ព័ត៍មានទាន់​ហេតុការណ៏
Search

ជំរុញ​ឲ្យ​មាន​សកម្មភាព មនុស្ស​ធម៌​ដោយមាន គ្រូពេទ្យ​សហភាព​សហព័ន្ធ យុវជន​កម្ពុជា​ចុះ​ពិនិត្យ​ព្យាបាល ជំងឺ​ឥតគិតថ្លៃ​ជូន​ពលរដ្ឋ​ក្រីក្រ​នៅ​សហគម​ន៍​ខណ្ឌ​២

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់​ បាន​សម្ដែង​នូវ​ការគាំទ្រ​និង​ជំរុញ​ឲ្យ​មាន​សកម្មភាព ចុះ​ពិនិត្យ​ព្យាបាល ជំងឺ​ឥតគិតថ្លៃ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​កម្មករ កម្មការិនី និង​ជូន​បងប្អូន ខ្មែរឥស្លាម រៀងរាល់​១​ខែម្ដង របស់​ក្រុម​គ្រូពេទ្យ សហភាព សហព័ន្ធ យុវជន​កម្ពុជា នៅ​សហគម​ន៍​តំបន់ ខណ្ឌ​ឫស្សី​កែវ និង​ខណ្ឌ​សែន​សុខ។

លោក​អូស្មាន ហាស្សាន់ ប្រតិភូ​អម នាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​ស្នើសុំ​បែបនេះ ខណៈ ចូលរួម​ជា​អធិបតី ក្នុង​កម្មវិធី សកម្មភាព មនុស្ស​ធ​ម៌​របស់​ក្រុមគ្រូពេទ្យ សហភាព សហ​ព័ន្ធ​យុវជន​កម្ពុជា ចុះ​ពិនិត្យ​និង​ព្យាបាល ជំងឺ​ឥតគិតថ្លៃ​ជូន​បងប្អូន​ពលរដ្ឋ​ក្រីក្រ ចំនួន ៣០០០​នាក់ នៅ​វិហារ​គីឡូម៉ែត្រ​៩ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧។

លោក អូស្មាន ហាស្សាន់ បាន​បញ្ជាក់​ថា ក្នុងនាម​តំណាង​ឲ្យ​រាជរដ្ឋាភិបាល លោក​នៅតែ​ទទួល ពេញ​ចិត្ដ​និង​ដើរ​តាម នយោបាយ ឈ្នះ ឈ្នះ របស់​សម្តេច​តេ​ជោ ដែល​បានធ្វើ​ឲ្យ​ប្រជាជាតិ​យើង​ទទួល​បាន​សុខ សន្តិភាព យ៉ាង​ពេញលេញ​នៅ​ទូទាំង ប្រទេស ជាពិសេស ជោគជ័យ​ដ៏ ធំៗ​ជា​ប្រវត្តិសាស្ត្រ ដែល​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ សម្រេចបាន​ជូន​ជាតិ និង​ប្រជាជន មានដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​,​គមនាគមន៍​,​ផ្លូវ​,​ស្ពាន​,​សាលារៀន មន្ទីរពេទ្យ​,​វត្ត​អា​រ៉ា​ម ,​សំណង់​អគារ​តូច ធំ នៅ​ទីក្រុង ទី ប្រជុំជន នានា​ទូទាំងប្រទេស ជាពិសេស សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បាន​យ៉ាង​ល្អប្រសើរ។

មិនតែប៉ុណ្ណោះ​សម្ដេច​តេ​ជោ​តែងតែ​បាន​យក​ចិ​ត្ដ​ទុកដាក់​ខ្ពស់​ដោយ​ផ្ដល់​សិទ្ធិ​សេរីភាព គ្រប់យ៉ាង​ដល់​សហគមន៍​ឥស្លាម​ឲ្យ​គោរ​ព​ប្រតិ​ប​ត្ដិ តាម​ជំនឿ​សាសនា​ឥស្លាម ដូច​សាសនាព្រះពុទ្ធ។

លោក​អូស្មាន ហាស្សាន់ ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទាំងអស់ ឲ្យ​ចូលរួម​ថែរក្សា​សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់​ធ្នាប់​សង្គម​ឲ្យបាន​រឹងមាំ​យូរអង្វែង ដើម្បី​សេចក្តី​សុខ របស់​ប្រជាជាតិ។ សូម​ឪពុក ម្ដាយ​ដែល​ជា​អាណាព្យាបាល ទាំងអស់​ត្រូវ​ចូលរួម​អប់រំ បងប្អូន​កូនចៅ ឲ្យ​យល់ដឹង ពី​តម្លៃ​គ្រួសារ បើ​សិន​គ្រួសារ​មួយ​មាន​សុខភាព​ល្អ គ្រួសារ នោះ នឹង​ទទួល​បាន​សុភង្គ​ល ដោយ​រកស៊ី​ទទួលទាន​បាន​រីកចម្រើន ជាពុំខាន៕

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684