ព័ត៍មានទាន់​ហេតុការណ៏
Search

ទូច ស្រី​ល័​ក្ខ ត្បិត​តែមាន​វ័យ​រាង​ជ្រេ​បន្តិច​មែន​ តែ​នៅតែ​សិច​ស៊ី​ដដែល

​ភ្នំពេញ ​៖ មនុស្ស​គ្រប់រូប​តែងតែ​ប្រាថ្នា​ចង់បាន​នូវ​រូបរាង​ស្អាត ​ឲ្យ​មាន​សម្ផស្ស​សម​ទៅនឹង​រូបរាង​របស់​ខ្លួន ​មិន​ថា​មនុស្ស​ប្រុស​ ឬ​ស្រី​នោះទេ ​គឺ​សុទ្ធតែ​មានបំណង​ដូចគ្នាៗ​ ជាពិសេស​សម្រាប់​យុវវ័យបច្ចុប្បន្ន​តែម្តង​ ព្រោះថា​រូប​សម្រស់ ​និង​រាងកាយ​ស្អាត គឺជា​រឿង​សំខាន់បំផុត​សម្រាប់​មនុស្ស​ទូទៅ​។

​ដោយឡែក​ បើ​និយាយ​ពី​អ្នកសិល្បៈ​វិញក៏​មិន​ខុសគ្នា​ឡើយ ​ដោយ​ភាគច្រើន ​គឺ​ពួកគេ​បាន​ផ្តោតសំខាន់​ទៅលើ​បញ្ហា​រូប​សម្រស់​តែមួយគត់ ​ហើយ​មិនតែប៉ុណ្ណោះ​ អ្វីដែល​ជាការ​ចង់បានជាងនេះ​ទៅទៀតនោះ ​គឺ​ភាព​សិច​ស៊ី​ទាន់សម័យ​ដូចជា ​ការ​ស្លៀកពាក់​បញ្ចេញ​សាច់​ខ្ចី​ខើចលើ​ខើច​ក្រោម​ ដើម្បី​ជា​ធ្នាក់​ទាក់ទាញ​ការចាប់អារម្មណ៍ ​និង​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​ស្រស់ស្អាត ​និងមាន​ប្រជាប្រិយភាព​ឈានឡើង​មួយកម្រិត​ទៀត​។

​តួយ៉ាង ​ដូចជា​តារា​សម្តែង និង ចម្រៀង​ចាស់វស្សា ​អ្នកនាង ទូច ស្រី​ល័​ក្ខ ក្នុងអំឡុង​មួយរយៈ​ចុងក្រោយ​នេះ​ បើទោះបីជា​នាង​មាន​វ័យ​កាន់តែ​ជ្រេ​បន្តិច​មែន​ ប៉ុន្តែ​សភា​ពនៃ​ការតុបតែង​ធ្វើខ្លួន​គឺកាន់តែ​បញ្ចេញ ​និង​សំញែង​ឲ្យ​ឃើញ​ពី​ភាព​សិច​ស៊ី​កាន់តែខ្លាំង​ឡើងជា​លំដាប់ ក្នុង​បំណង​ចង់ក្រសោប​កេរ្តិ៍ឈ្មោះ និង ការគាំទ្រ​ឲ្យ​នៅ​ឋិតថេរ​ឈ​លើក​ទីផ្សា​សិល្បៈ​បច្ចុប្បន្ន​ថ្ងៃ​។

​តារា​សម្តែង ​អ្នកនាង ទូច ស្រី​ល័​ក្ខ ត្រូវបាន​គេ​ដឹងថា ​នាង​ក៏​ជា​តារា​ស្រី​របស់​ខ្មែរ​មួយ​ដួង ​ដែល​ធ្លាប់លេចធ្លោ​តាមរយៈ​ការបញ្ចេញ​ភាព​សិច​ស៊ី ​មិន​ចាញ់​តារា​ស្រី​វ័យក្មេង​ឯទៀត​ប៉ុន្មាន​ទេ​។ ​ម្យ៉ាងទៀត ការនិយម​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សាច់​ដើមទ្រូង ​និង​គល់ភ្លៅ​នេះ ​គឺ​ស្ទើរតែ​ជា​រឿងធម្មតា​ទៅហើយ​ មិនថាតែ​តារា​ស្រី​មួយ​នេះ ​ឬ​តារា​ស្រី​ដទៃទៀត​ឡើយ​។


​​ត្បិតតែ​បែបនេះ​ក៏ពិតមែន ​ប៉ុន្តែ​មុននេះ​បន្តិច​អ្នកនាង ទូច ស្រី​ល័​ក្ខ ក៏បាន​ធ្វើ​ឲ្យ​ទស្សនិកជន​មានការចាប់អារម្មណ៍​ផ្ញា​ក់​ផ្អើល​ខ្លាំង​ជាថ្មី​ម្តង​ទៀង ទៅលើ​ការបញ្ចេញ​ភាព​សិច​ស៊ីដែលនឹក​​ស្មាន​មិន​ដល់​នោះ ​គឺ​នៅត្រង់ថា ទោះបីជា​ពេលនេះ​តារា​សម្តែង ទូច ស្រី​ល័​ក្ខ ហាក់​មាន​វ័យ​រាង​ចំណាស់បន្តិច​ក៏ពិត​មិន ​តែ​នាង​នៅតែ​ខំប្រឹង​បង្អួត​ភាព​សិច​ស៊ី​កាន់តែខ្លាំង​ជាមុន​ទៀត​។​ ស្របពេលដែល​តារា​វ័យ​ស្របាល​នាង​មួយចំនួន​ បាន​ងាក​ទៅ​ស្រ​វា​យក​ការតុបតែង​ខ្លួន​ស្លៀកពាក់ស្រគត់ស្រគំ​វិញ​នោះ។

ភ្ជាប់​ជាមួយ​រូបភាព​សិច​ស៊ី​ញាក់​សាច់​នេះ ​អ្នកនាង ទូច ស្រី​ល័​ក្ខ បានសរសេរថា​ ការងារ​មួយៗ​វា​មិនងាយស្រួល​ដូច​ពាក្យ​យើង​និយាយ​ទេ ​តែបើ​យើង​ស្គាល់​ការងារ​ និង​ពិតប្រាកដ​នោះ​ យើង​មិនខ្លាច​នឹង​ការងារ​ និង​ការងារ​មួយណា​ក៏មាន​តម្លៃ​ដែរ​ ឱ្យតែ​យើង​ធ្វើ​ដោយ​ញើស​ឈាម​យើង​។

​ជាការ​កត់សម្គាល់ ​តារា​សម្តែង​ពូកែ​ខាង​សម្ញែង​ដើមទ្រូង ​អ្នកនាង ទូច ស្រី​ល័​ក្ខ ក្រោយពី​ចាប់ផ្តើមដាក់ខ្លួន​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ជាច្រើន​ឆ្នាំ​មកនេះ​ ឃើញថា​នាង​ហាក់​មាន​ទីផ្សារសម្តែង​ខ្ពស់​គ្រាន់បើ​។​ មិនតែប៉ុណ្ណោះ​ បើ​មើល​ពី​ជីវភាព​រស់នៅ​ប្រ​ឆ្នាំ​ថ្ងៃ​របស់​នាង​វិញ​ ក៏មាន​យីអ៊ុន​ខ្ពស់​ផងដែរ​ ព្រោះថា​រាល់​ការប្រើប្រាស់​សម្ភារៈ ​គឺ​នាង​បាន​ចំណាយ​លុយ​ទិញ​សុទ្ធសឹងតែរបស់​ដែលមាន​តម្លៃ​ថ្លៃៗ ​មិន​ចាញ់​តារា​ស្រី​ល្បី​ឯទៀត​ឡើយ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684