ព័ត៍មានទាន់​ហេតុការណ៏
Search

ដើរបាត់​ពី​ផ្ទះ ពេលរកឃើញ ​ក្លាយ​ជាស​ពលង់ទឹក

កំពង់ចាម​ ៖ ក្មេង​ជំទង់​ម្នាក់ ជាម​នុស្សមាន​សតិមិនសូវ​ល្អ ធ្លាប់តែ​ដើរ​បាត់​ពី​ផ្ទះ បានធ្វើឱ្យ​ក្រុមគ្រួសារមានការ​ព្រួយបារម្ភ និងនាំគ្នា​ដើររក តែពេលរកឃើញ​ក្លាយជាសព​ស្លាប់​ដោយ​លង់ទឹក បង្កឱ្យមានការ​ផ្អើលនៅ​ថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០១៧ វេលា​ម៉ោង៨ និង​០០​នាទីព្រឹក​។

​លោក សួន រស់ អធិការរង​នគរបាលស្រុកព្រៃ​ឈរ បានឱ្យដឹងថា លោកបានទទួលព័ត៌មាន​ពី​ លោកស្រី សេង សុភាព មេភូមិ​ធ្នង់ ឃុំ​តុង​រ៉ង ស្រុកព្រៃឈរ បានឱ្យដឹងថា ឈ្មោះ រ័ត្ន រ៉ាវី ហៅជា ភេទ​ប្រុស អាយុ១៤ឆ្នាំ នៅ​ភូមិ​ធ្នង់ ឃុំ​តុង​រ៉ុង បាន​លង់ទឹក​ស្លាប់។

​តាម​ការពិនិត្យសព ​របស់គ​ណៈ​កម្ម​ការ​ចម្រុះ​ឃើ​ញ​ថា​ គ្មាន​ពាក់ព័ន្ធ​បទ​ល្មើសព្រហ្មទណ្ឌ​ឡើយ សព​ពិតជា​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​ប្រាកដមែន​។​ តាមការ​អះអាងរបស់ក្រុមគ្រួសារ​សពបញ្ជាក់ថា ជនរងគ្រោះមាន​ជំងឺ​ប្រចាំកាយ (​វិកល​ច​រិ​ត​) ។​

លោក សួន រស់ បញ្ជាក់បន្ថែមថា ក្រោយ​ពិនិត្យ​ចប់​ ជំនាញ​បានប្រគល់​សាកសព​ជូនក្រុមគ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114