ព័ត៍មានទាន់​ហេតុការណ៏
Search

​ Rafael Nadal និង Roger Federer ស្ថិតនៅ​ក្នុងចំណោម​គូប្រកួត​លេចធ្លោ​ជាងគេ​នៅ US Open

​កីឡាករ​លំដាប់​ថ្នា​ក់លេ​ខ​១ ​ពិភពលោក Rafael Nadal អាច​នឹង​ប៉ះ​ជាមួយ​កីឡាករ​លំដាប់ថ្នាក់​លេខ​៣ Roger Federer នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ US Open ក្រោមរូបភាព​នៃ​ការចាប់​គូប្រកួត​កាលពី​ថ្ងៃ​សុក្រ​។​

កីឡាករ​ស្វី​ស Federer គឺជា​ជើងឯក Grand Slam១៩​ជំនាន់​ ដែល​បានឈ្នះ​ជើងឯក Wimbledon និង Australian Open​ ឆ្នាំនេះ ហើយ​គាត់​មិន​ធ្លាប់​ដែល​ប៉ះ​ជាមួយ​កីឡាករ​អេ​ស្ប៉ា​ញ Nadal ម្តងណា​ឡើយ​នៅ​ទីក្រុង​ញ៉ូ​វ​យ៉​ក នៅ​ការប្រកួត Grand Slam ផ្តាច់ព្រ័ត្រ​ក្នុងឆ្នាំនេះ​។​

កីឡាករ Nadal ដែលជា​ជើងឯក​ធំ​ ១៥​ជំនាន់​នោះ និង​បានឈ្នះ​ជើងឯក French Open លើក​ទី​១០​របស់គាត់​ក្នុងឆ្នាំនេះ មាន​ប្រវត្តិ​ប្រកួត​ 23-14 នៅក្នុង​អាជីព​របស់គាត់​ជាមួយ​កីឡាករ Federer ប៉ុន្តែ​កីឡាករ​ស្វី​សម្នាក់​នេះ បានឈ្នះ​ជំនួប​ ៤​លើក​កន្លងទៅ​របស់​ពួកគេ ដែល​រួមបញ្ចូល​ទាំង​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ Australian Open ក្នុងឆ្នាំនេះ​ផងដែរ​។​

ខណៈនោះ​ដែរ កីឡាករ Nadal នឹង​ចាប់​ផ្តើ​ម​ដំណើរ​ស្វែងរក​ជើងឯក US Open ជា​លើក​ទី​៣​របស់គាត់ ក្រោយ​ឈ្នះ​វា​កាលពី​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១៣ ពេលដែល​ត្រូវ​ជួប​ជាមួយ​កីឡាករ​សញ្ជាតិ​ស៊ែ​ប Dusan Lajovic ។ គាត់​នឹង​អាច​នឹង​ប៉ះ​ជាមួយ​កីឡាករ​បារាំង Richard Gasquet នៅ​ជុំ​ទី​៣ គឺជា​គូប្រកួត​ម្នាក់​ដែល​គាត់​ធ្លាប់​យកឈ្នះ​ទាំង​ ១៥​លើក​ អំឡុង​ជំនួប​លើក​មុន​របស់​ពួកគេ​។​

កីឡាករ​អេ​ស្ប៉ា​ញ​វ័យ ​៣១​ឆ្នាំ​ម្នាក់​នេះដែរ អាច​នឹង​ប៉ះ​ជាមួយ​កីឡាករ​ឆេ​ក Tomas Berdych នៅ​ជុំ​ទី​៤០ ហើយ ​និង​កីឡាករ​លំដាប់ថ្នាក់​លេខ​៧​ សញ្ជាតិ​បែលហ្ស៊ិក Grigor Dimitrov នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​។​

ដោយឡែក កីឡាករ Federer វ័យ ​៣៦​ឆ្នាំ នឹង​ចាប់ផ្តើម​យុទ្ធនាការ​របស់គាត់​នៅ Flushing Meadows ជាមួយ​កីឡាករ​អាមេរិក Frances Tiafoe ហើយ​អាច​ជួប​កីឡាករ​អូស្ត្រាលី Nick Kyrgios នៅ​ជុំ​ទី​៤ ក៏ដូចជា​កីឡាករ​លេខ​៦​ ពិភពលោក Dominic Thiem របស់​អូស្ត្រាលី នៅ​វគ្គ​ ១​ ភាគ​ ៤ ផ្តាច់ព្រ័ត្រ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684