ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​តារា​កំប្លែង​ នាយ ឃ្លោក នាំយក​សម្ភារៈ​ឧបត្ថម្ភ​ដល់​លោកគ្រូ ប្រាជ្ញ ឈួន

​ភ្នំពេញ ​៖​ បន្ទាប់ពី​ទទួលបាន​ដំណឹង ​នៃ​ការធ្លាក់​ខ្លួន​ឈឺ​មាន​សភាព​ទ្រុឌទ្រោម​នៅលើ​កន្ទេល ​របស់អ្នកប្រាជ្ញ​ចាប៉ីដងវែង​ លោកតា ប្រាជ្ញ ឈួន នោះ,  អតីត​តារា​កំប្លែង​ធ្លាប់​មានឈ្មោះ​ល្បី​ នាយ ឃ្លោក កាល​ថ្មីៗ​នេះ ​បាន​នាំយក​អំណោយ​ជា​សម្ភារៈ​មួយចំនួន ​ទៅ​ឧបត្ថម្ភ​ជូន​ដល់​លោកតា ប្រាជ្ញ ឈួន ដល់ផ្ទះ​របស់គាត់​ផ្ទាល់​។

​លោក​ឧកញ៉ា ទុំ សា​រុត ហៅ​នាយ ឃ្លោក បាន​ថ្លែង​បញ្ជាក់ប្រាប់​ឲ្យ​ដឹងថា ​ដោយ​ខ្ញុំបាទ​បានដឹង​ពីសុខភាព​ទ្រុឌទ្រោម​របស់​លោកគ្រូ ប្រាជ្ញ ឈួន ខ្ញុំ​បាន​នាំយក​ផលិតផល​អាហារ​បំប៉នសុខភាព អ៊ី​វ៉ូ (EVO) មាន​បី​ប្រភេទ ៖ ១.អ៊ី​វ៉ូ​៣​ ជួយ​បន្ទាន់​សរសៃឈាម​ លាង​ឈាម​ខាប់ ​កម្ចាត់​ខ្លាញ់​ ជួយ​បំពេញប្រព័ន្ធ​រាងកាយ​រឹងមាំ​។​ ២.អ៊ី​វ៉ូ​៦ ​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម ​ជួយ​បំបាត់​ការ​រលាក​បំពង់ក រលា​ក​សួត ​រលាក​ក្រពះ ​រលាក​ពោះវៀន​ និង​រលាក​ប្លោកនោម ​តម្រងនោម​ជាដើម​។

​លោក​ឧកញ៉ា ទុំ សា​រុត បាន​បន្ថែមថា ចំណែក​ទី​៣ គឺ CORALSTAS ជួយ​បំពេញ​កាល់ស្យូម​ក្នុង​ឆ្អឹងរឹងមាំ​ កាត់បន្ថយ​ការ​សឹក​រេច​ឆ្អឹង​កង​សន្លាក់ក្នុង​រាងកាយ ​ធ្វើឱ្យ​ឆ្អឹ​ង​រឹង​ហើយ​ស្វិត​ ដោយសា​ការ​ផ្សំឡើង​ពី​រ៉ែ​ ៧៤មុខ ​មាន​ម៉ាញេស្យូម​៣០០ ​កាលស្យូម​៦០០ ​ផលិត​នៅ​កោះ​អូ​គី​ណា​វ៉ា​ ប្រទេស​ជប៉ុន រួមជាមួយ​នឹង​ថវិកា​មួយចំនួនទៀត​ផងដែរ​។

​ស្ថិតក្នុង​វ័យ ​៨១​ឆ្នាំ​ វីរ​សិល្បករ​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ​ លោកតា​ភិរម្យ ប្រាជ្ញ ឈួន បច្ចុប្បន្នបានរស់នៅ​ក្នុង​ជីវភាព​ដ៏​សាមញ្ញ​ចុងក្រោយ​របស់លោក​ ដែលមាន​ទីកន្លែង​កំណើត​ស្ថិតក្នុងឃុំ​ខ្វាវ ស្រុក​ទ្រាំង ​ខេត្តតាកែវ​។ លោកតា ប្រាជ្ញ ឈួន ចាប់កំណើត​នៅ​ខែតុលា ​ឆ្នាំ​១៩៣៦ ក្នុង​គ្រួសារ​កសិករ​ មាន​បង​ប្អូន​៦​នាក់ ​(​លោក​ជា​កូ​ពៅ​)​។ ​លោក ប្រាជ្ញ ឈួន បាន​ធ្លាក់ខ្លួន​ពិការភ្នែកទាំងសងខាង​តាំងពី​អាយុ​បាន​៥​ឆ្នាំ​ ដោយសារ​រោគ​កញ្ជ្រឹល​ ហើយក៏​ចាប់ផ្តើម​អាជីព​រៀនច្រៀង​ចាប៉ី​នៅ​អាយុ​៩​ឆ្នាំ​ តាមរយៈ​ឪពុកមា​របស់គាត់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684