ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាការិនី​ជប៉ុន Kimiko Date ប្រកាស​ចូលនិវត្តន៍​ក្រោយ​ចាញ់ Aleksandra Krunic

កីឡាការិនី Kimiko Date របស់​ជប៉ុន​ បានសម្រេច​ចិត្ត​ចូលនិវត្តន៍​ហើយពី​កីឡា​វាយ​តឺ​ន្នី​ស ក្រោយ​ចាញ់​កីឡាការិនី Aleksandra Krunic ក្នុង​លទ្ធផល​ពិន្ទុ​6-0, 6-0 នៅ​ការប្រកួត Japan Women’s Open កាលពី​ថ្ងៃ​អង្គារ​។​

អតីត​កីឡាការិនី​លេខ​៤​ពិភពលោក​ម្នាក់នេះ ដែល​នឹង​ឈានដល់​វ័យ​៤៧​ឆ្នាំ​នៅក្នុង​ខែ​នេះនោះ គ្មាន​ឱកាស​តដៃ​សូម្បីតែ​បន្តិច​ពេល​ប៉ះ​ជាមួយ​កីឡាការិនី​សញ្ជាតិ​ស៊ែ​ប Krunic ដែលមាន​អាយុ​២៤​ឆ្នាំ​ក្មេង​ជាង ពោលគឺ​ស្មើនឹង​អាយុ​កូនស្រី​របស់​កីឡាការិនី Date ។​



កីឡាការិនី Krunic បាន​ប្រើពេល​ត្រឹម​៤៩​នាទី​ប៉ុណ្ណោះ ដើម្បី​បំបាក់​កីឡាការិនី​Date អំឡុង​ការប្រកួត​ជុំ​ទី​១​នៅក្នុង​ទីក្រុង​តូ​ក្យូ​។​

កីឡាការិនី Date បាន​និយាយប្រាប់​ក្រុម​អ្នកគាំទ្រ​ទាំង​ទឹកភ្នែក​ថា ទីបញ្ចប់​វា​ហួសពេល​ហើយ​។ គាត់​មាន​អារម្មណ៍​ក្រៀមក្រំ​ជាទីបំផុត ប៉ុន្តែ​គាត់​មានការ​ដឹងគុណ​ចំពោះ​អ្វីដែល​កីឡា​តឺ​ន្នី​ស​បានផ្តល់​ឲ្យ​គាត់​។​

សូមបញ្ជាក់ថា កីឡាការិនី Date​បានទទួល​ការវះកាត់​ក្បាលជង្គង់​២​លើក ចាប់តាំងពី​បានបង្ហាញ​ខ្លួន​នៅ​ការប្រកួត Australian Open 2016​ប៉ុន្តែ​គាត់​នៅមានៈ​វិលត្រឡប់​មកកាន់​ការប្រកួត​វិញ​កាលពី​ខែឧសភា​ឆ្នាំនេះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684