ព័ត៍មានទាន់​ហេតុការណ៏
Search

FA​ច្រានចោល​បណ្តឹងឧទ្ធរណ៍​របស់​កីឡាករ Mane ប្រឆាំងនឹង​បម្រាម​៣​ប្រកួត

ការព្យួរ​ឈ្មោះ​៣​ប្រកួត​សម្រាប់​កីឡាករ Sadio Mane របស់​ក្លិប​ហង្ស​ក្រហម Liverpool​សម្រាប់​កំហុស​របស់គាត់​មកលើ​កីឡាករ Ederson របស់​ក្រុម Man City​នៅ​បន្ត​ដូចដើម ក្រោយ​សមាគម​បាល់ទាត់ FA​ច្រានចោល​ការតវ៉ា​រប​ស់គា​ត់​។​

ខ្សែបម្រើ​ស្លាប​សញ្ជាតិ​សេ​ណេ​ហ្គា​ល់​ម្នាក់នេះ ត្រូវបាន​អាជ្ញាកណ្តាល​បណ្តេញ​ចេញពី​ការប្រកួត សម្រាប់​ការចាប់​ទាញ​មុខ​អ្នកចាំទី Ederson អំឡុង​ជ័យជំនះ​៥-០​របស់​ក្រុម Man City​នៅ​ក្របខណ្ឌ Premier League នៅក្នុង​ទឹកដី Eastlands កាលពី​ថ្ងៃ​សៅរ៍​។​

FA បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា ខ្សែប្រយុទ្ធ​របស់​ក្លិប Liverpool ម្នាក់នេះ ត្រូវបាន​អាជ្ញាកណ្ដាល​បណ្តេញ​ពី​ការប្រកួត​សម្រាប់​ទោសកំហុស​ធ្ងន់ធ្ងរ អំឡុង​ការប្រកួត​ជាមួយ​ក្រុម Man City​កាលពី​ថ្ងៃ​សៅរ៍​។​

ក្រោយ​ការប្រកួត​ជាមួយ​ក្រុម Man City កីឡាករ Mane បាន​និយាយ​សុំទោស​អ្នកចាំទី Ederson តាម Facebook​ដោយបាន​និយាយថា “​ខ្ញុំ​សង្ឃឹម និង​ជូនពរ​គាត់​ឲ្យ​ឆាប់​ជា​សះ​ស្បើយ​។ ខ្ញុំ​សោកស្តាយ​ណាស់​ដែល​គាត់​រងរបួស អំឡុង​ការប៉ះទង្គិច​ដោយ​ចៃដន្យ​របស់​យើង​នៅលើ​ទីលាន​ប្រកួត ហើយ​ខ្ញុំ​សោកស្តាយ​ណាស់​ដែល​គាត់​មិនអាច​បញ្ចប់​ការប្រកួត​ដោយសារតែ​គ្រោះថ្នាក់​នេះ​”​។​

ដោយឡែក​រូបថត​របួស​របស់គាត់​ត្រូវបាន​គេ​បញ្ចេញ​ផងដែរ ក្រោយ​ការប្រកួត ឃើញ​អ្នកចាំទី Ederson មាន​ស្នាម​ថ្នេរ​ចំនួន​៨​នៅលើ​មុខ​របស់គាត់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684