ព័ត៍មានទាន់​ហេតុការណ៏
Search

​ជនសង្ស័យ​ថា ជា​ក្រុម​បូ​កូ​ហា​រ៉ា​ម សម្លាប់​មនុស្ស​អស់ ​១៥​នាក់ នៅក្នុង​ប្រទេស​កា​មេ​រ៉ូ​ន​

ជនសង្ស័យ​ថា ជា​ក្រុម​សកម្ម​ប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម បាន​បើក​ការ​បាញ់រះ ​ចូល​ទៅ​ក្នុង​ភូមិ​មួយ​ នៅ​ក្នុង​តំបន់​ឆ្ងាយ​ដាច់ស្រយាល​នៃ​ប្រទេស​កា​មេ​រ៉ូ​ន ដោយ​កាំភ្លើង​ស្វ័យប្រវត្តិ សម្លាប់​មនុស្ស​អស់​ ១៥​នាក់ ព្រមទាំង​ចាប់​ជំរត់​មនុស្ស​ ៨​នាក់​ផ្សេងទៀត នៅ​ក្នុងការ​វាយឆ្មក់​កាលពី​រាត្រី​កន្លងមក នៅក្បែរ​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​នី​ហ្សេ​រី​យ៉ា​។​

​នេះ​បើតាម​សម្តី​លើកយក​មក​និយាយ​ពី​ក្រុមមន្ត្រី​មួយចំនួន​កាលពី​ថ្ងៃ​សុក្រ​។​
​ ​
ក្រុម​វាយប្រហារ​ បាន​ដុតបំផ្លាញ​លំនៅដ្ឋាន​ ប្រមាណ ​៣០​ខ្នង នៅក្នុង​ភូមិ Gakara គឺ​ស្ថិតនៅ​ពី​ខាងក្រៅ Kolofata ដែលជា​រឿយៗ គឺជា​មុខសញ្ញា​នៃ​ការវាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នោះ​។​

ប្រភព​មួយ​ពី​ខាង​រដ្ឋាភិបាល​បាន​និយាយថា មាន​មនុស្ស​ ១៥​នាក់ ត្រូវ​សម្លាប់​ដោយ​ទាំងអស់គ្នា រង​ការ​ប្រហារ​ដោយ​បាញ់​នឹង​កាំភ្លើង​លើកលែងតែ​សព​ម្នាក់ ត្រូវ​ដុត​សម្លាប់​ទាំងអស់ ខណៈពេល​ដែលមាន​មនុស្ស ​៣០​នាក់​ផ្សេងទៀត ត្រូវ​រងរបួស​ដោយសា​រ​គ្រាប់កាំភ្លើង​។ អភិបាលក្រុង Kalofata ព្រមទាំង​ប្រភព​ដ៏​មន្ត្រីជាន់ខ្ពស់​ខាង​កងទ័ព​ម្នា​ក់ បាន​អះអាង​ថា ពិតជា​មានការ​វាយ​ប្រហា​រ​បាន​កើត​ឡើង​មែន ប៉ុន្តែ​មិនបាន​ដឹង​ពី​ចំនួន​អ្នក​ស្លាប់​នៅឡើយ​ទេ។
​ ​
ការវាយប្រហារ​ពី​ក្រុម​បូ​កូ​ហា​រ៉ា​ម បាន​សម្លាប់​មនុស្ស​អស់​ជាង​ ២០.០០០​នាក់ ហើយ​បាន​ធ្វើ​ឲ្យ​មាន​បម្លាស់​ទីកន្លែង​រស់​នៅ​របស់​មនុស្ស ​២,៧​លាន​នាក់​កំឡុង​ពេល​មានការ​ងើប​បះបោរ​ឡើង អស់​រយៈពេល ៨​ឆ្នាំ​របស់​ក្រុម​នេះ ដើម្បី​បង្កើត​រដ្ឋ​កាលី​ហ្វា​ត​ឥស្លាម​មួយ​នៅ​តំបន់​ The Lakechad នោះ​។​

មនុស្ស​ភាគច្រើន​បាន​ភៀស​ចេញពី​ភូមិដ្ឋាន​ទៅកាន់​ជំរំ​ជ្រកកោន​មួយ នៅ​ក្បែរ​ក្រុង Kolofata ដែលជា​ជម្រក​ស្នាក់នៅ ​របស់​អ្នកស្រុក​បម្លាស់​ទី ​គេច​ចេញពី​អំពើ​ហិង្សា​របស់​ក្រុម​បូ​កូ​ហា​រ៉ា​ម​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684