ព័ត៍មានទាន់​ហេតុការណ៏
Search

ចូលរួម​រំលែក​ទុក្ខ​ផង!​ ភរិយា​លោកតា ផ្លុ​ង មឿ​ក​ ទទួលមរណៈភាព​ហើយ

​ភ្នំពេញ​ ៖ ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​បំផុត​ សម្រាប់​ក្រុម​គ្រួសារ​របស់​លោកតា ផ្លុង មឿ​ក ជា​សិល្បករ​ជើងចាស់​ ដោយហេតុថា​ភរិយា​របស់​លោកតា​ ដែល​ធ្លាក់ខ្លួនឈឺ​ជំងឺ​ទឹកនោមផ្អែម ​និង​ជំងឺលើសឈាម​រ៉ាំរ៉ៃ ​ពេលនេះ​ត្រូវបានទទួលមរណភាព​ហើយ​។​ នេះ​បើតាម​ការបញ្ជាក់​នៅលើ ​Page​ សិល្បករកម្ពុជា ​របស់​តារា​សម្តែង​ លោក អ៊ឹម ជីវ៉ា​។

ចំពោះ​ដំណឹង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ ពី​សំណាក់​ក្រុម​គ្រួសារ​របស់​លោក ផ្លុ​ង មឿ​ក នេះ​ដែរ​ ក៏ត្រូវ​បាន​បន្ត​ការ​ចែករំលែក​យ៉ាង​ព្រោងព្រាត​ កាលពី​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​សីហា ឆ្នាំ​២០១៧​ ជាមួយ​ការ​សម្តែង​អារម្មណ៍​ចូលរួម​សោកស្ដាយ​ ព្រម​ជាមួយ​ក្តី​អាណិតអាសូរ​ខ្លាំង​ដល់​លោកតា ​ផ្លុ​ង មឿ​ក ដែល​បច្ចុប្បន្ន​ខ្លួន​លោកតា​ផ្ទាល់​ក៏​កំពុងតែមាន​ជំងឺ​រ៉ាំរ៉ៃ ​បាត់បង់​សមត្ថភាព​ការងារ​ជា​យូរ​មកហើយ​។​ មិនតែប៉ុណ្ណោះ លោកតា ផ្លុ​ង មឿ​ក គឺមាន​សភាព​ទ្រុឌទ្រោម​បាត់បង់​ការ​ចងចាំ​ច្រើន​ និង​ស្ថិតក្នុងការព្យាបាល​ជាប្រចាំ​ទៀត​នោះ​។​

ផ្អែក​តាម​ការបញ្ជាក់​ដោយ​ខ្លី​ នៅលើ​ Page​ ផ្លូវការ​របស់​សិល្បក​រ​កម្ពុជា ​បានលើកឡើង​ថា ​សូមជួយ​ Share ដំណឹង​មរណភាព RIP។ ប្រពន្ធ​របស់​លោកតា ផ្លុ​ង មឿ​ក បានទទួល​មរណភាព​ហើយ​នៅ​ព្រឹក​នេះ ​(​ថ្ងៃទី​១២ ខែសីហា​) ដោយសារ​ជំងឺទឹកនោមផ្អែម​ និង​លើសឈាម។​ តាមរយៈ​ដំណឹង​នៃ​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ដូចជា​ការជូនដំណឹង​ដល់​សាធារណៈ ​និង​សិល្បករ​-​សិល្បការិនី​ខ្មែរ​ដែលមាន​ទឹកចិត្ត ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​លោកតា ផ្លុ​ង មឿ​ក ផងដែរ​។​

​កម្ពុជា​ថ្មី​ នៅ​រសៀល​ថ្ងៃទី​១២ ​ខែសីហា ឆ្នាំ​២០១៧​នេះ ​នៅ​ពុំទាន់​អាច​ទំនាក់ទំនង ដើម្បី​សួរនាំ​បន្ថែម​ពី​ក្រុមគ្រួសារ ​ឬ​កូនៗ​របស់​លោកតា ផ្លុ​ង មឿ​ក ជុំវិញ​ការរៀបចំ​ពិធីបុណ្យសព​ខាងលើ​បាន​នៅឡើយ​ទេ​។​ ដូច្នេះ​ កម្ពុជា​ថ្មី​ក៏​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏ក្រៀមក្រំ​ នៃ​ការបាត់បង់​ភរិយា​របស់​តារា​ជើង​ចាស់ ​លោកតា ផ្លុ​ង មឿ​ក ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684