ព័ត៍មានទាន់​ហេតុការណ៏
Search

វិបត្តិ​របស់លោក Trump ជំរុញ​ការពិភាក្សា​អំពី​ការចាកចេញ​សេត​វិមាន​

​ការប្រែក្រឡាស់​របស់លោក​ប្រធានាធិបតី Donald Trump ទៅលើ​អំពើហិង្សា​ នៅ​ទីក្រុង Charlottesville នៃ​រដ្ឋ Virginia បានធ្វើ​ឲ្យ​រដ្ឋបាល​របស់លោក​រង្គោះ​រង្គើ​ យ៉ាងខ្លាំង ​ដែល​នាំ​ឲ្យ​មានការ​រំពឹងទុក​ថា មន្ត្រីជាន់ខ្ពស់​មួយចំនួន​អាច​ស្វែងរក​ផ្លូវ​ចេញ​។​

នាយក​ប្រតិបត្តិ​អាជីវកម្ម​មួយចំនួន​ បាន​កាត់ផ្ដាច់​ទំនាក់ទំនង​ជាមួយ​លោក Trump កាលពី​ថ្ងៃ​ពុធ​ដែលមាន​រយៈពេល​មួយថ្ងៃ​​ បន្ទាប់ពី​គាត់​ បាន​បន្ទោស​អ្នក​ជាតិនិយម​ស្បែ​កស​ និង​ក្រុមអ្នកតវ៉ា​សម្រាប់​ការប៉ះទង្គិច​កាលពី​ចុង​សប្ដាហ៍ ​ដែល​បាន​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាត់បង់​ជីវិត​។​

ឥឡូវនេះ ជំនួយ​ការដែល​មានកា​រខក​ចិត្ត​អាច​ចាក​ចេញពី​រដ្ឋបាល​នេះ​។ សុន្ទរកថា​របស់លោក Trump បានធ្វើ​ឲ្យ​មានការ​ងឿងឆ្ងល់​ថា​តើ​ការជាប់គាំង​របស់លោក​ប្រធានាធិបតី​ បាន​ជះឥទ្ធិពល​ដល់​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ​ដែរឬទេ​។​

មន្ត្រីជាន់ខ្ពស់​មួយរូប​ដែល​កំពុង​គិត​អំពី​ការលាលែង​ពី​តំណែង​បាន​និយាយថា “​ពួកយើង​ជាច្រើន​បាន​ចូលរួម​ក្នុង​រដ្ឋបាល​នេះ​ ដោយ​គិតថា​យើង​អាច​នាំមក​នូវ​បទពិសោធន៍​ និង​ជំនាញ​ដែល​លោក​ប្រធានាធិបតី​មិនមាន​ឱកាស​ដើម្បី​ទទួលបាន​នៅក្នុង​អាជីព​អាជីវកម្ម​របស់គាត់​ និង​ដើម្បី​ជំរុញ​ការអត់ធ្មត់​ក្នុង​អ្វីដែល​គាត់​និយាយ​ជា​សាធារណៈ​ និង​សម្ព័ន្ធមិត្ត​របស់​យើង​”​។​

គេ​សង្ឃឹមថា លោក​ឧ​ត្ត​ម​សេនីយ៍​ចូលនិវត្តន៍ John Kelly ដែលជា​នាយខុទ្ទកាល័យ​ថ្មី​របស់លោក Trump អាច​នឹងដាក់​ការណែនាំ​ខ្លះៗ​ដល់​លោក Trump ថា អ្នក​កាន់តំណែង​មុន​របស់គាត់​គឺ​លោក Reince Priebus មិនអាច​ធ្វើ​បានទេ​។​

ក្នុង​ភាពចលាចល​ដែល​កើតឡើង​នៅពេល​ក្រោយ នាយក​ប្រតិបត្តិ​នៅ​ក្រុមហ៊ុន​នានា​ដូចជា Merck & Co Inc, Under Armour Inc, Intel Corp, Campbell Soup Co និង 3M Co បាន​ចាក​ចេញពី​ក្រុមប្រឹក្សា​ផ្តល់យោបល់​ទៅ​សេត​វិមាន​។​ បន្ទាប់មក​លោក Trump បាន​រំលាយ​ក្រុមប្រឹក្សា​នេះ​។​

ការចាកចេញ​របស់​នា​យក​ប្រតិបត្តិ​ទាំងនេះ​បាន​បង្ក​ឲ្យ​មានការ​ពិភាក្សា​ថា លោក Gary Cohn ដែលជា​ទីប្រឹក្សា​សេដ្ឋកិច្ច​សេត​វិមាន​ជាន់ខ្ពស់​របស់លោក Trump និង​ជា​សម្ព័ន្ធភាព​ដ៏​សំខាន់​ជាមួយ​សហគម​ន៍​អាជីវកម្ម​អាមេរិក​ក៏​អាច​នឹង​លាលែង​ពី​តំណែង​ផងដែរ​។​

ប្រភព​ជាច្រើន​បាន​និយាយថា លោក Cohn គឺមាន​ការខកចិត្ត​ដោយ​សម្តី​របស់លោក Trump បើទោះបីជា​លោក​នៅតែ​ស្ថិតនៅ​ជាមួយនឹង​រដ្ឋាភិបាល​នេះ​ក៏ដោយ​។​

យ៉ាងណាក៏ដោយ លោក Cohn មិន​បានធ្វើ​អត្ថាធិប្បាយ​លើ​ភាសា​របស់​ប្រធានាធិបតី​ទេ​។​ អតីតមន្ត្រី​រដ្ឋបាល​មួយរូប ​បាន​និយាយថា “​លោក Cohn មានការ​ព្រួយបារម្ភ​អំពី​កេរ្តិ៍ឈ្មោះ​របស់គាត់​ដែល​ត្រូវបាន​គេ​បំផ្លាញ​”​។​

លោក Cohn បាន​បម្រើ​ការងារ​ជា​អ្នក​នាំមុខ​លើ​អាទិភាព​របស់​សេត​វិមាន​ដូចជា​កំណែទម្រង់ពន្ធ ​និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ឡើងវិញ​ ប៉ុន្តែ​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​ត្រូវបាន​រំខាន​ដោយ​ទំនាក់ទំនង​របស់លោក Trump ជាមួយ​សភា​ដែល​កាន់តែ​តានតឹង​ដោយសារតែ​មតិយោបល់រ​បស់​លោក​អំពី​ទីក្រុង Charlottesville ៕ REUTERS



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684