ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាលខណ្ឌ​សែន​សុខ ​ដឹកនាំ​មន្ត្រី​របស់​លោក​ ​ត្រួតពិនិត្យ​និង​ណែនាំ​ម្ចាស់​ទី​តាំង​ហាង​បញ្ចាំ​នានា​កុំ​ឲ្យ​ទទួលយក​ទ្រព្យសម្បត្តិ​ចោរ

ភ្នំពេញ ៖ លោក ប៉ឹ​ល កុសល អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៧ បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​របស់លោក​ជា​ច្រើន​នាក់​ រួម​ទាំង​កម្លាំង​សមត្ថកិច្ច​ចម្រុះផង មក​ត្រួតពិនិត្យ​និង​ណែនាំ​ម្ចាស់​ទីតាំង​ហាង​បញ្ចាំ​ទ្រព្យសម្បត្តិ​នានា ឲ្យ​មាន​ច្បាប់ ​និង​មិន​ត្រូវ​ទទួលយក​របស់​ទ្រព្យ​ដែល​សង្ស័យ​ថា មិន​ស្របច្បាប់​ឡើយ គោលបំណង​ដើម្បី​ជួយ​សហការ​ទប់ស្កាត់​នូវ​អំពើ​ចោរកម្ម​នានា​។

​កិច្ចការ​នេះ​ ធ្វើឡើង​ដោយសារ​ស្ថានភាព​មិនល្អ​ជាច្រើន​បាន​កើត​ឡើង​នូវ​អំពើ​ចោរ​កម្ម លួច ប្លន់​នូវ ម៉ូតូ ឡាន ផ្សេងៗ​ពី​ប្រជាជន ស្ទើរ​រាល់ថ្ងៃ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ក៏ដូចជា​នៅតាម​បណ្តា​ខេត្ត​ក្រុង​នានា​ផងដែរ​ ដែល​ទន្ទឹមគ្នានេះ ម៉ូតូ​ជាច្រើន​ដែល​ចោរ​បាន​លួច​ឬ​ឆបោក​ពី​អ្នកដទៃ​បានសម្រេច​ច្រើនតែ​យកមក​ដាក់បញ្ចាំ​នៅ កុងស៊ី ​ឬ ​ហាង​បញ្ចាំ ជាច្រើន ជាពិសេស​នៅ​ម្តុំ​ឃ្លាំង​រំសេវ ខណ្ឌទួលគោក​ល្បី​ជាងគេ​។

ដោយសារ​តែ​មាន​វត្តមាន ហាង​បញ្ចាំ (​កុងស៊ី​)​កើតឡើង​ច្រើន​ស្អេកស្កះ​និង​ល្បែង​កន្ទុយលេខ ល្បែងភ្នាល់​ចាក់​បាល់​លួចលាក់​ក៏​កើត​ច្រើន ទើប​សព្វថ្ងៃនេះ​វា​កើត​នូវ​អំពើ ចោរកម្ម លួច ឆក់ ប្លន់​បែបនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684