ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ប្រុស​ស្រី​ពីរ​នាក់​បងប្អូន​បង្កើត​ លង់​ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម​

ព្រះសីហនុ​ ៖ ក្មេងប្រុស​ស្រី​ចំនួន ​២​នាក់​ បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុង​ទឹកស្រះ​ជិត​ផ្ទះ​ មិនអាចជួយ​សង្គ្រោះបាន ​កាល​ម៉ោង​១២ ​និង ​១៥​នាទី​ ថ្ងៃទី១២ ខែសីហា ​ឆ្នាំ​២០១៧ ស្ថិតក្នុងដី​ភូមិ​មួយកន្លែង ​នៅ​ក្រុមទី​១២ ​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ទាំង​២​នាក់​នេះ ​មានឈ្មោះ សុខ លក្ខិណា ភេទ​ស្រី​ អាយុ​១៣​ឆ្នាំ និងប្អូនប្រុស​បង្កើត​ឈ្មោះ សុខ ធី​គា អាយុ​៩​ឆ្នាំ ដែល​មាន​ឪពុក​ឈ្មោះ សុខ កុយ និង ម្តាយ​ឈ្មោះ ​នាក់ សុគន្ធា។ ភ្លាមៗ​នេះ ​គេ​មិនទាន់​អាច​សួរនាំ​ព័ត៌មាន​ពិស្ដារ​ ពី​ក្រុមគ្រួសារ​ក្មេងរងគ្រោះបាននៅឡើយ​ទេ​ ​ដោយហេតុថា​ ពេលនេះ​គាត់​កំពុងតែ​ពិបាកចិត្ត​ និងខូចចិត្ត​យ៉ាងខ្លាំង ​ព្រោះ​នឹក​ស្តាយស្រណោះ​អាឡោះអាល័យ ​ចំពោះ​ការបាត់បងកូនប្រុស​ស្រី​ជាទី​ស្រឡាញ់​របស់​ពួកគាត់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​ឆ្លងតាម​ការត្រួតពិនិត្យ ​ធ្វើ​កោសល្យវិច័យ​លើ​សពក្មេងរងគ្រោះ​ទាំង​២​ បាន​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​​ថា ​ក្មេង​ទាំង​ ២​នាក់ ​ពិតជាស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​ ដោយ​នៅ​លើ​សព​មិនមាន​ស្លាកស្នាម​ណាមូយ​ ដែល​សង្ស័​យ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​មនុស្សឃាត​នោះទេ​។ ​បច្ចុប្បន្ន​ សព​ត្រូវ​បានប្រគល់​ឲ្យ​ឪពុកម្តាយ ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់ពីបាន​ត្រួតពិនិត្យ​កោសលវិច័យ​រួច​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684