ព័ត៍មានទាន់​ហេតុការណ៏
Search

G-Devith ត្រូវគេ​ទម្លាយ​ពី​អត្តចរិត​ “មុនពេល​ល្បី” ​និង​ “ពេល​ល្បី” ថា ​ខុសគ្នា​ដូច​មេឃ​-​ដី

​ភ្នំពេញ ៖ ​តារាចម្រៀង ​លោក ងួន ចាន់​ដេវីត ហៅ G- devith ថ្មីៗ​នេះ​ត្រូវបាន​ម្ចាស់ ​Account Facebook មួយ​ចេញមុខ​ទម្លាយ​គ្មាន​សល់ ​ចំពោះ​ច​រិ​តពិត ​ក្រោយពេល​បាន​ល្បីឈ្មោះ​ក្លាយជា​តារា និង​ពេល​មិនទាន់​ល្បី​ គឺមាន​លក្ខណៈ​ខុសគ្នា ​ប្រៀបបាន​ដូចមេឃ ​និង ​ដី​។

​បើ​ផ្អែក​តាម​ម្ចាស់ Account Facebook​ ឈ្មោះ Riko Della Gz II បាន​លើកឡើងថា៖ “មនុស្ស​កុំ​ភ្លេចដើមកំណើត​ខ្លួនឯង ​ដូច​ក្មេង​ខ្មែរ​ មាន​អ្នក​ស្រលាញ់​គាំទ្រ​ច្រើន ​ព្រោះតែ​គេ​មិនចេះ​លាក់​ច​រឹត​ រូបក្មេង​ខ្មែរ Smart បិទ​ទៅ​ទីណា​ក៏​ឃើញ តែ​គេ​នៅតែ​ប្រើ​ជីវិត​បែប​រួសរាយ​ធម្មតា ​ជិះ​កង់​បី​ទៅ Even Live Video ទៀត បើ G-Devid វិញ​ ២​ឆ្នាំ​មុន គេ​ប្រើ​អោយ​ទិញ​កាហ្វេ​អោយ ​សីហា​ហា​ ផឹក​ទេ តែ​ឥឡូវល្បី​សក់​លោក​ណា ​ក្បាល​លោក​នឹង​ហើយ ទៅណា​ឡូ​យ​សង្ហា​ជាង​តារា​គោ​រ៉េ​ទៀត។”

​ម្ចាស់ Account Facebook ដដែល​នេះ​បាន​បន្ថែមទៀតថា៖ “បាន​លុយ​ពី Fan បែក​ស្លុយ​ច្រើន​ ច្រៀងលើកតម្កើង​បែក​ស្លុយ Rap ដៀល​អ្នក Original Song អ្នកមានគុណ​ទីមួយ​ សីហាហា​ តារា Original Song បានឱ្យ​ថត MV​។ អ្នកមានគុណ​ទី​ពីរ ពេជ្រ​ សោភា តារាចម្រៀង​ផលិតកម្ម​រស្មី​ហង្សមាស អ្នកដឹង​បានដឹង ផ្ទៃក្នុង​មាន​ច្រើន​ទៀត​ ខ្ជិល​និយាយ​ខ្លាច​ប៉ះពាល់​អារម្មណ៍​… ។ ​ខ្លាច Fan ដែល​មិនដឹង​រឿង​ខ្ញាល់ G-Crocodile​។”

​ជា​ប្រតិកម្ម​ឆ្លើយតប​ តារាចម្រៀង​ប្រុស​វ័យក្មេង G-David បាន​ចេញមុខ​បញ្ជាក់ថា៖ “លោក សីហាហា បាន​ប្រាប់​ខ្ញុំ​ថា ​គាត់​មិនដែល​ស្គាល់​ក្មេង​ម្នាក់​ ដែល​និយាយ​ពី​បញ្ហារបស់​ពួក​ខ្ញុំ​ឡើយ​។ អរគុណ​បង សីហាហា ដែលបកស្រាយ​ប្រាប់​ប្អូន ​ពួកយើង​អភ័យទោស​អោយ​គ្នា​ទៅវិញទៅមក ​និង​ប្រើ​ជីវិតរស់នៅ​រៀងខ្លួនសូមជ្រាប ​ផ្តាំ​ទៅ​ប្អូនប្រុស​ម្នាក់​នោះ ​ប្អូន​កំពុង​បង្កបញ្ហា​ដល់​គាត់​ហើយ​ ទាំងដែល​គាត់​មិនដែល​ស្គាល់​ប្អូន​ផង​ សូម​ប្អូន​ធ្វើការ​សុំទោស​ទៅកាន់​គាត់​ភ្លាម​។”

​លោក G-David បានបញ្ជាក់​ទៀតថា៖ “ចុ​ម​អានេះ​លើស​ពេក​ទេ​ដឹង?​ ហែង​មើលងាយ​ក្មេង​ ទិញ​កាហ្វេ​ឲ្យ​គេ​មែន​។” ​មិនតែប៉ុណ្ណោះ G-David ក៏បាន​ចេញ​ឃ្លី​ប​វីដេអូ​ពន្លះ​ខ្លាំងៗ ​មកលើ​ម្ចាស់ Account Facebook ​ឈ្មោះ Riko Della Gz II​ ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684