ព័ត៍មានទាន់​ហេតុការណ៏
Search

ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង ​និង ​បំពាក់​ឋានន្តរសក្ដិ​ស្នងការ​ នៃ​ស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប​

​សៀមរាប​ ៖​ នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែកញ្ញា ​ឆ្នាំ​២០១៧​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ​បាន​ប្រារព្ធ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង​ និង​បំពាក់​ឋានន្តរសក្ដិ​មន្ត្រី ​នៃ​ស្នងការដ្ឋាននគរបាល​ខេត្តសៀមរាប ​ក្រោម​អធិបតីភាពលោកឧ​ត្ត​ម​សេនីយ៍​ឯក ​ប៉ែន ​វិបុល​ អគ្គស្នងការរង​នគរបាលជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ តំណាង​ដ៏​ខ្ពង់ខ្ពស់​ នាយ​ឧត្ត​ម​សេនីយ៍​សតិ​បណ្ឌិត​ នេ​ត​ សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួងមហាផ្ទៃ, ​លោកពៅ ពិសិដ្ឋ​ អភិបាលរង​ខេត្ត​ និង​ជា​តំណាង​​លោក​បណ្ឌិត​ ឃឹម​ ប៊ុន​សុង​ អភិបាល​នៃ​គណៈអភិបាលខេត្ត​សៀមរាប ​ជា​គណៈអធិបតី​។​

អ​ញ្ជើញ​ចូលរួម​ក្នុង​អង្គពិធី​នាឱកាស​នោះរួមមាន ​លោកឧ​ត្ត​ម​សេនីយ៍​ អស់​លោក​ស្នងការ​ ​ស្នងការរង ​នាយ​-នាយរង​ការិយាល័យ​ អធិការ-​អធិការរង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​និង​តំណាង​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ជា​ច្រើន​អ្នក​ទៀតផង​ដែរ​។​

បន្ទាប់ពី​លោក​វ​រៈ​សេនីយ៍​ឯក ​ទិ​ត្យ ​ណា​រ៉ុង​ ស្នងការ​នគរបាល​ខេត្ត​ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ ហៅ ចាន់​សុ​ទ្ធី ​អនុ​នាយកដ្ឋាន​បុគ្គលិក ​បាន​ឡើង​អាន​របាយការណ៍​អំពី​លទ្ធផល​ស្នាដៃ ​ដែលកងកម្លាំងនគរបាល​យើង​បាន​អនុវត្ត​កន្លងមក ​និង​អាន​ព្រះរាជ​ក្រឹត្យ​ អនុក្រឹត្យ​ និង​ប្រកាសរបស់​ក្រសួងមហាផ្ទៃ​ជូន​អង្គពិធី​រួចមក​ លោកប៉ែន ​វិបុល​ បាន​អញ្ជើញ​ជា​អធិបតី​បំពាក់​ឋានន្តរសក្ដិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ត្រី ​ជូន​ដល់​លោក​វ​រៈ​សេនីយ៍​ឯក ​ទិ​ត្យ ​ណា​រ៉ុង ​ស្នងការ​នគរបាល​ខេត្ត និង​ប្រការ​ផ្ទេរ​ភារកិច្ច​ចំនួន​មួយ​ក្រុង​ និង ​២​ស្រុក ​និង​ប្រកាស​តួនាទី​ ១៥​ នាក់​ផងដែរ​។

​មានប្រសាសន៍​សំណេះសំណាល​នា​ឱកាស​នោះ​ លោក​ ពៅ​ ពិសិដ្ឋ​ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ប៉ែន ​វិបុល ​អគ្គ​ស្នងការរង​នគរបាលជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក​ បាន​ផ្ដាំផ្ញើ​សូម​ឲ្យកងកម្លាំង​នគរបាល​ទាំងអស់​ដែល​មានមុខ​នាពេលនេះ​ ធ្វើយ៉ាងណា​កំណែ​ទម្រង់​ពង្រឹងកងកម្លាំង​នគរបាល​យើ​ង ​ក្នុង​ការងារ​សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ស​ង្គ​ម ​ជូនប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ ក៏ដូចជា​ភ្ញៀវ​ទេសចរ​ជាតិ ​អន្តរជាតិ ​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ធ្វេ​ឡើង​ថែមទៀត។

​ពិសេស​ជាងនេះទៅទៀត ការងារ​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ និង​ឲ្យ​ពួកគាត់​មាន​ទំនុកទុកចិត្ត​មកលើ​កងកម្លាំង​នគរបាល​របស់​យើង ​ដែលជា​អ្នកអនុវត្ត​ច្បាប់​ និង​ចំពោះមុខ ​ត្រូវ​បន្ត​បង្កើ​ន​ការយកចិត្តទុកដាក់​ក្នុង​កិច្ច​សហប្រតិបត្តិការ​ បង្កា​រ​ ទប់ស្កាត់ ​និង​ប​ង្រា្ក​ប​រាល់​បទល្មើស​គ្រប់ប្រភេទ​ ជំរុញ​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ដែល​ខ្លួនគ្រប់គ្រង​ឲ្យ​បាន​គ្រប់ៗ​គ្នា​ ពិសេស​ត្រូវ​បន្ត​ជំរុញ​ការផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មានសុវត្ថិភាព ​ជំរុញ​ចលនា​ប្រជា​ការពារ​ភូមិ​ ឃុំ​ និង​សូម​ឲ្យ​អនុវត្ត​សេចក្តីណែនាំ​របស់ក្រសួងមហាផ្ទៃ​ អគ្គស្នងការ​នគរបាល​ជាតិ​ ស្តីពី​គោល​ការណ៍​វាយ​តម្លៃ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ក្នុង​គោលបំណង​ពង្រឹង​ការងារ​ប៉ុស្តិ៍​នគរបាល ​រដ្ឋបាល ​ឲ្យ​មាន​ប្រសិទ្ធ​ភាព ឆ្លើយតប​ទៅ​នឹង​តួនាទីភារកិច្ច​ដែល​បានកំណត់​ និង​ត្រូវមាន​សាមគ្គីភាព ​ឯកភាព​ផ្ទៃក្នុង​ឲ្យ​បានល្អ​ សំដៅ​ធានាបាននូវ​សុវត្ថិភាព​ផ្លូវកាយ​ និង​ផ្លូវចិត្ត​ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរថែមទៀត​ រួមចំណែក​អនុវត្តន៍​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣​ របស់​រាជរដ្ឋាភិបាល ​ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​០៥​ឆ្នាំ​ លើក​ទី​២​ របស់នគរបាលជាតិ​ឲ្យ​ទទួលបាន​ជោគជ័យ​៕​​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។

សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684