ព័ត៍មានទាន់​ហេតុការណ៏
Search

ការស្លាប់​របស់​កូន​ត្រី​ដូ​ហ្វី​ន ប​ង្ក​ឲ្យ​មាន​កំហឹង​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​

​អ្នក​ស្រឡាញ់​សត្វ​របស់​អេ​ស្ប៉ា​ញ​ បាន​ប្រតិកម្ម​ ដោយ​កំហឹង​ កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​កូន​ត្រី​ដូ​ហ្វី​ន​មួយ​ក្បាល បាន​ហែល​លេង​ នៅ​ឆ្នេរ​មួយ ​ជា​កន្លែង​ដែល​វា​បាន​ស្លាប់ នៅពេលដែល​អ្នក​ងូត​ទឹកបាន​លេង​ជាមួយ​វា និង​ថតរូប។​

ក្រុម​អភិរក្ស​ត្រី​បា​ឡែ​ន និង​ត្រី​ដូ​ហ្វី​ន​ឈ្មោះ Equinac បាន​និយាយថា ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ លើ​ឆ្នេរ​ទេសចរ​នៅ​ទីក្រុង Mojacar នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​អេ​ស្ប៉ា​ញ។​

ក្រុម​នេះ​ បាន​និយាយថា អ្នក​ងូត​ទឹកបាន​លេង​ជាមួយ​ត្រី​ដូ​ហ្វី​ន​ នៅ​កន្លែង​ទឹក​រាក់​ ដែលជា​ហេតុ​បណ្ដាល​ឲ្យ​វា​ស្ទះ​រន្ធ​ដង្ហើម ហើយ​បាន​ចាប់​វា​ចេញពី​ទឹក​ ដើម្បី​ថតរូប​ ដែល​អាចធ្វើ​ឲ្យ​វា​ស្លាប់​បាន។​

ក្រុម Equinac បាន​លើកឡើងថា កូន​ត្រី​ដូ​ហ្វី​ន​នេះ​អាច​ឡើងលើ​ឆ្នេរ ​ដោយសារតែ​វា​ត្រូវបាន​គេ​បំបែក​ចេញពី​ម្តាយ​របស់​វា ហើយ​ក្នុងករណី​នោះ​វា​មិនអាច​រស់រានមានជីវិត​បានទេ ឬ​បណ្ដាល​ឲ្យ​វា​ឈឺ ។​

អ្នក​ប្រើ Twitter បាន​ឆ្លើយតប​ដោយ​កំហឹង​លើ​ករណីនេះ​ផងដែរ។​ អ្នក​ប្រើ​ម្នាក់​បាន​និយាយថា “​បើ​អ្នក​ទៅ​ឆ្នេរ​ខ្សាច់ ​សូម​ទុក​ភាពល្ងង់ខ្លៅ​របស់​អ្នក​នៅផ្ទះ​” ។

​ចំណែក​អ្នក​សួរ​ផ្សេងទៀត​បាន​ឲ្យ​ដឹងថា “​តើ​អ្នក​ថតរូប​ខ្លួនឯង​បន្ទាប់ពី​វា​ស្លាប់​មែន​ទេ​?” ។​
​ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក ដោយ​គណបក្ស​សិទ្ធិ​សត្វ​មួយ​ឈ្មោះ Pacma ដែល​បាន​បន្ទោស​ថា “​ការ​ធ្វើទុក្ខបុកម្នេញ​ដោយ​អ្នក​ងូតទឹក​” សម្រាប់​ការស្លាប់​របស់​ថនិកសត្វ​ត្រូវបាន​គេ​ចុច​ចូលចិត្ត (Like) ជាង ៤,៨០០ ដង ៕ AFP