ព័ត៍មានទាន់​ហេតុការណ៏
Search

អំពើហិង្សា​​​ផ្ទុះឡើងនៅក្នុងប្រទេស​​​ហៃទី ​ពាក់ព័ន្ធទៅនឹង​​​​ថវិកាជាតិ

ក្រុមបាតុករ​​​ប្រឆាំងតវ៉ាបានធ្វើសកម្មភាពនៅ​ផ្នែក​ជាច្រើននៃរដ្ឋធានី Port-au-Prince ប្រទេសហៃទី ​​​​​នាំឲ្យ​​មានការជាប់គាំង​​​​ធ្វើអ្វី​​មិនកើតទាំងអស់​​​​ពេញ​មួយថ្ងៃ​អង្គារ ដោយ​សារមានការ​​​ដុតបំផ្លាញ​​​រថយន្ត​​​​​​និងបង្កអន្តរាយ​​​​ដល់ធុរកិច្ច​​​​ពាណិជ្ជកម្ម​​​​ក្នុងស្រុក​​​​នៅ​ក្នុង​​​បាតុកម្មដ៏ហិង្សាមួយ​​ប្រឆាំងនឹង​​​​ផែនការថវិកា​​​​​របស់រដ្ឋាភិបាល។

ចរាចរណ៍នៅ​​កណ្តាលក្រុង Port-au-Prince ព្រម​​​ទាំងដងផ្លូវសំខាន់ៗ​​​នៅជំុវិញទីក្រុង​​ត្រូវជាប់គាំង​​ បន្ទាប់ពី​​​​ក្រុមបាតុករ​​​​​​បានគប់ដុំថ្ម​ និងដុតសម្បកកង់​​​ឡាន​​​នៅតាម​​បណ្តោយដងផ្លូវ។
​​ថ្វីបើ​​​​ក្រុមបាតុករ​​​​បានប្រមូលផ្តុំគ្នា ជាក្រុមតូចៗ​​ដាច់​​​​ដោយឡែកក្តី​​ក៏ការប្រឆាំងតវ៉ាបាន​​ធ្វើឡើងដោយ​​មិន​ឲ្យប៉ូលិស​​​​បានដឹងជាមុនទាល់តែសោះ ​​​ហើយក៏​​មិនអាច​ធ្វើអន្តរាគមន៍នៅក្នុងតំបន់ទាំងឡាយ​​​ដែល​ខាឃាំង​​​​បិទជិតនោះ។

​​​​ក្រុមបាតុករ​​​​​បានដុតរថយន្ត​​​​អស់យ៉ាងតិច​​ចំនួន​​​​​២គ្រឿង​​​ ព្រមទាំង​​​​គប់ដុំថ្ម​​​​បំបែកកញ្ចក់​​​​​បង្អួចហាង​លក់​ទំនិញ​អស់មួយចំនួន។

​ក្រុមបាតុករបានផ្តោត​​​ដោយចំពោះនូវកំហឹងរ​បស់ ពួកគេ​​​​​ឆ្ពោះទៅ​​ក្រុមព្រឹទ្ធសមាជិក ដែលបានបោះ​ឆ្នោត​​​​​​អនុម័តថវិកាជាតិឆ្នាំ ​២០១៧-២០១៨ ដែល​​​​​បានប្រព្រឹត្ត​​​​ទៅកាលពីសប្តាហ៍មុន ​​និងផ្តោតទៅលើ​​​​សមាជិកសភា ដែល​បានអនុម័ត​​​ផែនការថវិកានេះ ​​​​​កាលពីថ្ងៃសៅរ៍ ​​ហើយ​​​មានមួយចំនួន​ក៏បានសម្តែង​​​​សារទុក្ខ ព្រោះតែ​​ព័ត៌មាន​​​ខុសឆ្គង៕
AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684