ព័ត៍មានទាន់​ហេតុការណ៏
Search

ផលិតផល Babi Mild គាំទ្រ​មាតាបិតា​ទៅលើ​វិធីសាស្ត្រ​ថែទាំ​បុត្រ​ធីតា តាមបែប ធម្មជាតិ

ភ្នំពេញ ៖ ក្រុមហ៊ុន Rompolthong Trading Co Ltd ដែលជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ ទៅលើ​ផលិតផលថែទាំ​ទារក Babi Mild និង ផលិតផល 12Plus នៅ​ប្រទេស​កម្ពុជា បានរៀបចំ​កិច្ច​ពិភាក្សា ​ស្តីអំពី “​វិធីសាស្ត្រ​ក្នុងការ​ថែទាំ​បុត្រ​ធីតា​ឲ្យ​មាន​ភាព​ឆ្លាត​វៃ “​គោលបំណង​ស្វែងរក​ពី​វិធីសាស្ត្រដ៏​ល្អ​បំផុត​ ដែលមាតាបិតា​អាចជួយ​បង្ហាញផ្លូវឱ្យបុត្រ​ធីតា​របស់​ពួកគាត់​មាន​ភាពជោគជ័យក្នុង​ជីវិត​។

​កិច្ចពិភាក្សា​នេះ ​បានធ្វើ​ឡើង​នៅ​សណ្ឋាគារឡឺ​រ៉ូយ៉ាល់ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​១២ ខែសីហា ​ឆ្នាំ​២០១៧​ ដោយមានភ្ញៀវ​កិត្តិ​យស​ជាង ១៥០នាក់​ បាន​ចូលរួម​ក្នុងការធ្វើបទ​បង្ហាញ​នេះ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន Osotspa (Babi Mild Principle) និង​ក្រុមហ៊ុន Rompolthong​។

វាគ្មិន​សំខាន់ៗ​ដែល​ចូល​រួមមាន អ្នកឯកទេស​ផ្នែក​កុមារ លោកស្រីវេជ្ជបណ្ឌិត Teaw Kunthea Rothna មកពី​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព សុខ លាភ មេត្រី។ លោកស្រី Carie Phou ដែលជា​នាយក​ក្រុមហ៊ុន Rompolthong, លោកស្រី Briya ជា​តារា​សម្តែង​ដ៏ល្បី ហើយក៏​ជា​អ្នក​ម្តាយ​វ័យក្មេង និង​លោកស្រី Heather Golem នាយក​សាលា Giving Tree School ដែលមាន​បទពិសោធន៍​បង្រៀន និង​ធ្វើការ​ជាមួយ​កុមារ​ ជាង ១០ ឆ្នាំ​មកហើយ​។​

​វាគ្មិន​ន​ទាំងអស់​បានធ្វើ​បទ​បង្ហាញ​រួមគ្នា ​ស្តីពី​ការណែនាំ​សាមញ្ញៗ ដល់​មាតាបិតា ដើម្បី​ជួយ​ឲ្យ​បុត្រ​ធីតា​របស់​ពួកគាត់​បង្កើន​ការយល់ដឹង ដែល​ពួកគេ​អាច​ទទួលយក​នូវពិភពលោក​នៅ​ជុំវិញខ្លួន ដែលមាន​ដូចជា ការ​ស្តាប់​តន្ត្រី ការបញ្ចេញ​សកម្មភាព ការលេងកម្សាន្ត កា​របបោសអង្អែល និង​ការ​ម៉ាស្សា​។ ក្នុងនាម​ជា​ឪពុកម្តាយ ត្រូវបង្កើត​បរិយាកាស​មួយ ​ដែល​ធ្វើ​ឲ្យ​បុត្រ​ធីតាមាន​អារម្មណ៍​ទទួលបាន​នូវ​សុវត្ថិភាពគ្រប់គ្រាន់​ ដើម្បី​ការ​ធំធាត់ ហើយ​ពេលខ្លះ​យើង​អាចភ្ញាក់​ផ្អើ ​ពេលដែលដឹងថា យើងទាំងអស់គ្នា​អាចធ្វើ​បានល្អ​តាម​វិធីសាស្ត្រ​បែប​ធម្មជាតិ ដូចជាពេល​ងូតទឹក​ជាដើម​។

​ផលិតផល Babi Mild ត្រូវបាន​បង្កើតឡើង​ ដោយសារ​ធាតុ​ផ្សំ​បែប​ធម្មជាតិ ដូច្នេះហើយ ​ពួកគាត់អាច​ទទួលបាន​នូវ​ភាព​ទន់ល្មើយ និង​ការថែទាំ​ដូចជា​អ្នក​ម្តាយរបស់គាត់​អញ្ចឹង​។ រូបមន្ត​ដ៏​ល្អ​នេះ ​ផ្តល់​ឲ្យ​អ្នក​ម្តាយ និង​ទារក​ទទួលបា​អារម្មណ៍​ធូរស្រាល ហើយ​វា​បាន​បង្ហាញថា ពេល​ទារ​កមានអារម្មណ៍​ធូរស្រាល គឺជា​ពេលដែលទារក​រីករាយ ហើយ​អ្វីដែល​ភ្ញាក់ផ្អើល​នោះ វា​មាន​អត្ថប្រយោជន៍​ពី​ធម្មជាតិជាច្រើន​ដើម្បី​សុភមង្គល​។ ផលិតផល Babi Mild បង្កើតឡើង​សម្រាប់​មាតាបិតា ព្រមទាំង​កូនតូច​ដូចគ្នា​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684