ព័ត៍មានទាន់​ហេតុការណ៏
Search

សំបុត្រ​ ចូល​ទស្សនា​ការប្រកួត World Cup មាន​តម្លៃ​ចាប់ពី​១០៥​ដុល្លារ​ដល់​១.១០០​ដុល្លារ

សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រថា សំបុត្រ​សម្រាប់​ព្រឹ​ត្តិ​ការណ៍​ប្រកួត World Cup នៅ​ឆ្នាំក្រោយ​ នឹង​ចាប់ផ្តើម​ដាក់លក់​ចាប់ពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​នេះ​តទៅ​ជាមួយនឹង​តម្លៃ​ចាប់ពី​១០៥​ដុល្លារ​សម្រាប់​កៅអី​តម្លៃថោក​ជាងគេ​បំផុត នៅ​ដំណាក់កាល​ចែក​ពូ​ល រហូតដល់​តម្លៃ​១.១០០​ដុល្លារ​សម្រាប់​កៅអី​ថ្លៃ​ជាងគេ​បំផុត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

គណៈ​គ្រប់គ្រង​បាល់ទាត់​ពិភពលោក​មួយ​នេះ បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ការលក់​ដែល​នឹងធ្វើ​ឡើង​តាម​វែបសាយ​នោះ នឹង​បែង​ចែកជា​២​ដំណាក់កាល បន្ទាប់មក​គឺ​ការលក់​សំបុត្រ​នៅ​នាទីចុងក្រោយ​។​

លោក Fatma Samoura គឺជា​អគ្គលេខាធិការ​របស់ FIFA​បាន​និយាយថា យើង​បានដាក់​ឲ្យ​ដំណើរ​នូវ​ប្រព័ន្ធ​លក់​សំបុត្រ​ដែល​នឹង​ជំរុញ​ក្រុម​អ្នកគាំទ្រ​ទាំងអស់​មានឱកាស​យុត្តិធម៌ ក្នុងការ​ទទួលបាន​សំបុត្រ​។​

FIFA បាន​អះអាងថា សំបុត្រ​មាន​៣​ប្រភេទ ដោយ​ប្រភេទ​ទី​១​មានតម្លៃ​ថ្លៃ​ជាងគេ​បំផុត​។ កៅអី​ដែល​ថោក​ជាងគេ​បំផុត គឺជា​ប្រភេទ​សំបុត្រ​ទី​៣ ដែលមាន​តម្លៃ​ចាប់ពី​១០៥​ដុល្លារ សម្រាប់​ដំណាក់កាល​ចែក​ពូ​ល រហូតដល់​១៧៥​ដុល្លារ​សម្រាប់​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ និង​៤៥៥​ដុល្លារ​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​។ ដោយឡែក​សំបុត្រ​ប្រភេទ​ទី​១ កៅអី​នឹងមាន​តម្លៃ​ចន្លោះ​ពី​៥៥០​ដុល្លារ នៅ​ដំណាក់កាល​ចែក​ពូ​ល និង​១.១០០​ដុល្លារ​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​។​

FIFA​បានប្រកាសថា ក្រុម​អ្នកគាំទ្រ​ទាំងអស់​ត្រូវការ​ឯកសា​រ​អត្តសញ្ញាណ​ផ្លូវ​ការ ដែល​គេ​ស្គាល់​ថា FAN ID ចេញ​ដោយ​ក្រុម​អាជ្ញាធរ​រុស្ស៊ី ដើម្បី​អាច​ចូលរួម​ទស្សនា​ការប្រកួត​៕

A man takes a picture of the World Cup trophy after a news conference devoted to the FIFA World Cup Trophy Tour in Krasnoyarsk, Siberia, Russia, September 10, 2017. REUTERS/Ilya Naymushin



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684