ព័ត៍មានទាន់​ហេតុការណ៏
Search

ចំនួន​ទារក​ទើប​ប្រសូត​នៅ​កូរ៉េខាងត្បូង បន្ត​ធ្លាក់ចុះ​ក្នុង​រយៈពេល ១៩​ខែ​

​​ចំនួន​ទារក​ដែល​ទើប​ប្រសូត​មក​នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​បន្ត​ធ្លាក់ចុះ​ពេញ​ទាំង​ ១៩​ខែ​កន្លងទៅនេះ ពោរពេញ​ទៅដោយ​ក្តីបារម្ភ​ អំពី​ការកើនឡើង​នូវ​ភាព​ធ្លាក់​ចុះខ្សោយ​សេដ្ឋកិច្ច​ប្រកបដោយ​សក្តានុពល​។ ទិន្នន័យ​នៃ​ទីភ្នាក់ងារ​ស្ថិតិ​របស់​ប្រទេស​បាន បង្ហាញ​ឲ្យ​ឃើញ​កាលពី​ថ្ងៃ​ពុធ​។​

​មាន​ទារក​ប្រមាណ​ ២៨.៩០០​នាក់ បានប្រសូត​កំឡុង​ខែមិថុនា គឺ​ធ្លាក់ចុះ​ ១២,២​ភាគរយ ពី​រយៈពេល​មួយឆ្នាំ​កន្លងទៅ​។ នេះ​បើ​យោងតាម​ស្ថិតិ​នៃ​ប្រទេស​កូរ៉េ​។ ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៥​មក ចំនួន​ទារក​ដែល​ទើបតែ​ប្រសូត​នៅតែ​បន្ត​ធ្លាក់ចុះ​ជា​រហូត​។​

​ចំនួន​កាន់តែ​តិចជាង​តួលេខ​ក្នុង​ខែមិថុនា គឺ​ចាប់ពី​ពេល​ទីភ្នាក់ងារ​ផ្នែក​ស្ថិតិ​បានចាប់ផ្តើម​រៀបរៀង​ទិន្នន័យ​ក្នុង​ឆ្នាំ​២០០០​។​
​ ​
សម្រាប់​រយៈពេល ​៦​ខែ ដើមឆ្នាំ​នេះ ទារក​ដែល​ទើប​ប្រសូត​មាន​ចំនួន ​១៨៨.៥០០​នាក់ គឺ​ធ្លាក់ចុះ​១២,៣​ភាគរយ បើ​ប្រៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​មិញ​។​
​ ​
អត្រាកំណើត​ទាប​ជា​រឿង​គួរ​ឲ្យ​ឈឺក្បាល​មួយ​ទៅហើយ​សម្រាប់​សេដ្ឋកិច្ច​កូរ៉េខាងត្បូង ដែល​ធ្លាក់ចុះ កម្លាំង​ពលកម្ម​ជួន​ពេលដែល​មនុស្ស​អាយុ​កាន់តែ​ចាស់​ក៏​កើនឡើង ​ដោយ​ចំនួន​មនុស្ស​ចាស់ជរា​នោះ ហើយ អាច​ជាការ​ប្រទាញ​ការរីកលូតលាស់​ប្រកប ដោយ សក្តានុពល​នៃ​សេដ្ឋកិច្ច​ឲ្យ​ធ្លាក់ចុះ​បាន​។​

​ចំនួន​អាពាហ៍ពិពាហ៍​គូស្រករ​ថ្មី មាន​២២.៣០០​គូ​ក្នុង​ខែមិថុនា គឺ​ធ្លាក់ចុះ ​៨,២​ភាគរយ ពី​ឆ្នាំ​កន្លងទៅ​។ នៅ​កំឡុង​ខែ​មេ​សា​-​មិថុនា តួ​លេខបាន​ធ្លាក់ចុះ​ពី ​៦៩.៣០០​គូ គឺ ​៤,៥​ភាគរយ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។

​តួលេខ​នៃ​ការ​លែងលះ​វិញ កើនឡើង​ ២,២​ភាគរយ​ជាប្រចាំ​ឆ្នាំ​គឺមាន​ដល់​ទៅ ​៩.០០០​ករណី​ក្នុង​ខែមិថុនា​។ កំឡុងពេល​ ១​ភាគ​៤​នៃ​ឆ្នាំ​លើក​ទី​ពីរ​នេះ គឺមាន​ការធ្លាក់​ចុះមក​នៅត្រឹម​ ១,៩​ភាគរយ គឺ​ដល់​ទៅ​ ២៦.២០០​ករណី​។​

​ចំនួន​មរណៈ​កើនឡើង ​២,៨​ភាគរយ គឺ​ស្លាប់ ២២.០០០​នាក់​ក្នុង​ខែមិថុនា​។​

​កំឡុង ​១​ភាគ​៤ ​លើក​ទី​២​នៃ​ឆ្នាំនេះ អត្រា​មរណៈ​បាន​កើនឡើង ២,៤​ភាគរយ គឺ​ឡើងដល់​ទៅ​៦៨.៩០០ នាក់​៕
Xinhua



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684