ព័ត៍មានទាន់​ហេតុការណ៏
Search

​អាកាសចរណ៍ Scoot Airlines និយាយថា មិនមាន​សត្វ​សង្កើច​ ត្រូវបាន​រកឃើញ​នោះទេ​ ​ប៉ុន្តែ​គេ​នឹង​រំងាប់​មេរោគ​កៅអីអង្គុយ​

អាកាសចរណ៍ Scoot ដែលមាន​តម្លៃ​ធ្វើដំណើរ​ទាប ​បាន​រកឃើញថា ពុំមាន​ភស្តុតាង​ពី​វត្តមាន​សត្វ​សង្កើច​នោះទេ បន្ទាប់ពី​ធ្វើការ​ស៊ើ​ប​អង្កេត​ស្រាវជ្រាវ​អ្វីដែល​ជាការ​អះអាង​រប​ស់​ស្ត្រី​អ្នកធ្វើដំណើរ​ម្នាក់ ដែលថា​គាត់​ត្រូវ​សង្កើច​ខាំ​ពេល​ស្ថិតនៅលើ​យន្តហោះ​។​

​នៅក្នុង​សេចក្តីប្រកាស​មួយ​ផ្ញើ​ជូនទៅ The Straits Times កាលពី​ម្សិលមិញ​នេះ អ្នកនាំពាក្យ​របស់ Scoot និយាយថា យើងខ្ញុំ​សូម​ធានា​ជូន​អ្នក​គ្រប់គ្នា​ថា យើងខ្ញុំ​ផ្តល់ជូន​ទាំង​សុខុមាលភាព និង​សុវត្ថិភាព​ដល់​ភ្ញៀវ​ធ្វើដំណើរ​របស់​យើងខ្ញុំ ហើយ​បាន​ដឹកនាំ​ការ​ស៊ើ​ប​អង្កេត​ស្រាវជ្រាវ​មួយ ក្នុងនោះ​មានការ​ពិនិត្យមើល​គ្រប់កន្លែង​កន្លុកកន្លៀត​ដែលមាន​ស្នាម​ប្រេះ​ក្រហែង នៅ​កន្លែង​កៅអីអង្គុយ​ទាំង​ទ្រនាប់​ពូក​កៅអី ដើម្បី​ស្វែងរក​មើលថា តើ​មាន​ភស្តុតាង​ថា​ជា​សង្កើច​ដែរឬទេ​។

​ក្នុងការផុសលើ​ហ្វេ​ស​ប៊ុ​ក មួយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​កន្លងទៅនេះ អ្នកធ្វើដំណើរ​ឈ្មោះ​អ្នកស្រី Jiamin Han បាន​និយាយថា អ្នកស្រី ត្រូវ​សត្វ​សង្កើច​ចោមរោម​ខាំ បន្ទាប់ពី​ធ្វើដំណើរ​រយៈពេល​មួយថ្ងៃ ទៅកាន់​ក្រុង​ហុងកុង​ តាម​ជើងហោះហើរ​អាកាសចរណ៍ Scoot កាលពី​ថ្ងៃទី​៨ ខែសីហា​នោះ​។​
​ ​
អ្នកស្រី Han បាន​និយាយថា អ្នកស្រី​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ TR2062 និង TR 2069 ហើយ​បាន​កត់សម្គាល់ឃើញ​មាន​ស្នាម​សង្កើច​ខាំ​នៅលើ​ដៃ​ទាំងសងខាង និង​នៅ​ខាងក្រោយ​ខ្នង បន្ទាប់ពី​វិលត្រឡប់​មកវិញ​៕
ST

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684