ព័ត៍មានទាន់​ហេតុការណ៏
Search

​ទាហាន​អារ៉ាប់​រួម​អេ​មៀ​រ៉ាត់​ ៤​នាក់​ស្លាប់ បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​ធ្លាក់​នៅក្នុង​ប្រទេស​យេ​មែន​

​ទាហាន​អារ៉ាប់​រួម​អេ​មៀ​រ៉ាត់​ ៤​នាក់​ បានស្លាប់​ស្លាប់ បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​របស់​ពួកគេ បាន​ធ្លាក់​កំឡុងពេល​បេសកកម្ម​ដែល​ប្រព្រឹត្តទៅ​ជាប្រចាំ​នៅក្នុង​ប្រទេស​យេ​មែន​។ នេះ​ជា​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ WAM ។​

​ទីភ្នាក់ងារ​នេះ​និយាយថា ឧទ្ធម្ភាគចក្រ​នោះ​តែងតែ​បំពេញបេសកកម្ម​របស់​ខ្លួន​ជា​ប្រក្រតី​នៅក្នុង​តំបន់​ដែល​គ្រប់គ្រង​ផ្ទាល់ខ្លួន Shabwa ក្នុងប្រទេស​យេ​មែន ដែល​ឧទ្ធម្ភាគចក្រ​នោះ មាន​បញ្ហា​បច្ចេកទេស​ដែល​តម្រូវ​ឲ្យ​ធ្វើការ​ចុះចត​ជាបន្ទាន់ ហើយ​បាន​បុកដី​។​

​ប្រទេស UAE គឺជា​ផ្នែក​មួយ​នៃ​ក្រុម​កងកម្លាំង​ចម្រុះ​ដែល​នាំមុខ​ដោយសា​អ៊ូ​ឌី​ត បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​វាយ​ប្រយុទ្ធប្រឆាំង​ក្រុម​ឧ​ទ្ធា​ម Houthi មាន​សម្ព័ន្ធភាព​ជាមួយ​ប្រទេស​អ៊ី​រ៉ង់ ដែល​គ្រប់គ្រង​ផ្នែក​ជាច្រើន​នៅ​ភាគ​ខាងជើង​ប្រទេស​យេ​មែន​នោះ ព្រមទាំង​រដ្ឋធានី Sanaa នៅក្នុង​សង្គ្រាម​មួយ ដែល​បានសម្លាប់​មនុស្ស​អស់​ជាង​ ១០.០០០​នាក់​មកហើយ និង​នាំ​ឲ្យ​មាន​បម្លាស់​ទីកន្លែង​រស់​នៅ​របស់​មនុស្ស​ដល់​ទៅ​ជាង ​៣​លាន​នាក់​៕
Reuters

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684