ព័ត៍មានទាន់​ហេតុការណ៏
Search

ការបន្ថែម​វីតាមីន B ច្រើនពេក​នៅក្នុង​រូប​កាយ ពាក់ព័ន្ធ​នឹង​ជំងឺ​សួត​ចំពោះ​បុរស​

​បុរស​ទាំងឡាយណា ​ដែល​លេប​បន្ថែម​វីតាមីន B6 និង B12 ច្រើនពេក​ចូលទៅក្នុង​ខ្លួន ពិសេស​អ្នក​ជក់បារី មាន​ហានិភ័យ​យ៉ាងខ្ពស់​នៃ​ការវិវឌ្ឍ​ទៅ​កើត​ជំងឺមហារីក​សួត​។ ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ បាន​លើក​យកមក​និយាយ​កាលពី​ថ្ងៃ​អង្គារ​។​
​ ​
វីតាមីន B6 និង B12 ធ្លាប់​ត្រូវបាន​ដាក់លក់​ដោយ​សម្ងាត់​ពី​ផ្នែក​ឧស្សាហកម្ម​ផលិត​ថ្នាំ​បំប៉ន​វីតាមីន សម្រាប់​បង្កើន​ថាមពល ហើយ​ធ្វើ​ឲ្យ​ម៉េ​តា​បូលីស ប្រសើរ​ថែម​ឡើង​។​

​អាហារ​ ឬ​ថ្នាំ​បំប៉នបន្ថែម​ទាំងនេះ ក៏​ធ្លាប់តែ​ត្រូវបាន​គេ​គិតថា វា​ជួយ​កាត់បន្ថយ​នូវ​ហានិភ័យ​មហារីក​។​

​ប៉ុន្តែ​ការសិក្សា​ស្រាវជ្រាវ​ថ្មី​ ដែល​ត្រូវបាន​ចេញផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន The Journal of Clinical Oncology បាន​រកឃើញ​ពី​ភាពផ្ទុយ​ស្រឡះ​ពីគ្នា ប្រសិនបើ​កម្រិត​ដូ​ហ្ស​នៃ​ការប្រើប្រាស់​របស់ខ្លួន​លើសពី​កម្រិត​ពេក​។​

​ទោះជា​យ៉ាងណា​ក៏​មិនមាន​ការកើនឡើង​នូវ​ហានិភ័យ​នៃ​ជំងឺមហារីក​សួត ត្រូវបាន​រកឃើញ ​ចំពោះ​មនុស្ស​ស្រី​ដែល​ប្រើប្រាស់​វីតាមីន B6 និង B12 នោះ​រយៈពេល​យូរអង្វែង​។​

​ការរកឃើញ​ផ្អែកទៅលើ​ការតាមដាន​សង្កេត​អ្នកជំងឺ​អា​មេ​រិ​កាំ​ង ដល់​ទៅ​ជាង ​៧៧.០០០​នាក់ អស់​រយៈពេល​ជាង​ ១​ទសវត្ស​។​

​តាម​អនុសាសន៍​ក្នុងការ​លេប​វីតាមីន B6 ជាប្រចាំ​ថ្ងៃ​សម្រាប់​បុរស​នោះ គឺ​មិន​ឲ្យ​លើសពី​ប្រមាណ​១,៥​ មី​ល្លី​ក្រាម​ឡើយ ហើយ​សម្រាប់​វីតាមីន B12 វិញ គឺ​ត្រូវតែ​ទាប​ជាង ​២,៥​មីក្រូ​ក្រាម​ក្នុង​មួយថ្ងៃ​៕
Xinhua



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684