ព័ត៍មានទាន់​ហេតុការណ៏
Search

សុវណ្ណ មករា ,​ច​ន ច័ន្ទ​លក្ខិណា និង ហេង ឡុង ផ្ទុះ​សង្គ្រាម​ហែកហួរ​គ្នា​កក្រើក​ហ្វេ​ស​ប៊ុ​ក

ភ្នំពេញ ​៖ ​ពិតជា​ថ្មី​ និង​ប្លែក​អារម្មណ៍​សម្រាប់​មហាជន​ទៀតហើយ​ ស្រប​ពេល​តារា​ប្រុស​ស្រី​៣​រូប​គឺ​លោក សុវណ្ណ មករា ,​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា និង​លោក ហេង ឡុង បាន​ផ្ទុះ​សង្គ្រាម​ហែកហួរ​គ្នា​យ៉ាង​កក្រើក​បណ្តាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុ​ក​ ​ ​ក្រោយពេល​លោក ហេង ឡុង បាន​សរសេរ​មួយ​ឃ្លា​ហាក់​មានបំណង​បញ្ចើចបញ្ចើ​​លោក សុវណ្ណ មករា រឿង​ភរិយា ឈិន ច័ន្ទ​សុធា​រី មិន​អញ្ជើញ​ចូលរួម​កម្មវិធី​សម្ពោធ​ហាង​។

ចំពោះ​ដើមចម​ដែល​ផ្តើម​ឲ្យ​មាន​រឿងរ៉ាវ​ចេញមុខ​ហែកហួរ​គ្នា​រវាង​ភាគី​ទាំង​៣​រូបនេះ​គឺ​ដោយសារតែ​លោក ហេង ឡុង ដែលជា​គូស្នេហ៍​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​សរសេរ​ត្រឹមតែ​ពាក្យ​មួយ​ឃ្លា​យ៉ាង​ខ្លី​ថា ហេតុអ្វី​មិន​អញ្ជើញ​ប្តី​ផង? ដោយ​បាន​ឃើញ​សម្តី​មួយ​ឃ្លា​ពី​សំណាក់​លោក ហេង ឡុង បែបនេះ​ភ្លាមៗ​នោះ​ ក៏បាន​ធ្វើ​ឲ្យ​លោក សុវណ្ណ មករា កើត​ក្តី​ខឹង​សម្បារ​រួច​បាន​ពន្លះ​វិញ​ថា អញ្ជើញ​មិន​អញ្ជើញ​វា​ទើស ហេង ឡុង ឯង​ណាស់​ទៅ​ឬ​?

លោក សុវណ្ណ មករា បាន​និយាយ​ទៀត​ថា ហេង ឡុង​ឯង​ជា​មនុស្ស​ប្រុស​ឬ​ជាម​នុស្ស​ខ្ទើយ ? បាន​ចេះតែ​ចូលមក​រុកកួន​ក្នុង​រឿង​គ្រួសារ​ខ្ញុំ​ម្ល៉េះ​? ម្តង​ជា​ពីរដង​ហើយ ហេង ឡុង ឯង​គួរតែ​យក​ពេល​ទៅ​គិត​រឿង​ប្រា​ក់មូលនិធិ​សិល្បករ​អស់​សមត្ថភាព​នោះ​វិញ​ឥឡូវ​ឮ​ល្ហៀ​ងៗ​ថា​ប្រាក់​ទាំង​នោះបាន​បាត់អស់​ទៅហើយ​……។

តារា​សម្តែង​ជាប់​ងារ​ជា​ព្រាននារី​លោក សុវណ្ណ មករា បាន​បន្ថែម​ថា ឡុង​អើយ​ឡុង បើ​ឡុង​ឯង​ជាម​នុស្ស​ប្រុស​ពិតមែន​ ត្រូវ​ហ៊ាន​ទទួលស្គាល់​នូវ​អ្វី​ដែល​ឡុង​ឯង Share and Post កាលពី​លើកទីមួយ​កុំ​Edit​​ច្រើនពេក ឬក៏ ឡុង ឯង​យក ច​ន​ច័ន្ទ មក​ធ្វើជា​ខែល​បិទបាំង​ភាពជា​ប្រុស​ និង​មុខរបរ​របស់​ឡុង​ឯង​? ហើយ​រឿង​មួយទៀត​គឺ​រឿង​ប្រាក់​មូលនិធិ​សិល្បៈ​កុំ​ថា​ គេ​មិនដឹង​ឲ្យ​សោះ កុំ​ឲ្យ​លេច​ឮ​ថា​កិបកេង​យកប្រាក់​មូ​លនិធិ​សិល្បៈ​ទៅប្រើ​ប្រាស់​រឿង​បំណុល​ផ្ទាល់ខ្លួន ​ខ្ញុំ​គ្រាន់តែ​បារម្ភ​ជំនួស​ក្នុង​ន័យ​មិត្តភាព​ប៉ុណ្ណោះ។

ដោយ​ឃើញ​តារា​សម្តែង​លោក សុវណ្ណ មករា ចេញមុខ​ប្រតិកម្ម​លើ​ករណី​បញ្ចេញមតិ​របស់​អនាគត​ស្វាមី​លោក ហេង ឡុង ខ្លាំងៗ​នោះ ​ក៏​ធ្វើ​ឲ្យ​​អ្នក​នាង​ចន ច័ន្ទលក្ខិណា​ក្តៅ​ស្លឹកត្រចៀក​វាយបក​ទៅ​លោក សុវណ្ណ មករា វិញ​ថា អញ្ជើញ​សូម​លោក​បកស្រាយ​រឿង​ដែល​លេច​ឮ​ថា ​លោក​បោកប្រាស់​បងស្រី​ជីដូនមួយ​ខ្ញុំ​ផង ផ្ទះ​លោក ឡាន​លោក និង​ដី​មួយ​ចំនួន​តើ​យ៉ាងម៉េច​ហើយ​? ហើយ​ឮ​ថា​ អំឡុង​ពេលនេះ​លោក​យក​លុយ​គាត់​ចិញ្ចឹម​ស្រី​ក្មេង​ជា​ហូរហែ​មែនដែរ​ទេ​?

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​ទម្លាយ​ពី​រឿង​លោក សុវណ្ណ មករា ធ្លាប់​បោកប្រាស់​ស្ត្រី​ចំណាស់​ឲ្យ​មក​រៀប​ការធានា​ចេញទៅ​រស់នៅ​អាមេរិក​ និង​រឿង​ជាប់គុក​នៅ​ទីនោះ​ទៀត​ថា ​ហើយ​រឿង​លេច​ឮថា​លោក​បោកប្រាស់​ជំទាវៗ​មួយ​ចំនួន​យកទៅ​ធ្វើ​ថៅកែ​កុន​មែន​អត់​? ហើយ​ឬថា ​លោក​ធ្លាប់​ជាប់គុក​នៅ​អាមេរិក​ដោយសារ​បោកប្រាស់​ស្រី​ចាស់​ឲ្យគេ​រៀបការ​លួចលាក់​ធានា​ទៅ​អាមេរិក តែ​ពេលទៅដល់​ទីនោះ​លោក​សម្លឹង​យក​កូនស្រី​គេ​តើ​ពិត​ដែរឬទេ?

អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បន្ថែម​ថា ហើយ​សង​លុយ​តួ​សម្តែង​ភាពយន្ត​ឲ្យ​លោក​គ្រប់​ឬ​នៅ ? ខ្ញុំ​សូម​ប្រាប់​ទៅ​បងប្អូន​ដែល​នៅក្រៅ​ស្រុក​មួយចំនួន​ដែល​មិន​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ក​ម្ពុ​ជា​ទោះជា​ស្នេហា​ជ្រាលជ្រៅ​យ៉ាងណាក៏ដោយ​កុំ​គួរ​ទុក​ចិត្ត​ហ៊ាន​ដាក់ឈ្មោះ​គេ​ឲ្យសោះ​ប្រុស​ស៊ី​ដោយសារ​ស្រី​៕

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684