ព័ត៍មានទាន់​ហេតុការណ៏
Search

ព័រ​ទុយ​ហ្គា​ល់កំ​ពុង​ប្រយុទ្ធ​ ជាមួយនឹង​ភ្លើង​ឆេះ​ព្រៃ​ថ្មី​

​ប្រទេស​ព័រ​ទុយ​ហ្គា​ល់កំ​ពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​ថ្មី​ មុនពេល​មាន​សីតុណ្ហភាព​ក្តៅ​ខណៈពេលដែល​អាជ្ញាធរ​បាន​ព្រមាន​អំពី​ការឆាបឆេះ​បន្ថែមទៀត​។​

អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា អ្នក​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជា​ ១,៨០០​នាក់​ដែល​គាំទ្រ​ដោយ​រថយន្ត​រាប់រយ​គ្រឿង​កំពុង​ព្យាយាម​ទប់ទល់​ភ្លើង​ប្រហែល​ ១០​កន្លែង​នៅ​ទូទាំងប្រទេស​។​

អ្នកនាំពាក្យ​ភ្នាក់ងារ​ការពារ​ស៊ីវិល​លោកស្រី Patricia Gaspar បាន​និយាយ​ក្នុង​ទីក្រុង Lisbon ថា “​បើទោះបី​ជាមាន​អគ្គិភ័យ​ឥត​ស្រាកស្រាន្ត​ក៏ដោយ ឥឡូវនេះ​ស្ថានការណ៍​មាន​ស្ថិរភាព​”​។​

ក្រុម​អ្នក​សង្គ្រោះបន្ទាន់​ស្ទើរតែ​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​បាន​ទាំងស្រុង​នៅ​ទូទាំង​តំបន់​កណ្តាល​នៃ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ប៉ុន្តែ​ខ្យល់​បក់​ខ្លាំង​បាន​បក់បោក​នៅ​តំបន់​ជាច្រើន​។​
​អ្នកភូមិ​ចំនួន​៦​ត្រូវបាន​គេ​ជម្លៀសចេញ​នៅ​ជុំវិញ​ទីក្រុង Abrantes កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេលដែល​យន្តហោះ​ពន្លត់​អគ្គិភ័យ​បានធ្វើការ​ហោះហើរ​លើ​អណ្តាតភ្លើង​។​

អគ្គិភ័យ​មួយទៀត​នៅ​ជិត​តំបន់ Grandola នៅក្នុង​ស្រុក Setubal ភាគខាងត្បូង​គឺ​ត្រូវការ​អ្នក​ពន្លត់​អគ្គិភ័យ​ចំនួន ​២០០​នាក់​ ដើម្បី​ដាក់​វា​ក្រោម​ការគ្រប់គ្រង​បន្ទាប់ពី​ដុតបំផ្លាញ​ផ្ទៃដី​ប្រហែល ​៣,០០០​ហិច​តា (៣០​គីឡូម៉ែត្រ​ការ៉េ​) ។​

អគ្គិភ័យ​នេះ​បាន​កើតឡើង​បន្ទាប់ពី​មនុស្ស​ជាង ​៦០​នាក់​ ត្រូវបាន​សម្លាប់​នៅក្នុង​ខែមិថុនា ​ហើយ​ជាង​២០០​នាក់​បាន​រងរបួស​នៅក្នុង​អគ្គិភ័យ​ដ៏​ធំ​នៅឯ​ទីក្រុង Pedrogao Grande កណ្តាល​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ដែល​បាន​កើតឡើង​អស់​រយៈពេល​ ៥​ថ្ងៃ​។​

បន្ទាប់ពី​រដូវរងា ​និង​និ​ទាឃ​រដូវ ស្ទើរតែ​ ៧៩​ភាគរយ​នៃ​ដីគោក​ព័រ​ទុយ​ហ្គា​ល់​គឺ​បាន​ស៊ូទ្រាំ​នឹង​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​នៅ​ចុងខែ​កក្កដា​។ នេះ​បើ​យោងតាម​ការិយាល័យ​អាកាសធាតុ​ជាតិ​។​

លក្ខខណ្ឌ​ស្ងួត​ក៏បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នៅលើ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​របស់​ប្រទេស​បារាំង ​និង​នៅលើ​កោះ Corsica ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ផងដែរ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684