ព័ត៍មានទាន់​ហេតុការណ៏
Search

នាយ ពែ​កមី ត្រូវ​ប៉ូលិស​ចរាចរណ៍​ឃាត់​រថយន្ត​ព្រោះតែ​….. !

​ភ្នំពេញ ​៖​ ប្រធាន​ក្រុម​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ ​CTN​ នាយ ពែ​កមី ​​ត្រូវ​មន្ត្រី​ប៉ូលិសចរាចរណ៍​ឃាត់​រថយន្ត​ទាំងយប់ ​ដើម្បី​ឆែក​រក​ជាតិ​អាកុល​ ខណៈដែល​តារា​កំប្លែង​រូបនេះកំពុងតែ​ធ្វើដំណើរ​លើ​ដងផ្លូវ​មួយកន្លែង ​ក្នុង​គោលបំណង​ឆ្ពោះ​ទៅផ្ទះ​របស់ខ្លួន​។

​ជាមួយគ្នា​នៃ​ការឃាត់​រថយន្ត​ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​គ្រឿង​ស្រវឹង​ ឬ​ក​ម្រិត​ជាតិ​អាកុល​នេះដែរ​ តារាកំប្លែង​មាន​ដើមកំណើត​មកពី​ខេត្តស្វាយរៀង​​ នាយ ពែ​កមី ក៏បាន​បង្ហោះ​រូបភាព​ភ្ជាប់​ជាមួយ​សារអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​វ័យ​ ត្រូវតែ​ចូលរួម​គោរព​នូវ​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់គ្នា ព្រោះ​ដើម្បី​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ដល់​ខ្លួនឯង ​និង ​អ្នក​ដទៃ​។ តារា​កំប្លែង​នាយ ពែ​កមី បានបញ្ជាក់ថា ទោះ​យើង​ជា​អ្វី​ក៏ដោយ ​គឺ​ត្រូវតែ​គោរព​ច្បាប់ ​គ្មាន​ការ​យោគយល់ ​ថ្ងៃនេះ​ប៉ូលិស​ហៅវាស់​ជាតិ​អាកុល​តែ​មិន​អី​ ព្រោះ​ញ៉ាំ​បានតែ​២​កំប៉ុង​។ ​ហាហា​រួចខ្លួន​។

​សូមបញ្ជាក់ថា ​តារា​កំប្លែង​ប្រចាំ​ស្ថានីយ ​CTN ​នាយ ពែ​កមី ក្រោយពេល​មានឱកាស​ចេញមុខ​លើទីផ្សារ​សិល្បៈ​ជាច្រើន​ឆ្នាំ​មកនេះ ​នាយ​មិន​ត្រឹមតែ​ក្រសោប​បាន​ប្រជាប្រិយភាព​ខ្ពស់ ​និង​មានការ​គាំទ្រ​ច្រើន​ពី​មហាជន​នោះទេ ​គឺ​នាយ ពែ​កមី ថែមទាំង​មានឱកាស​ច្រើន​ក្នុងការ​ស្រវា​កើប​លុយ​ពីអាជីព​មួយ​នេះ​ទៀតផង​។

​លើសពីនេះទៅទៀត​នោះ ​បច្ចុប្បន្ន​នាយ ពែ​កមី ក៏​អាច​ប្រជែង​យកបាន​ទីផ្សា​រសិល្បៈ​ តាមរយៈ​ការកំប្លែង សម្តែង​ខ្សែភាពយន្ត និង ច្រៀង​ជាដើម​។​ ដូច្នេះហើយ​ ទើប​ជីវភាព​រស់នៅ​ក្រៅ​ឆាក​របស់នាយ ពែ​កមី មាន​ភាព​លេចធ្លោ​ខ្លាំង​ជាមួយ​ភាព​ហ៊ឺហា ​មានផ្ទះ​ធំ ឡាន​ស៊េរី​ទំនើប ព្រមជាមួយដុល្លារ​ចាយ​ពេញៗ​ដៃ​ផង​នោះ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684