ព័ត៍មានទាន់​ហេតុការណ៏
Search

ស្រវឹងស្រា​ដើរ​ធ្លាក់ទឹក​​ លង់​ស្លាប់​​គ្មាន​អ្នក​ជួយ​ទាន់

​តាកែវ ​៖ បុរស​ម្នាក់ ​បាន​ស្លាប់​ដោយ​គ្មានអ្នកណាអាចជួយបាន ​បន្ទាប់ពី​គាត់​បាន​ផឹក​ស្រាស​ស្រវឹង ថែមទាំង​មាន​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​ផង​នោះ​។

ហេតុការណ៍​នេះ ​បាន​កើតឡើង​នៅ​ថ្ងៃ​១៣ ខែកញ្ញា ឆ្នាំ​២០១៧ វេលា​ម៉ោង​ប្រហែល​១៥ ​និង ​០០នាទី នៅ​ចំណុច​ត្រពាំងទឹក​តាអក ស្ថិតនៅ​ភូមិព្រៃស្រោង ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បុរស​ខាងលើ​មានឈ្មោះ ជូ សារ៉េត ហៅ ម៉ាប់ ភេទ​ប្រុស ​អាយុ​ ៥០ឆ្នាំ រស់នៅ​ភូមិឃុំ​កើតហេតុ​ខាងលើ​។ តាម​ប្រជាពលរដ្ឋ​រស់នៅក្នុងភូមិជាមួយ​ជនរងគ្រោះ ​បានឲ្យ​ដឹង​ដែរ​ថា បុរស​ខាងលើ​គាត់​តែងតែ​ផឹក​ស្រាស​ជាប្រចាំ និង​មាន​សុខភាព​ផ្ទាល់ខ្លួន​ដុនដាបទៀតផង ហើយ​នៅ​ថ្ងៃកើតហេតុ​គាត់​បាន​ដើរទៅ​ធ្លាក់ទឹក​ត្រពាំង​ បណ្តាល​ឲ្យ​លង់​ស្លាប់តែម្តង​ដោយ​គ្មាន​អ្នកដឹង​។

​ក្រោយពេល​កើតហេតុ ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ ​បាន​ចុះទៅពិនិត្យ​ និងរកឃើញថា សព​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ​មែន និង​បានប្រគល់ជូន​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684