ព័ត៍មានទាន់​ហេតុការណ៏
Search

បុគ្គលិក​របស់​វិទ្យុ FM អ៊ែន ជែ​ល ​បើក​ម៉ូតូ​បុក​គល់ឈើ​ធ្លាក់​ទឹក​ស្លាប់​នៅ​ក្រុង​ដូន​កែវ

​តាកែវ​ ៖ បុរស​ម្នាក់ ​ដែល​គេ​ស្គាល់​ថា​ជា​បុគ្គលិក​របស់​វិទ្យុ ​FM អ៊ែន ជែ​ល បាន​បើក​ម៉ូតូ​ទៅ​បុក​ជាមួយ​គល់​ឈើ ​បណ្ដាល​ធ្លាក់ទឹក​ស្លាប់។

ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​ចន្លោះ​ពី​វេលា​ម៉ោង​១២​និង​​០០នាទី ទៅ​វេលា​ម៉ោង​១រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅក្នុងភូមិ​ចក សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ។

​បើតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​ខាងលើ​មានឈ្មោះ ផាន់ ផា​ណែ​ត បុគ្គលិក​របស់​វិទ្យុ FM អ៊ែន ជែ​ល រស់នៅ​ស្រុក​ព្រៃកប្បាស ហើយ​នៅ​យប់​ថ្ងៃកើតហេតុ​ខាងលើ គាត់​ទំនងជា​បាន​បើក​ម៉ូតូទៅបុក​ជាមួយ​គល់​ឈើ​ បណ្ដាល​ឲ្យ​ទាំង​ម៉ូតូ និង​អ្នកបើក​ធ្លាក់ចូល​ទៅក្នុង​ទឹក ដោយ​ភ្លាមៗ​នោះពុំមាន​អ្នកដឹង​នោះទេ។ លុះ​រហូតមកដល់​ម៉ោង​ប្រមាណ៥ និង ៤០​នាទី ថ្ងៃខែ​ដដែល​ ទើប​មាន​ប្រជាពលរដ្ឋ​​ប្រទះ​ឃើញ​សាក​សព​បុរស​ខាងលើ និង​ម៉ូតូ​បាន​ធ្លាក់​ចូល​ទៅក្នុង​ស្រែ​។ បន្ទាប់ពីទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​បាន​ចុះ​មក​ពិនិត្យ​សាកសព ហើយ​ក៏បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684