ព័ត៍មានទាន់​ហេតុការណ៏
Search

៣​គូ​បន្ត​ប្រកួត​ក្នុង​សប្ដាហ៍​ទី​១២ ប្រចាំ​ពានរង្វាន់​លីក​លំដាប់​ទី​២ ចុង​សប្ដាហ៍​នេះ​

គូប្រកួត​ចំនួន​៣​គូ​ត្រូវ​ប្រកួត​សប្ដាហ៍​ទី​១២ នៃ​ពានរង្វាន់​លី​គ​លំដាប់​ទី​២ ឆ្នាំ​២០១៧ (Cambodian League II 2017) រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នៅ​រសៀល​ថ្ងៃអាទិត្យ ទី​១៣ ខែសីហា ឆ្នាំ​២០១៧ នេះ​លើ​ទីលាន​ផ្សេងគ្នា​។

សរុប​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​១២ ដែល​ធ្វើឡើង​នៅ​វេលា​ម៉ោង​៣​រសៀល​ដូចគ្នា ក្រុម​ខេត្តស្វាយរៀង ទទួល​ក្រុម​យុវជន​សាលា​បាល់ទាត់​បាទី លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ស្វាយរៀង ហើយ​ក្រុម​កំពង់ចាម ប៉ះ​ក្រុម​កំពង់ឆ្នាំង លើ​ទីលាន​ខេត្តកំពង់ចាម និង​ក្រុម​វិសាខា ប៉ះ​ក្រុម​យុវជន​ក្រសួងការពារជាតិ លើ​ទីលាន​ស្តា​ត​ចាស់ ខណៈ​ក្រុម​កំពូល​តារាង​សូល​ទី​ឡូ​អង្គរ សម្រាក​សិន​។

ងាក​ទៅ​មើល​តារាង​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ឃើញ​ថា ​ក្រុម​វិសាខា បន្ត​ឡើងឈរ​កំពូល​តារាង មាន​២៤​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុមយុវជន​យុវជន​ក្រសួងការពារជាតិ មាន​២១​ពិន្ទុ ឈរ​លេខ​២ ហើយ​សូល​ទី​ឡូ​អង្គរ មាន​១៦​ពិន្ទុ​ឈរ​លេខ​៣​។ ចំណែក​ក្រុម​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ឈរ​លេខ​៤​មាន​១៦​ពិន្ទុ ហើយ​ក្រុម​ខេត្តស្វាយរៀង ឈរ​រលេ​ខ​៥ មាន​៩​ពិន្ទុ ក្រុម​ខេត្តកំពង់ចាម ឈរ​លេខ​៦ មាន​៣​ពិន្ទុ និង​ក្រុម​ខេត្តកំពង់ឆ្នាំង ឈរ​លេខ​៧ មាន​២​ពិន្ទុ​។

សូម​រំលឹក​ថា ​ការប្រកួត​លី​គ​លំដាប់​ទី​២ សម្រាប់​ឆ្នាំ​ទី​២​នេះ​ត្រូវ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​២៦​ខែមីនា ដល់​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​តម្រូវឲ្យ​ក្រុម​ទាំង​៧ ដែល​នៅសល់​ប្រកួត​វិលជុំ​ចំនួន​២​ជុំ សន្សំ​ពិន្ទុ ខណៈ​រូបមន្ត​ប្រកួត​ក៏​មិន​ខុសពី​លីក​កំពូល​ដែរ ដោយ​តម្រូវ​ឲ្យ​ក្រុម​ចំនួន​៤​ក្រុម​ដែល​ពិន្ទុ​ច្រើន​ជាង​គេ​ត្រូវ​ប្រកួត​ជម្រុះ​ជា​បន្ត​ដើម្បី​ស្វែងរក​ម្ចាស់​ជើងឯក​ប្រចាំ​ឆ្នាំ​។ ត្រង់​ន័យ​នេះ​គឺ​កំណត់​ថា ក្រុម​លេខ​៣​និង​៤ ត្រូវ​ប្រកួត​គ្នា​រក​អ្នកឈ្នះ​ឡើង​មក​ប្រកួត​ជាមួយ​ក្រុម​លេខ​២ ដែល​កំពុង​ឈរ​ចាំ​។ ចំពោះ​ក្រុម​លេខ​២ ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ឈ្នះ​រវាង​លេខ​៣​និង​លេខ​៤ ត្រូវ​ឡើងទៅ​ប្រកួត​ជាមួយ​ក្រុម​លេខ​១ ដណ្តើម​ដណ្តើម​ជើងឯក​។ ក្រុម​ខ្លាំងជាងគេ​ចំនួន​២​ក្រុម​មានឈ្មោះ​ឡើងទៅ​លេង​លីក​កំពូល​កម្ពុជា៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684