ព័ត៍មានទាន់​ហេតុការណ៏
Search

ក្តី​ស្រឡាញ់ ចំពោះ​ព្រះ​នាង Diana រាលដាល​ពី​អង់គ្លេស ​ខណៈ​ខួប​នៃ​ការចូល​ទិវង្គត ជិត​មកដល់​

​ខួប​លើក​ទី​២០​ នៃ​ការចូល​ទិវង្គត​របស់​ម្ចាស់​ក្សត្រិយ៍ Diana បានដាក់​បញ្ចូល​ក្នុង​ទស្សនា​វ​ដ្តី កាសែត​និង​ទូរទស្សន៍​ នៅ​ចក្រភព​អង់គ្លេស ​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មកហើយ ​ប៉ុន្តែ​មិន​ត្រឹមតែ​នៅ​ទី​នោះទេ នៅ​ទូទាំង​ទ្វីបអឺរ៉ុប ក្រុម​អ្នកសារព័ត៌មាន​ក៏​យក​ឱកាស​នេះ ​ដើម្បី​គូសបញ្ជាក់​អំពី​ការអំពាវនាវ​របស់​ព្រះ​នាង​ផងដែរ​។​

ប្រជាប្រិយភាព​របស់​ព្រះអង្គ Charles ដែលជា​អ្នក​ស្នងរាជ្យ​បល្ល័ង្ក​អង់គ្លេស ​បាន​ធ្លាក់ចុះ​ដោយសារតែ​ការយកចិត្តទុកដាក់​ជាថ្មី​ ទៅលើ​អតីត​មហេសី​របស់​ទ្រង់​ និង​អាពាហ៍ពិពាហ៍​គ្មាន​ក្តី​ស្រឡាញ់​របស់​ពួកគេ​។​

នៅ​ទ្វីបអឺរ៉ុប ក្រុម​អ្នកសារព័ត៌មាន​បាន​ចងក្រង​ឯកសារ របាយការណ៍​ពិសេស​ ឬ​ការស៊ើបអង្កេត​ផ្ទាល់ខ្លួន​របស់​ពួកគេ​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ បន្ទាប់ពី​ព្រះ​នាង​ បាន​សោយ​ទិវង្គត នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទីក្រុង​ប៉ារីស ​ថ្ងៃទី​៣១​ ខែសីហា ​ឆ្នាំ​១៩៩៧​។​

នៅ​ប្រទេស​អូទ្រីស ទូរទស្សន៍ ORF នឹង​ចាក់​បញ្ចាំង​ឯកសារ​ជាច្រើន​ អំពី​ព្រះ​នាង​នៅ​សប្ដាហ៍​នេះ​រួមទាំង​ឯកសារ​មួយ​ ដែលមាន​ចំណងជើង​ថា “Diana – Forever and Ever” ដែល​រៀបរាប់​ពី​ជីវិត​អតីតកាល​របស់​ព្រះ​នាង​ នៅ​រាជវាំង Buckingham ផងដែរ​។​

អ្នកជំនាញ​របស់ ORF ឈ្មោះ Lisbeth Bischoff បាន​ប្រាប់ AFP ថា “​វា​បង្ហាញ​ពី​ជីវិត​ នៅក្នុង​ទ្រុង​មាស​ដែល​ជាប់​ ដោយ​ប្រពៃណី​ និង​ការព្យាយាម​ម្តង​ ហើយ​ម្តងទៀត ​របស់​ព្រះ​នាង Diana ដើម្បី​បំបែក​ចេញពី​ទ្រុង​មាស​នេះ​”​។​

នៅ​ថ្ងៃទី​៣១ ​ខែសីហា ​ដែលជា​ខួប​នៃ​ការចូល​ទិវង្គត​របស់​ព្រះ​នាង វិទ្យុ Radio Vienna នឹង​ឧទ្ទិស​កម្មវិធី​ទាំងមូល​របស់ខ្លួន ទៅ​ឲ្យ​ម្ចាស់​ក្ស​ត្រី​អង្គ​នេះ​។​

នៅ​ប្រទេស​បារាំង ប៉ុស្តិ៍​សាធារណៈ France 2 នឹង​ចាក់ផ្សាយ ​អំពី​ព្រះ​នាង​ពេញ​មួយថ្ងៃ​ នៅ​ថ្ងៃអាទិត្យ​ដែល​រួមបញ្ចូល​ឯកសារ​ជាច្រើន ​និង​ការស៊ើបអង្កេត​ផងដែរ​។​

នៅ​ប្រទេស​ប៉ូឡូញ ទស្សនាវដ្ដី​ស្ត្រី Wysokie Obcasy បានដាក់​ព្រះ​នាង Diana នៅលើ​ទំព័រមុខ​របស់ខ្លួន​នៅ​ខែ​នេះ​។​

កាសែត​មួយ​ក្នុងចំណោម​កាសែត​ពេញនិយម​បំផុត​របស់​ប្រទេស​ប៊ុលហ្គារី​ឈ្មោះ 24 Chasa ថ្មីៗ​នេះ​បាន​បោះពុម្ពផ្សាយ​រឿងរ៉ាវ​ប្រាំ​ទំព័រ និង​រូបថត​ដ៏​ធំ​មួយ​ដែល​ផ្សព្វផ្សាយ​អំពី​ខ្សែភាពយន្ត​ឯកសារ​របស់ BBC ទាក់ទង​ព្រះ​នាង Diana និង​បុត្រា​របស់​ទ្រង់​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684