ព័ត៍មានទាន់​ហេតុការណ៏
Search

​កីឡាករ Edinson Cavani ជួយ​ឲ្យ​ក្រុម Paris Saint-Germain ឈ្នះ​ក្រុម Saint-Etienne៣-០

​នៅពេលនេះ កីឡាករ Neymar បាន​លេង​នៅក្នុង​តួនាទី​មួយ ​ដែល​ត្រូវគេ​កៀប​ខ្លាំង​ជាង​មុន ខណៈដែល​កីឡាករ Edinson Cavani រកបាន​ ២​គ្រាប់ ហើយ​កីឡាករ Thiago Motta រកបាន​ ១​គ្រាប់​អំឡុង​ជ័យជំនះ​ ៣-០ ​របស់​ក្រុម Paris Saint-Germain លើ​ក្រុម​ភ្ញៀវ Saint-Etienne នៅ​ក្របខណ្ឌ Ligue 1 កាលពី​ថ្ងៃ​សុក្រ​។​

កីឡាករ​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ នៅលើ​ពិភពលោក​ម្នាក់នេះ រកបាន​ ៣​គ្រាប់​ពី ​២​ប្រកួត​ដំបូង​របស់គាត់ ចាប់តាំងពី​ការផ្ទេរ​ក្នុងតម្លៃ​ ២២២​លាន​អឺរ៉ូ​ពី​ក្លិប Barcelona ហើយ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កីឡាករ​ដែលមាន​សក្តានុពល​ម្នាក់ ​នៅក្នុង​ការប្រកួត​មួយ​នេះ ផងដែរ​ជាមួយនឹង​ការបញ្ជូន​បាល់​យ៉ាង​ល្អ ធ្វើ​ឲ្យ​មាន​កំហុស​មកលើ​កីឡាករ Cavani ជាហេតុ​នាំ​ឲ្យ​មានការ​បាល់​ប៉េ​ណា​ល់​ទី​នៅក្នុង​តង់​ទី​១ រក​គ្រាប់​បាល់​ដោយ​កីឡាករ​អ៊ុយ​រុយ​ហ្គា​យ​ម្នាក់នេះ​។​

វា​បាន​កើតឡើង​ទៀត ​នៅ​ការ​​ទា​ត់បាល់​ពិន័យ​របស់​កីឡាករ Neymar ដែល​នាំ​ឲ្យ​កីឡាករ Motta រកបាន​គ្រាប់​បាល់​ដ៏​កម្រ​មួយ ក្រោយ​បញ្ចប់​ការប្រកួត​តង់​ទី​១ ដើម្បី​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ​មុន ​២-០ គឺ​មុន​ពេលដែល​កីឡាករ Cavani បន្ថែម​គ្រាប់​បាល់​ទី​៣​។​

លោក Unai Emery គឺជា​គ្រូបង្វឹក​របស់​ក្រុម PSG បាន​និយាយថា យើង​សម្រេចបាន​គោលដៅ​របស់​យើង​ដែល​ដាក់​លើ​តុ ក្រោយ​ការប្រកួត​មួយ​នេះ​។​

លោក​បន្តថា ការប្រកួត​មួយ​នេះ​បានផ្តល់​សារ​ជាច្រើន​ ពី​វិធី​ដែល​ត្រូវធ្វើ​ឲ្យ​ក្រុម​ល្អប្រសើរ​ជាង​នេះ និង​ជួយ​ឲ្យ​កីឡាករ Neymar សម្រប​ខ្លួន​នឹង​ការប្រកួត League​បារាំង និង​ពេល​ជួប​ជាមួយ​គូប្រកួត​ផ្សេងៗ​ទៀត​។​

កីឡាករ Neymar មិន​ត្រឹមតែ​តារា​នៅលើ​ទីលាន​ប្រកួត​ប៉ុណ្ណោះ​ទេ ​នៅក្នុង​ពហុ​កី​ឡ​ដ្ឋា Parc des Princes ខណៈដែល​កីឡាករ Steph Curry របស់​ក្រុម​បាល់បោះ Golden State Warriors លេង​នៅ​ក្របខណ្ឌ NBA ​បានធ្វើ​ពិធី​ផ្តល់​កិត្តិយស​មួយ​ដល់​កីឡាករ​ប្រេ​ស៊ី​ល​ម្នាក់នេះ មុន​ការប្រកួត​ចាប់ផ្តើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684