ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ​រយៈពេល​៤​ថ្ងៃ​

ភ្នំពេញ ៖ ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ​Thailand Products Expo 2017​ លើក​ទី​២​ បាន​ប្រារព្ធ​ពិធី​បើក​ជាផ្លូវការនៅ​មជ្ឈមណ្ឌលកោះ​ពេជ្រ​ រយៈពេល​ ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៧-២០ ​ខែសីហា ​ឆ្នាំ​២០១៧ ដោយបាន​ដាក់តាំង​លក់ទំនិញ​ថៃ​ដ៏​សំបូរបែប និង​មានកា​ចរចា​ចាប់ដៃ​គូរ​អាជីវកម្ម រវាងពាណិជ្ជករកម្ពុជា និង​ពាណិជ្ជករ​ថៃ​ដែល​មក​ចូលរួម​ ពិសេស​ខេត្ត​ចាន់​បុរី ប្រទេស​ថៃ​ ផង

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ពិព័រណ៍​ពាណិជ្ជកម្មថៃ កាលពី​យប់​ថ្ងៃទី​១៧​ ខែសីហា​នេះ លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល តំណាង​ពាណិជ្ជកម្ម​ថៃ​ ប្រចាំខេត្ត​សៀមរាប​ បាន​បាន​មានប្រសាសន៍ថា ការរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ ​Thailand Products Expo 2017​ លើក​ទី​២​​ នេះ ដោយសារតែកត្តាសេដ្ឋកិច្ច​កម្ពុជាមាន​ភាព​រីកចម្រើន ​និង​ម្យ៉ាងទៀត​ ដោយមាន​ការគាំទ្រ​ពី​សំណាក់​ប្រជាជន​កម្ពុជា​ លើផលិតផល​ថៃ នាពេល​កន្លងមក​។​ មិនតែប៉ុណ្ណោះ ​ក៏​ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ថៃ ​ដែលជាផលិតផល​មានគុណ​ភាពល្អ តម្លៃ​សមរម្យ​។​ ក្រៅពី​ការដាក់​តាំង​បង្ហាញ និង​លក់ទំនិញ​ជូនអតិ​ជន​ដោយផ្ទាល់ ពី​បណ្ដា​ក្រុមហ៊ុន​ថៃ​ ដែល​មក​ចូលរួម​តាំង​ពិព័រណ៍​លើក​នេះ ត្រូវការរកតំណាង​ចែកចាយ​ទំនិញ​ថៃ​នៅ​ប្រទេស​កម្ពុជា​ ផងដែរ​។

​លោកស្រី ជី​រ៉ា​ណាន់ វង្ស​មង្គល បាន​បន្តថា សម្រាប់​ពិព័រណ៍​លើក​នេះ​ ផ្តោត​សំខាន់​លើ​ផលិតផលខ្នាតតូច​ និង​មធ្យម (SME)​មកពី​ខេត្ត​ចាន់​បុរី ១០០​ក្រុមហ៊ុន ​និង ​១៥០​ទៀត​ គឺជាផលិតផល​មកពី​ក្រុង​ថែប ​និង​បណ្តា​ខេត្ត​ផ្សេងៗ​នៃ​ប្រទេស​ថៃឡង់​ដ៏ ដែលមាន​គុណភាព​សុទ្ធ​១០០​ភាគរយ។ ​នៅក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ Thailand Products Expo 2017​ លើក​ទី​២ ផលិតផលដែល​ចូលរួម​តាំង​លក់​មានដូចជា​ ផលិត​ផល​ទំនិញ​ OTOP​ ថៃ, សម្ភារៈ​ធ្វើ​អំពី​ស្បែក ​និងស្បែកជើង សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ និង​សំភារៈ​ផ្ទះបាយ ម្ហូបអាហារ សំលៀកបំពាក់ ​និង​វាយ​ភណ្ឌ័ គ្រឿងសំអាង​សុខភាព​ និង​សម្ផស្ស សម្ភារៈ​សំណង់ និង​គ្រឿងបន្លាស់​ម៉ា​ស៊ី សម្ភារៈ​អគ្គីសនី​និង​អេឡិចត្រូនិក និង​ទំនិញ​ថ្មីៗ​ជាច្រើន​ទៀត ដោយមាន​ក្រុមហ៊ុន​ថ្ងៃ​ចូលរួម​ចំនួន​ ២០០​ និង​មានស្តង់​ដាក់លក់​ទំនិញ​ផលិតផល​ថៃ​ចំនួន​ ២៥០​ស្តង់​។

​លោក យិន សុ​ផា តំណាង​ក្រុមហ៊ុន​CAMBO Advertising ដែល​សហការ​រៀបចំ​ពិព័រណ៍​នេះ​ឡើង បាន​ថ្លែងអំណរគុណ​ដល់​ក្រសួងពាណិជ្ជកម្ម កម្ពុជា សាលា​រាជធានី​ភ្នំពេញ ស្ថាន​ឯកអគ្គរាជទូត​ថៃ និង​ស្ថាប័ន​ដែល​ពាក់​​ន្ធទាំងអស់ ដែល​បានផ្តល់​ការគាំទ្រ​និង​កិច្ចសហការ​គ្រប់បែបយ៉ាង ដើម្បី​ឲ្យការរៀបចំ​ពិ​ពិព័រណ៍ Thailand Products Expo 2017​លើក​ទី​២ លើក​នេះ​ទទួលបាន​ជោគជ័យ​ទៅតាម​គោលបំនង​ដែល​បាន​គ្រោងទុក​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684