ព័ត៍មានទាន់​ហេតុការណ៏
Search

​កាសែត China Daily ៖ ករណី​មហា​រីក​​សួត​ កើនឡើង​នៅ​ប្រទេស​ចិន សង្ស័យ​បណ្តាលមកពី​ផ្សែង​អ័ព្ទ​

​​ប្រទេស​ចិន មានការ​កើនឡើង​ជារ​ហូត​នូវ​ឧប្បត្តិហេតុ​នៃ​ជំងឺមហារីក​សួត ក្នុង​រយៈពេល​ពេល​ពី ​១០-១៥​ឆ្នាំ​កន្លងទៅនេះ ដោយមាន​ការប៉ះពាល់​ផ្ទាល់​ជាមួយនឹង​ភាពកខ្វក់​នៃ​ខ្យល់អាកាស​ថា អាចជា​ហេតុផល​នាំ​ឲ្យ​បង្កឡើង​។ នេះ​ជា​សេចក្តីរាយការណ៍​ពី​កាសែត​ផ្លូវការ China Daily របស់​ចិន កាលពី​ថ្ងៃ​សុក្រ​។​

​មន្ត្រី​ផ្នែក​សុខាភិបាល ​បាន​លើក​យកមក​និយាយ​អំពី​បញ្ហា​នេះ​។ ​ក្រុម​អ្នកជំនាញ​ឯកទេស​នៅឯ​បណ្ឌិត្យសភា The China Academy of medical Sciences បាន​និយាយថា ជំងឺមហារីក​សួត កំពុងតែ​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​ក្រុមមនុស្ស ​ដែល​មិនត្រូវ​ប្រឈម​ទៅនឹង​ជំងឺ​បែបយ៉ាង​នេះ​សោះ​នោះ ក្នុងនោះ​មាន​ស្ត្រី និង​អ្នក​មិន​ជក់បារី ដោយបាន​លើកឡើងថា គឺ​បើ​គ្រាន់តែ​ជក់បារី​ក៏​មិន​ដល់​ថ្នាក់​មានការ​កើនឡើង​នៃ​ជំងឺមហារីក​សួត​នោះដែរ​។

​ការប៉ាន់​ស្មាន​មួយ​ថា មាន​ពលរដ្ឋ​ចិន​ដល់​ទៅ​ ៣០០​លាន​នាក់ ជក់បារី ប៉ុន្តែ​កាសែត​បាន​និយាយថា វា​មានការ​កើនឡើង​នូវ​ទ្រង់ទ្រាយ​មួយ​នៃ​ជំងឺមហារីក​សួត​ដែល​វិវត្តន៍​ទៅក្នុង​ទីជម្រៅ នៃ​សួត ដោយ​មិនមាន​ពាក់ព័ន្ធ​ទៅនឹង​ការប្រើ​ថ្នាំជក់​នោះ​ឡើ​យ​។​
​ ​
ដោយឡែក​ការសិក្សា​ស្រាវជ្រាវ​មួយ​ត្រូវបាន​ចេញផ្សាយ​កាលពីដើម​ឆ្នាំនេះ​ដោយ​ព្រឹត្តិបត្រ​ព័ត៌មាន The British Medical Journal បាន​និយាយថា ប្រទេស​ចិន​គួរតែ​បង្ការ​ករណី​ស្លាប់​មុន​អាយុ​ដែលមាន​ដល់​ទៅ​ ៣​លាន​នាក់ ក្នុង​មួយឆ្នាំ ប្រសិនបើ​នៅតែមាន​ការកើនឡើង​ពី​គុណភាព​នៃ​ខ្យល់អាកាស​តម្រូវ​ឲ្យ​ប្រតិបត្តិ​តា​មកា​ណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក WHO ។​
​ ​
សូម្បីតែ​ទឹក​កខ្វក់ ​និង​ការ​ចម្រាញ់​សារធាតុ​គីមី​ព្រមទាំង​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត​ក៏​ទទួលរង​ការ​ថ្កោល​ពី​ការកើនឡើង​នូវ​អត្រា​មហារីក​ក្នុង​តំបន់​ជនបទ​ផងដែរ​៕
Reuters

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684