ជាដើម​។ ​ប៉ុន្តែ​អំឡុង​ពេល​សិល្បៈ​របស់​នាង​ កំពុង​​មាន​សន្ទុះ​ និង​ទាញ​បាន​ប្រជាប្រិយភាព​ផង​នោះ ​ក៏​ស្រាយ​តែ​ផ្ទុះ​នូវ​រឿងរ៉ាវ​អាស្រូវ​ស្នេហា ​ជាមួយ​អ្នកដឹកនាំ​ល្បីឈ្មោះ​ម្នាក់​យ៉ាង​កក្រើក​រហូត​បែកធ្លាយ​ដំណឹង​នេះ​ជា​សាធារណៈ​។​

យ៉ាងណាមិញ​ក្រោយពេល​បើកឆាក​ជម្លោះ​ជាថ្មី​បង្ក​ការចាប់អារម្មណ៍​ពី​សំណាក់​មហាជន​រហូត​មានការ​គំរាម​ប្តឹង​ឡើង​តុលាការ​រវាង​តារា​ស្រី​កញ្ញា វណ្ណ ម៉ូ​នី​កា ជាមួយ​អតីត​គូស្នេហ៍​ចាស់​មួយ​ប្រាវ​ហើយ​នោះ ​តារា​សម្តែង​សម្តី​ផ្អែម​កញ្ញា វណ្ណ ម៉ូ​នី​កា ក៏​ផ្តើម​បាត់​មុខ​ពី​វិស័យ​សិល្បៈ ​ដោយ​ពុំ​ត្រូវ​បាន​ន​រណា​ម្នាក់ ​បានដឹងថា​បច្ចុប្បន្ន​នាង​កំពុងមាន​វត្តមាន​រស់​នៅទីណា​ ហើយ​ប្រកប​អាជីព​អ្វី​នៅឡើយ​ទេ ?​។​

ជុំវិញ​ដឹង​នៃ​ការបាត់​មុខ​ពី​វិស័យ​សិល្បៈ​របស់​កញ្ញា វណ្ណ ម៉ូ​នី​កា ខាងលើ​នេះដែរ​ បើតាម​ប្រភព​ខ្លះ​បាន​បង្ហើប​ថា​ទោះបីជា​អាជីព​សិល្បៈ​កញ្ញា វណ្ណ ម៉ូ​នី​កា ស្ទើរ​បាត់​មុខ​ទាំងស្រុង​ក៏ពិតមែន ​ប៉ុន្តែ​ពេល​សព្វថ្ងៃនេះ វណ្ណ ម៉ូ​នី​កា កំពុង​សម្ងំ​បើក​អាជីព​រកស៊ី​ផ្ទាល់ខ្លួន​យ៉ាង​ត្រជាក់​ល្ហឹម​។ ​ខណៈ​មាន​ប្រភព​ខ្លះទៀត​ បាន​និយាយថា​បច្ចុប្បន្ន​កញ្ញា វណ្ណ ម៉ូ​នី​កា ក៏​ផ្តើម​សាង​សម្ព័ន្ធភាព​ស្នេហា​ជាមួយ​បុរស​វ័យ​ស្របាល​គ្នា ​ជាមួយ​នាង​ផង​នោះ​។​

នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ ​កម្ពុ​ជាថ្មី​មិនអាច​ស្វែងរក​ការបំភ្លឺ​ពី​តារា​ស្រី​រូប​ស្រស់​កញ្ញា វណ្ណ ម៉ូ​នី​កា ដើម្បី​សួរនាំ​ពី​បញ្ហា​នៃ​ការ​ឃ្លាតឆ្ងាយ ​ពី​សិល្បៈ​នេះ​បាន​នៅឡើយ​ទេ​។​ ដូច្នេះ​យើង​នឹង​ព្យាយាម​ធ្វើការ​ភ្ជាប់​ទំនាក់ទំនង ដើម្បី​សុំ​ការបញ្ជាក់​ផ្ទាល់មាត់​ពី​កញ្ញា វណ្ណ ម៉ូ​នី​កា ស្រាយ​មន្ទិល​មហាជន​នាពេល​ក្រោយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684