ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ Lionel Messi ជួយ​ឲ្យ​ក្រុម Barcelona ឈ្នះ​ក្រុម Juventus ៣-០​នៅ​ការប្រកួត​បើកឆាក Champions League

ខ្សែប្រយុទ្ធ Lionel Messi រកបាន​២​គ្រាប់​ម្នាក់ឯង​ជួយ​ឲ្យ​ក្រុម Barcelona ឈ្នះ​ក្រុម Juventus ៣-០​នៅ​ការប្រកួត​បើកឆាក​យុទ្ធនាការ Champions League​របស់​ពួកគេ ខណៈដែល​ក្រុម​យក្ស Paris Saint-Germain, Manchester United និង​ក្រុម Chelsea បានឈ្នះ​ការប្រកួត​ដូចៗ​គ្នា​កាលពី​ថ្ងៃ​អង្គារ​។​

កីឡាករ​ចំណូល​ថ្មី Ousmane Dembele ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​ចូល​លេង​ការប្រកួត​លើកដំបូង​ឲ្យ​ក្រុម Barcelona​ផងដែរ នៅក្នុង​ទឹកដី Camp Nou ប៉ុន្តែ​កីឡាករ Messi​ទេ​ដែលជា​អ្នក​រកបាន​គ្រាប់​បាល់​ដំបូង​នៅ​ម៉ោង​បញ្ចប់​ការប្រកួត​តង់​ទី​១ ក្រោយ​ការបញ្ជូន​បាល់​ទៅមក​យ៉ាង​ល្អជា​មួយ​កីឡាករ Luis Suarez។​

ក្រោយ​រដូវ​កាល​ក្តៅ​ពោរពេញ​ដោយ​ជម្លោះ ជំនួប​របស់​ក្រុម​ម្ចាស់ផ្ទះ​ជាមួយ​ក្រុម​ជើងឯក​រង​កាលពី​រដូវ​កាល​មុន អាច​នឹង​មិនមែនជា​អ្វីដែល​ក្រុម Barcelona​ចង់បាន​នោះទេ ប៉ុន្តែ​កីឡាករ Messi ធ្វើបាន​យ៉ាង​អស្ចារ្យ ដើម្បី​ជួយ​ឲ្យ​ក្រុម​របស់គាត់​រកបាន​៣​ពិន្ទុ​។​

វា​បាន​ក្លាយជា​ទម្រង់​លេង​ដ៏​ល្អឥតខ្ចោះ​របស់​កីឡាករ​អា​ហ្ស​ង់​ទីន​ម្នាក់នេះ​ផងដែរ ដែល​នាំ​ឲ្យ​កីឡាករ Ivan Rakitic រកបាន​គ្រាប់​បាល់​ទី​២​សម្រាប់​ក្រុម Barcelona​នៅ​នាទី​៥៦ ហើយ​ខ្លួន​គាត់​ផ្ទាល់ បន្ថែម​គ្រាប់​បាល់​ចុងក្រោយ​នៅ​ពាក់កណ្តាល​ទី​ក្នុង​តង់​ទី​២​។​

លោក Ernesto Valverde គឺជា​គ្រូបង្វឹក​របស់​ក្រុម Barcelona​បាន​និយាយថា លោក​បាន​រងគ្រោះ​ជាច្រើន​លើក​​ជាមួយ​កីឡាករ Messi​ហើយ​ឥឡូវ លោក​មានសំណាង​ខ្លាំងណាស់​បាន​គាត់​ឈរ​នៅ​ខាង​ក្រុម​របស់លោក​។​

លទ្ធផល​នេះដែរ បានធ្វើ​ឲ្យ​ក្រុម Barcelona​សងសឹក​បានសម្រេច សម្រាប់​បរាជ័យ​របស់​ពួកគេ​ជាមួយ​ក្រុម Juventus​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​កាលពី​រដូវ​កាល​មុន ហើយ​និង​ធ្វើ​ពួកគេ​ឈរ​នៅ​កំពូល​ពូ​ល​D​ជាមួយ​ក្រុម Sporting Lisbon ដែល​បាន​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Olympiakos នៅក្នុង​ប្រទេស​ក្រិ​ក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684