ព័ត៍មានទាន់​ហេតុការណ៏
Search

​ព្យុះ​មរណៈ Tornado វាយប្រហារ​ភាគ​ខាងជើង​ប្រទេស​ចិន​ សម្លាប់​មនុស្ស​ ៥​នាក់​

​ ​ព្យុះ Tornado (​ព្យុះកំបុតត្បូង​) ​មួយ​បាន​វាយប្រហារ​ទៅលើ​ភាគ​ខាងជើង​ប្រទេស​ចិន ដោយ​នាំមក​ជាមួយ​នូវ​ទឹកភ្លៀង សម្លាប់​មនុស្ស​អស់​ ៥​នាក់ និង​រងរបួស​ជាង​ ៥០​នាក់​ទៀត រួមទាំង​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​នៅក្នុង​ទីក្រុង​ធំ​មួយ​ចូល​ជ្រៅ​ទៅក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី​។ នេះ​ជាការ​លើកឡើង​ពី​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​កាល​ពីថ្ងៃ​សៅរ៍​។​

ព្យុះកំបុតត្បូង​នេះ​បាន​វាយប្រហារ​ទៅលើ​ក្រុង​ Chifeng ចម្ងាយ​ប្រមាណ ​១.០៤៦​គីឡូ​ម៉ែត្រ ភាគ​ខាងកើត​ក្រុង Hohhot ជាទី​ក្រុង​តំបន់​ស្វយ័ត​តាំងពី​រសៀល​ថ្ងៃ​សុក្រ​។ នេះ​ជាការ​លើកឡើង​ពី​កាសែត People’s Daily និង​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួ​។​

​បណ្តាញ​ផ្សព្វផ្សាយ​របស់​រដ្ឋ​បានបង្ហាញ​ឲ្យ​ឃើញ​រូបភាព នៃ​លំនៅដ្ឋាន​ដួលរលំ​និង​អគារ​ទាំងឡាយ​រង​ការកម្ទេច​ ដោយ​ព្យុះ​ដោយបាន​បំផ្លិចបំផ្លាញ លំនៅដ្ឋាន​យ៉ាងហោច ​៣០​ខ្នង​នៅក្នុង​ ៣​ភូមិ ហើយ​បង្ក​ការប៉ះពាល់​ដល់​មនុស្ស​ ២៧០​នាក់​។​

​អ្នករងរបួស​កំពុង​ត្រូវបាន​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ហើយ​អាជ្ញាធរ​បាន​ប្រឹងប្រែង​ដោយ​ចាប់ផ្តើម​ជំនួយ​។​ ​តំបន់​ដែល​ហៅថា Inner Mongolia គឺជា​តំបន់​ផលិត​ធ្យូងថ្ម​ធំ​លើសគេ​នៅ​ប្រទេស​ចិន​៕
Reuters

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684