ព័ត៍មានទាន់​ហេតុការណ៏
Search

ចិន និយាយថា នឹងធ្វើ​ការពិនិត្យ​ឆែកឆេរ​ផលិតករ​ស៊ុតមាន់ ដែល​ប្រើប្រាស់​ ​ថ្នាំ​សម្លាប់​សត្វល្អិត Fipronil ​

​អាជ្ញាធរ​ចិន បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ ​ថា នឹង​ចាប់ផ្តើម​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ក្រុម​ផលិតករ​ស៊ុតមាន់ ដើម្បី​ឲ្យ​ប្រាកដ​បាន​ថា សារធាតុ​គីមី​ពុល ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា Fipronil នោះ​មិន​ត្រូវបាន​យកមកប្រើ​ប្រាស់​សម្អាត​ផលិតផល​របស់ខ្លួន​នោះទេ ទាំង​នៅក្នុង​ថ្នាំ​សម្រាប់​ប្រើប្រាស់​ទៅលើ​សត្វ និង​ការផ្តល់​ចំណីអាហារ​បន្ទាប់ពី​មាន​កម្រិត​ខ្ពស់ជាង​អ្វី ដែល​អាច​ទទួលយកបាន​នៃ​សារធាតុ​ថ្នាំ​សម្លាប់​សត្វល្អិត​នេះ ត្រូវបាន​រកឃើញ​នៅក្នុង​កសិដ្ឋាន​ទាំងឡាយ ក្នុង​ទ្វីបអឺរ៉ុប​នោះ​។​

​សេចក្តីប្រកាស​ដែល​ត្រូវបាន​ប៉ុស្តិ៍​នៅលើ​វែបសាយ The Food and Drug Administration’s Public Website កាលពី​ថ្ងៃ​សុក្រ ត្រូវ​បានចេញ​ដោយ​ក្រសួងកសិកម្ម​ប្រទេស​ចិន កាលពី​ថ្ងៃទី​២៣ ខែសីហា​។​

​ក្រសួង​ក៏បាន​ទាំង​ជំរុញ​ដល់​រដ្ឋបាល​ក្នុងស្រុក​ ឲ្យ​បង្កើន​ឡើង​នូវ​សុវត្ថិភាព ធ្វើការ​ត្រួតពិនិត្យ​ទៅលើ​ផលិតករ​ផ្នែក​រោងចក្រ​ផលិត​ស្បៀងអាហារ ព្រមទាំង​ផលិតករ​ថ្នាំ​សម្រាប់​សត្វ បន្ទាប់ពី​មានការ​ភ័យខ្លាច​ដែល​កើត​មាននៅ​អឺរ៉ុប ​និង​នៅ​កូរ៉េខាងត្បូង​មក​។​

​កាលពី​សប្តាហ៍​មុន ក្រសួង​បាន​និយាយថា មិនមាន​ស៊ុតមាន់​ដែល​នាំចូល​មកពី​ទ្វីបអឺរ៉ុប​នោះទេ ហើយក៏​មិនមាន​ហានិភ័យ​នៃ​ការ​ប្រឡាក់ប្រឡូស​ពី សំណាក់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដែល​ពោរពេញ​ទៅដោយ​មហន្តរាយ​នោះដែរ ដែល​ត្រូវបាន​គេ​យកមកប្រើ​សម្រាប់​សម្លាប់​សត្វ​ចៃ​-​ស្រមើល​នោះ​។​

​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ចិន​បាន​ទាំង​ស្នើ​ដល់​ផលិតករ​ស៊ុតមាន់ សូម​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទីតាំង​របស់ខ្លួន កាត់បន្ថយ​ការប្រើប្រាស់​ប្រភេទ​ថ្នាំ សម្រាប់ កម្ចាត់​សត្វល្អិត​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​៕
Reuters



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684