ព័ត៍មានទាន់​ហេតុការណ៏
Search

​ចំនួន​មនុស្ស​ស្លាប់​ ដោយសារ​ជំងឺ​ផ្តាសាយ​ជ្រូក​ នៅ​ប្រទេស​ឥណ្ឌា ​កើនឡើង​ប្រមាណ ១.០០០​នាក់​ហើយ​ក្នុងឆ្នាំនេះ​ ​


ប្រទេស​ឥណ្ឌា កំពុង​លេចចេញ​ការកើតមាន​ជំងឺ​ផ្តាសាយ​ជ្រូក ដោយមាន​កំណត់ត្រា​បាត់បង់​ជីវិត ដល់​ទៅ​ ១.០៩៤​នាក់​រួចមកហើយ ក្នុង​រយៈពេល​ ៨​ខែ​កន្លងទៅនេះ​។ នេះ​ជាការ​លើកឡើង​នៅក្នុង​របាយការណ៍​ផ្លូវការ​មួយ​កាលពី​ថ្ងៃ​ពុធ​។​

​រយៈពេល​ ៣​សប្តាហ៍​ចុងក្រោយ​នេះ បាន​ឃើញថា ចំនួន​ស្លាប់​បាន​កើនឡើង​ខ្ពស់​ដល់​ទៅ ​៣៤២​នាក់​។ សរុប​មាន​ ២២.១៨៦​ករណី ត្រូវបាន​រាយការណ៍​នៅ​ទូទាំងប្រទេស​។​

​ចំនួន​មនុស្ស​ស្លាប់​នៅ​ឆ្នាំនេះ កើនឡើង​ដល់​ទៅ​ ៤​ដង លើសពី​ករណី​ស្លាប់​ក្នុង​រយៈពេល​ស្មើគ្នា​ក្នុង​ឆ្នាំ​២០១៦​។​

​រដ្ឋ​នៅ​ភាគ​ខាងលិច​ប្រទេស​មាន​រដ្ឋ Maharashtra ទទួលរង​ការឆ្លង​យ៉ាង​អាក្រក់​ធ្ងន់​បំផុត​ដែល​តួលេខ​មនុស្ស​ស្លាប់មាន​ដល់​ទៅ​ ៤៣៧​នាក់ នេះ​បើ​យោងតាម​ទិន្នន័យ​ត្រូវបាន​លើកឡើង​ដោយ​ក្រសួងសុខាភិបាល​សហព័ន្ធ​។ រដ្ឋ​ក្បែរ​ខាង​គ្នា​គឺ​រដ្ឋ Gujarat ស្ថិតនៅ​លំដាប់​បន្ទាប់​ដោយមាន​មនុស្ស​ស្លាប់ ​២៩៧ នាក់​។ នេះ​ជា​សេចក្តីរាយការណ៍​ពី​ទីភ្នាក់ងារ PTI​។​

​ឥណ្ឌា ធ្លាប់មាន​ករណី​ជំងឺ​ផ្តាសាយ​ជ្រូក​ដ៏​ធ្ងន់​មួយ ​កាលពី​រយៈពេល​ ២​ឆ្នាំ​កន្លងទៅ ពេលដែល​ក្រុមមន្ត្រី​សុខាភិបាល ​បាន​ប្រវេប្រវា​ទប់ទល់​នឹង​ ជំងឺ​ដែល​បានសម្លាប់​មនុស្ស​អស់​ជាង​ ១.៩០០​នាក់​។ នៅពេលដែល​ឆ្នាំ​២០១៦ បានឃើញ​ពី​ករណី​ស្លាប់​ត្រូវបាន​ជាប់​កំណត់ត្រា (២៦៥​នាក់​)​ហើយ​មាន​ការឆ្លង​ដល់​ទៅ​ ១.៧៨៦​ករណី​នោះ​ចំនួន​តួលេខ​សម្រាប់​ឆ្នាំនេះ ឲ្យ​ឃើញ​ពី​ការ​ងើប​រើ​ឡើង​នៃ​ជំងឺ​នេះ​៕
BBC



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684