ព័ត៍មានទាន់​ហេតុការណ៏
Search

​ទាហាន​នៅ​ប្រទេស​ថៃ ជាប់​​ឃុំឃាំង បន្ទាប់ពី​វីដេអូ​មួយ​ បានបង្ហាញ​ឲ្យ​ឃើញថា​ ​រំលោភបំពាន​ទៅលើ​អ្នកទោស​ ​ ​

កងទ័ព​បាន​ឃុំ​ខ្លួន​ទាហាន​ម្នាក់​ ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​ ១៥​ថ្ងៃ ព្រោះតែ​ទាហាន​រូបនោះ​បាន​ប្រព្រឹត្ត​ការរំលោភ​វាយលុក​ទៅលើ​ជនសង្ស័យ​ ២​នាក់ នៅក្នុង​ករណី​គ្រឿងញៀន​មួយ​ដែល​ទាហាន​រូបនោះ បាន​ចាប់​យកមក​ឃុំ​ខ្លួន​កំឡុងពេល​ប្រតិបត្តិការ​មួយ​នៅលើ​កោះ Larn Island ក្បែរ​ឆ្នេរសមុទ្រ Pattaya កាលពី​ថ្ងៃ​អង្គារ។ អ្នកនាំពាក្យ​រង​ខាង​កងទ័ព​លោកស្រី វរសេនីយ៍ឯក Sirichan Ngathon បាន​និយាយ​យ៉ាង​ដូច្នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​ការរំលោភបំពាន​ដែល​រង​ការចោទប្រកាន់​នោះ រួមមាន​ការ​ទាត់​ធាក់ និង​វាយដំ​ទៅលើ​ជនសង្ស័យ ជាប់​ខ្នោះដៃ​ ២​នាក់ ដោយ​ប្រើ​ដំបង​។ ឧប្បត្តិហេ​តុ​នេះ​ត្រូវបាន​ថត ហើយ​បាន​បង្ហោះ​នៅលើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ដោយ​អ្នកប្រើប្រាស់​បណ្តាញ ផ្សព្វផ្សាយ​ម្នាក់​ដែល​បាន​បដិសេធ​មិន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​របស់ខ្លួន ព្រោះតែ​បារម្ភ​ពី​សុវត្ថិភាព​។​

​អង្គភាព​របស់​ទាហាន​នោះ ដែល​រួមមាន​ក្រុមមន្ត្រី​មកពី​ស្ថាប័ន​តម្រួត និង​មន្ត្រីរដ្ឋបាល​ប្រចាំខេត្ត​ត្រូវបាន​បង្គាប់បញ្ជា​ឲ្យ​បញ្ឈប់​ប្រតិបត្តិការ​នៅលើ​កោះ នោះ​ភ្លាម​រំពេច​។​
​ ​
នេះ​ជាការ​លើកឡើង​ពី​លោកស្រី Sirichan ដោយ​លោកស្រី​មិនបាន​លើកឡើង​ឲ្យ​ដឹង​ពី​ឈ្មោះ​របស់​ទាហាន​នោះទេ​។ លោកស្រី​បាន​អធិប្បាយ​អំពី​ការ​វាយដំច្រំធាក់ ដោយ​ចាត់ទុកថា បាន​ប្រព្រឹត្ត​ប៉ះពាល់​ទៅលើ​ចរិយា​សម្បត្តិរ​បស់ជនស​ង្ស័​យ បន្ទាប់ពី​ឃ្លី​ប​វីដេអូ​បាន​បង្ហោះ​តាម​អន​ឡាញ​។

​កងទ័ព​បាន​បង្កើត​ប​ណ្តា​ញ​ស្វែងរក​ការពិត​មួយ​ក្នុងការ​ស៊ើ​ប​អង្កេត​ស្រាវជ្រាវ​ទៅលើ​ឧប្បត្តិ​ហេ​តុ ហើយ​ធ្វើការ​ផ្ទៀងផ្ទាត់​លម្អិត​អំពី​ការវាយដំ ទាត់​ធាក់​ធ្វើ​ទារុណកម្ម​នោះ​។​
​ ​
អ្នកនាំពាក្យ​ដដែល​បាន​និយាយថា ការរំលោភ បំពាន​បាន​ប្រព្រឹត្តទៅ​កំឡុងពេល​ធ្វើ​ការឃុំឃាំង​ជនសង្ស័យ​ ៣​រូប ដែល​រង​ការចាប់ខ្លួន​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​មួយ​នៅលើ​កោះ​នោះ​។​

​ការអធិប្បាយ​និយាយថា ជនសង្ស័យ​ត្រូវបាន​នាំយក​ទៅកាន់​ពន្លា​ចំហ​នៅលើ​កោះ ពេលដែល​ទាហាន​នោះ បាន​សាកសួរ​ត្រូវបាន​គេ​ឃើញ​នៅក្នុង​វីដេអូ​ឃ្លី​ប​ ដោយ​មានការ​ទាត់​ធាក់​ និង​វាយដំ​ទៅលើ​ជនសង្ស័យ​ ២​រូប ដោយ​ប្រើ​ដំបង​។

​លោកស្រី Sirichan បាន​និយាយថា ខាង​កងទ័ព​កំពុងតែ​ព្យាយាម​ទំនាក់ទំនង ក្រុមគ្រួសារ​រ​បស់ជនស​ង្ស័​យ ហើយ​ទាហាន​រូបនោះ​ត្រូវតែ​សុំអភ័យទោស ​ដល់​ក្រុមគ្រួសារ និង​ជនសង្ស័យ​ទាំងនោះ​ផង​៕
ANN

​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684